សមត្ថកិច្ចឥណ្ឌូណេស៊ីប្រកាសកាលពីថ្ងៃពុធអំពីការចាប់ខ្លួនជនជាតិចិន៨៨នាក់ពីបទសង្ស័យថាពួកគេជាក្រុមឆបោកដោយប្រើ «ល្បិចប្រុសស្អាត ស្រីស្អាត» ដើម្បីដាក់អន្ទាក់ជនជាតិចិនដូចគ្នានៅប្រទេសចិនឱ្យធ្លាក់ចូលក្នុងល្បិចស្នេហាក្លែងក្លាយដែលពួកគេបង្កើតឡើង។ នៅក្នុងល្បិចនេះ, ក្រុមឆបោកធ្វើជាបង្កើតស្នេហា និងបបួលគ្នាថតអាក្រាត។ បន្ទាប់មក ក្រុមខិលខូចគំរាមជនរងគ្រោះថាត្រូវតែវេរលុយឱ្យខ្លួន។ បើមិនដូច្នេះទេ ខ្លួននឹងបង្ហាញរូបនេះទៅក្រុមគ្រួសាររបស់ជនរងគ្រោះ។ ការឈានទៅបំបែកសម្បុកក្រុមឆបោកនេះក៏ទទួលបានតម្រុយខ្លះៗពីអាជ្ញាធរនៅប្រទេសចិនដែលផ្ដល់ជាភិនភាគ និងអត្តសញ្ញាណរបស់ក្រុមនេះ។ សមត្ថកិច្ចឥណ្ឌូណេស៊ីចាប់ខ្លួនបុរស៨៣នាក់ និងនារី៥នាក់នៅសួនឧស្សាហកម្មនៃទីក្រុងបាថាម (Batam) កាលពីថ្ងៃអង្គារ។ សមត្ថកិច្ចឱ្យដឹងថាមុននឹងឈានដល់ការវែកមុខពួកគេ, ក្រុមឆបោកបានជំរិតជនរងគ្រោះរាប់រយនាក់នៅប្រទេសចិន។ ភាគច្រើននៃជនរងគ្រោះទាំងនោះជាមន្ត្រីរដ្ឋាភិបាល ឬអ្នកបម្រើការនៅតាមមន្ទីរ-ក្រសួងនានា។ សមត្ថកិច្ចថ្លែងថាខ្លួនកំពុងស៊ើបអង្កេតសំណុំរឿងនេះដើម្បីចង់ដឹងថាតើនៅក្នុងចំណោមជនរងគ្រោះទាំងនោះមានជនជាតិឥណ្ឌូណេស៊ីដែរ ឬទេ។ ប្រសិនបើគ្មានទេ, សមត្ថកិច្ចនឹងបណ្ដេញក្រុមឆបោកទាំង៨៨នាក់ចេញពីប្រទេសឥណ្ឌូណេស៊ីជាបន្ទាន់។ សមត្ថកិច្ចឱ្យដឹងថាក្រុមឆបោកព្យាយាមទាក់ទងស្នេហាផ្អែមល្ហែមជាមួយជនរងគ្រោះតាមរយៈការសន្ទនាគ្នាតាមវីឌីអូ ឬហៅម៉្យាងទៀតថាវីឌីអូខល (video call)។ ក្រុមឆបោកជានារីព្យាយាមប្រើប្រាស់វិធីអូសទាញជនរងគ្រោះដំបូងសិន។ បន្ទាប់មក, ពួកគេអូសទាញជនរងគ្រោះឱ្យថតបង្ហាញកេរខ្មាស ដោយមានគ្នាគេចាំថតយករូបវីឌីអូរបស់ជនរងគ្រោះ។ បន្ទាប់ពីបានវីឌីអូហើយ, ពួកគេចាប់ផ្ដើមប្រើសម្ដីខ្លាំងដាក់ជនរងគ្រោះដើម្បីជំរិតទារប្រាក់។ ពួកគេគំរាមថានឹងយកវីឌីអូអាក្រាតនោះទៅបង្ហោះនៅលើបណ្ដាញសង្គម បើជនរងគ្រោះមិនព្រមវេរលុយឱ្យពួកគេ។ សមត្ថកិច្ចមិនទាន់ស្រាវជ្រាវដឹងថាតើក្រុមឆបោកនេះបើកប្រតិបត្តិការរយៈពេលប៉ុន្មានខែ ប៉ុន្មានឆ្នាំហើយ។ ម៉្យាងទៀត គេក៏មិនទាន់ដឹងថាតើក្រុមឆបោកនេះរកបានប្រាក់ប៉ុន្មានពីអំពើទុច្ចរិតរបស់ពួកគេ។ បន្ទាប់ពីរដ្ឋាភិបាលចិនបើកយុទ្ធនាការបង្ក្រាបយ៉ាងចាស់ដៃទៅលើក្រុមឆបោក និងបណ្ដាញរបស់ពួកគេនៅប្រទេសចិន, ពួកនេះក៏បាត់បង់ទីតាំងឈរ និងពិបាកគ្រប់គ្រងបណ្ដាញរបស់ពួកគេ។ ដូច្នេះ ពួកគេក៏បង្ខំចិត្តផ្លាស់ប្ដូរទីតាំងប្រតិបត្តិការអំពើខិលខូចរបស់ខ្លួនទៅប្រទេសផ្សេង។ ឧទាហរណ៍ ប្រទេសឥណ្ឌូណេស៊ី និងប្រទេសដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍។ កាលពីឆ្នាំ២០១៩, សមត្ថកិច្ចឥណ្ឌូណេស៊ីចាប់ខ្លួនជនជាតិចិន៨៥នាក់ និងជនជាតិឥណ្ឌូណេស៊ី៦នាក់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។ កាលនោះ, សមត្ថកិច្ចរកឃើញថាពួកគេជំរិតទារប្រាក់ពីជនរងគ្រោះបានរាប់លានដុល្លារឯណោះ៕ ប្រភព៖ Channel News Asiahttps://www.channelnewsasia.com/asia/love-scams-88-chinese-nationals-arrests-indonesia-3734456
(FILES) This file photo taken on March 22, 2018 shows apps for WhatsApp, Facebook, Instagram and other social networks on a smartphone in Chennai.
Indian police urged people on June 27 not to believe false rumours on WhatsApp after five fresh incidents of crazed mobs attacking people left one woman dead and a dozen hurt. / AFP PHOTO / ARUN SANKAR
ចែករំលែកព័តមាននេះ