ឡាន៣គ្រឿងបុ.កបន្តគ្នា នៅចំណោតលោកយាយម៉ៅពេជ្រនិល ស្លា.ប់ និងរបួសច្រើននាក់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មានបុរសម្នាក់បានស្លា.ប់ និងមនុស្សច្រើននាក់ផ្សេងទៀតបានរង
ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មានបុរសម្នាក់បានស្លា.ប់ និងមនុស្សច្រើននាក់ផ្សេងទៀតបានរង
ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មានបុរសម្នាក់បានស្លា.ប់ និងមនុស្សច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបានបុ.កបន្តគ្នា កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅចំនុចចំណោតយាយម៉ៅពេជ្រនិល ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលមូលដ្ឋានស្រុកភ្នំស្រួច បានឱ្យដឹងថា មន្ត្រីនគរបាលកំពុងចុះអន្តរាគមន៍ និងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ ខណៈដែលកំពុងកកស្ទះខ្លាំង។ ករណីនេះបានបង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាកSHACMAN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-1758 សណ្តោងរ៉ឺម៉ក់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 4B-0249។ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងបានរត់គេចបាត់ស្រមោល។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កបើកបរពីកើតទៅលិច មកដល់ចំណុចខាងលើបានបុកជាមួយរថយន្តគ្រឿង ផ្សេងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-3445 សណ្តោងរ៉ឺម៉ក់ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 4A-1424 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ហើយបានបន្តទៅបុករថយន្ត ម៉ាកFORD TRANST ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3F-5325 មួយគ្រឿងទៀតដែលកំពុងបើកបរបញ្ច្រាសទិសគ្នាបណ្តាលឱ្យក្រឡាប់ផ្ងារជើងឡើងលើធ្លាក់ចូលទៅក្នុងចំរាក់ជ្រោះ។
មន្ត្រីនគរបាលខាងលើបានបន្ថែមថា ក្រោយកើតហេតុបុរសម្នាក់បានស្លា.ប់នៅនឹងកន្លែង និងច្រើននាក់ផ្សេងទៀតកំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ៕
ចែករំលែកព័តមាននេះ