ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​ដាក់​របាំង​ស្បៃ​មុង នៅ​តែ​កើត​មាន​ឡើង​នៅ​ក្នុងស្រុក​ចំនួន​២ (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

បើ​ទោះបីជា​រដូវ​នេះ ជា​រដូវ​ហាមឃាត់​នេសាទ​យ៉ាងណា​ក្តី ក៏​បទល្មើស​នេសាទ​នៅ​តែ​កើតឡើង​យ៉ាង​អានា​ធិ​ប​តេ​យ្យ តាម​ដង​ទន្លេ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង​។ ជាក់ស្ដែង​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៣​នេះ សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះបីជា​រដូវ​នេះ ជា​រដូវ​ហាមឃាត់​នេសាទ​យ៉ាងណា​ក្តី ក៏​បទល្មើស​នេសាទ​នៅ​តែ​កើតឡើង​យ៉ាង​អានា​ធិ​ប​តេ​យ្យ តាម​ដង​ទន្លេ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង​។ ជាក់ស្ដែង​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៣​នេះ សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល សហការ​ជាមួយ​ផ្នែក និង​សង្កាត់​រដ្ឋបាល​ជលផល សហគមន៍ រួម​ទាំង​អាជ្ញាធរ​ដែនដី បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្នុងភូមិ​សាស្ត្រ​ឃុំ​ពោធិ៍ ស្រុក​កំពង់លែង និង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី​។

លោក លី ឡា នាយ ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទ​ល្មើ​ដាក់​របាំង​ស្បៃ​មុង​ទាំង​២​ស្រុក​នា​ថ្ងៃនេះ មាន​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ចំណុច​ទំនប់​ប្រ​យ៉ាប ចំណែក​នៅ​ឃុំ​ពាម​ឆ្កោក នៅ​ចំណុច ភូមិ​ក្បាល​កន្លង់ ក្រោយ​ភូមិ​អន្លង់​មេត្រី ។

ជា​លទ្ធផល ក្នុង​ការ​បង្ក្រាប​ខាងលើ​នេះ គឺ​បង្ក្រាប​បាន​របាំង​ស្បៃ​មុង ចំនួន​៣៥​កន្លែង មាន​ប្រលែង ១០៥០​ម៉ែត្រ​, លប​លូ ស្បៃ​មុង ចំនួន​៣៥​មាត់​, បង្គោល ៤៥០​ដើម និង​ចាក់​លែង​កូន​ត្រី​តូច​ៗ​ចម្រុះ​ចំនួន​៣០០​គីឡូក្រាម ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង ក៏​បាទ​បញ្ជាក់​ដែរ​ថា ចាប់តាំងពី​រដូវ​ធ្លាក់​ភ្លៀង​ខ្លាំង បើ​ទោះ​ក្នុង​រដូវ​បិទ​នេសាទ​យ៉ាងណា​ក្តី ក៏​បទល្មើស​នេសាទ​នៅ​តែ​លួ​.​ច​កើត​មាន​ឡើង​ដដែល ហើយ​បើ​ទោះបី​មន្ត្រី​ជំនាញ​បាន​ព្យាយាម​ប្រជុំ​អប់រំ​ផ្សព្វផ្សាយ ស្ដី​ពី​ច្បាប់​ជលផល​យ៉ាងណា​ក្តី ក៏​នៅ​តែ​មាន​ជនខិលខូច​លួ​.​ច​បន្លំ​ដាក់​របាំង​ស្បៃ​មុង​ដែល​ជា​បទល្មើស ក្នុង​ច្បាប់​ស្ដី​ពី​ជលផល​ហាមឃាត់​ជា​ដាច់​ខាត​យ៉ាងណា​ក្តី ព្រោះតែ​បទល្មើស​នេះ បាន​បំផ្លាញ​កូន​មច្ឆា​ជាតិ​យ៉ាងធ្ងន់ធ្ងរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ