កូរ៉េខាងជើងបា.ញ់មីស៊ីលធ្វើត្រាប់ការវា.យប្រហារនុយក្លេអ៊ែរ
ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងអះអាងកាលពីថ្ងៃទី៣១សីហាថា បានបា.ញ់មីស៊ីលបាលី
ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងអះអាងកាលពីថ្ងៃទី៣១សីហាថា បានបា.ញ់មីស៊ីលបាលី
ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងអះអាងកាលពីថ្ងៃទី៣១សីហាថា បានបាញ់មីស៊ីលបាលីស្ទិករយៈខ្លី២គ្រាប់ដោយពន្យល់ថា នេះជាការធ្វើត្រាប់វាយប្រហារនុយក្លេអ៊ែរតាក់ទិក ឆ្លើយតបចំពោះសមយុទ្ធយោធារួមអាមេរិក-កូរ៉េខាងត្បូង។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើងKCNA។
មីស៊ីលទាំងនេះដែលការបាញ់ត្រូវបានរាយការណ៍ដែរដោយកងទ័ពកូរ៉េខាងត្បូងនិងជប៉ុន ត្រូវបានបាញ់ចេញកាលពីថ្ងៃទី៣០សីហា ធ្វើត្រាប់វាយប្រហារនុយក្លេអ៊ែរតាក់ទិក សំដៅបំផ្លាញទាំងស្រុង បណ្ដាមជ្ឈមណ្ឌលទីបញ្ជាការយោធានិងបណ្ដាមូលដ្ឋានអាកាសចរណ៍នៅផ្នែកម្ខាងទៀតនៃព្រំដែនគឹនៅកូរ៉េខាងត្បូង។
ការបាញ់មីស៊ីលទាំងនេះរបស់កូរ៉េខាងជើងកើតមានប៉ុន្មានម៉ោង មុនការបញ្ចប់សម យុទ្ធយោធារួមអាមេរិកនិងកូរ៉េខាងត្បូង ឈ្មោះULCHI FREEDOM SHIELD នាំឲ្យក្រុងព្យុងយ៉ាងមានការក្ដៅក្រហាយ។ មីស៊ីលទាំង២គ្រាប់បា.ញ់សំដៅសមុទ្រខាងកើតហៅសមុទ្រជប៉ុនផងដែរ។ មីស៊ីល១គ្រាប់បាញ់ចេញនាវេលាម៉ោង២៣និង៣៨នាទីម៉ោងក្នុងស្រុក ដោយហោះក្នុងកម្ពស់ប្រមាណជា៥០គីឡូម៉ែត្រ និងហោះហើរក្នុងចម្ងាយប្រមាណជា៣៥០គីឡូម៉ែត្រ។ មីស៊ីលទី២បាញ់ចេញនាវេលាម៉ោង២៣និង៤៦នាទី ហោះក្នុងកម្ពស់ប្រមាណជា៥០គីឡូម៉ែត្រដែរ និងហោះហើរក្នុងចម្ងាយ៤០០គីឡូម៉ែត្រ។ នេះបើតាមសេចក្ដីរាយការណ៍របស់កងទ័ពជប៉ុន។
កងទ័ពកូរ៉េខាងជើងនិយាយថានេះជាសារយ៉ាងច្បាស់មួយចំពោះពួកសត្រូវ។ កាលពីថ្ងៃទី២៩សីហាក្រុងព្យុងយ៉ាង បានរៀបចំធ្វើសមយុទ្ធយោធាកម្រិតទីបញ្ជាការដ្ឋានមួយ ជាការឆ្លើយតបចំពោះសមយុទ្ធយោធារួមរវាងអាមេរិកនិងកូរ៉េខាងត្បូង។ នាឱកាសនោះមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បានទៅកាន់ប៉ុស្តិ៍ទីបញ្ជាការដ្ឋានហ្វឹកហ្វឺនមួយ។ សមយុទ្ធនោះគឹក្នុងបំណងអាចឲ្យគ្រប់មេបញ្ជាការនិងគ្រប់ផ្នែកនៃអគ្កសេនាធិការកងទ័ពរៀបចំសង្គ្រាមដោយពេញទំហឹងមួយ៕
ចែករំលែកព័តមាននេះ