ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​​អត្តឃា.ត​​2លើក​ជាប់​ៗ​គ្នា​​​នៅប៉ាគីស្ថាន​​ស្លា.ប់​​​70នាក់​

14 ឆ្នាំ មុន

មនុស្សយ៉ាង​ហោចណាស់​​​៧០នាក់​​ស្លា.ប់​ និង​ជាង​​​៨០នាក់​ទៀត​រង​របួស​នៅ​ក្នុងការ​​វាយ​ប្រហារ​​អត្តឃា.ត​ ដោយការបំផ្ទុះ​​គ្រាប់បែក​​​២​លើក​​​កើត​ឡើង​​​ដំណាលគ្នា​​កាលពីព្រឹកថ្ងៃទី ​​១៣ ឧសភា ​នៅ​ជំរំហ្វឹកហ្វឺន​​យោធាមួយនៅ​ក្នុង​ទី​ក្រុង Chars​adda ​​​ចម្ងាយប្រហែល​​៣០គីឡូ​ម៉ែត្រ​ ភាគ​ឦសាន​​​ក្រុង​ប៉េ​សាវ៉ា ​ភាគពាយ័ព្យ​​ប្រទេ​សប៉ាគីស្ថាន ។ ​​ប៉ូលិស​ក្រុង​ Charsadda ឱ្យ​​ដឹង​ថា ការវាយប្រហារ​​ដោយការ​បំផ្ទុះ​​គ្រាប់​បែក​​​​នោះបណ្តាល​ឱ្យស្លា.ប់​​​មនុស្ស ​​​យ៉ាង​តិច​​៧០នាក់​ និង​ជាង​​៨០នាក់​​ទៀត​រង​របួស ហើយ​ថា ​ចំនួន​អ្នកស្លា.ប់​​​អាច​កើន​ឡើង​ថែមទៀត​​ដោយសារ​នៅ​​មន្ទីរពេទ្យ​​​ ក្នុងក្រុងនេះ​​ខ្វះគ្រឿង​បរិក្ខា​រ ពេទ្យ។​

មនុស្សយ៉ាង​ហោចណាស់​​​៧០នាក់​​ស្លាប់​ និង​ជាង​​​៨០នាក់​ទៀត​រង​របួស​នៅ​ក្នុងការ​​វាយ​ប្រហារ​​អត្តឃាត​ដោយការបំផ្ទុះ​​គ្រាប់បែក​​​២​លើក​​​កើត​ឡើង​​​ដំណាលគ្នា​​កាលពីព្រឹកថ្ងៃទី​​១៣ ឧសភា ​នៅ​ជំរំហ្វឹកហ្វឺន​​យោធាមួយនៅ​ក្នុង​ទី​ក្រុង Chars​adda ​​​ចម្ងាយប្រហែល​​៣០គីឡូ​ម៉ែត្រ​ ភាគ​ឦសាន​​​ក្រុង​ប៉េ​សាវ៉ា ​ភាគពាយ័ព្យ​​ប្រទេ​សប៉ាគីស្ថាន ។ ​​ប៉ូលិស​ក្រុង​ Charsadda ឱ្យ​​ដឹង​ថា ការវាយប្រហារ​​ដោយការ​បំផ្ទុះ​​គ្រាប់​បែក​​​​នោះបណ្តាល​ឱ្យស្លាប់​​​មនុស្ស​​​យ៉ាង​តិច​​៧០នាក់​ និង​ជាង​​៨០នាក់​​ទៀត​រង​របួស ហើយ​ថា ​ចំនួន​អ្នកស្លាប់​​​អាច​កើន​ឡើង​ថែមទៀត​​ដោយសារ​នៅ​​មន្ទីរពេទ្យ​​​ក្នុងក្រុងនេះ​​ខ្វះគ្រឿង​បរិក្ខា​រ ពេទ្យ។​
របាយការណ៍​​មួយ​​​ឱ្យ​ដឹង​ថា ​​អ្នក​របួស​​មួយ​ចំនួន​​ក្នុង​​ចំណោម​​អ្នក​របួស​​ទាំងនោះត្រូវ​​បានផ្ទេរ​ទៅ​​ព្យាបាល​​​នៅ​មន្ទីរពេទ្យ​​​ក្រុង​ប៉េ​សា​វ៉ា។​
តាមបណ្តាញ​​ព័ត៌​មាន​​​ក្នុងស្រុកមួយ​​រាយ​ការណ៍ថា​ ការវាយប្រហារ​អត្តឃាត​​នោះកើត​ឡើង​​នៅពេល​រទេះ​សេះ​​មួយដែលមាន​​បង្កប់​គ្រឿង​​ផ្ទុះត្រូវបាន​បំផ្ទុះ ​​​នៅ​ជំរំហ្វឹក​​ហ្វឺន​​យោធា​នៅ​តំបន់​មួយ​​ក្នុងទីក្រុង​​នោះ ។ ​​ការ​វាយ​ប្រហារ​​នោះ​កើតឡើង​នៅ​ពេលបុគ្គលិក​​​យោធា​ការពារ​​ព្រំដែន​​កំពុងធ្វើដំណើរ​​ត្រឡប់​ពីការហាត់​​​ប្រាណ​​ពេលព្រឹកវិញ ។​
ក្រោយពីការ​វាយប្រហារ​​ដោយការបំផ្ទុះ​គ្រាប់បែក​​ ប៉ូលិស​​​​បានបិទ​តំបន់​​នោះ​មិន​​ឱ្យ​មនុស្ស​​ចូល​​ ហើយអ្នក​កាសែត​​​ក៏​មិន​​ឱ្យចូល​​កន្លែង​កើតហេតុដែរ ។ ​តាមសេចក្តីរាយ​ការណ៍​​​ឱ្យ​ដឹងទៀត​ថា ​​ការ​វាយប្រហារ​​​នោះក៏បណ្តាល​​ឱ្យ​តូបលក់​ទំនិញ​​​១៥​កន្លែង​​ និងរថ​យន្ត​​ជា​ច្រើនគ្រឿង​​​រងការបំផ្លិច​បំផ្លាញ​​​ទាំងស្រុង​​​ផង​ដែរ​។​
ការ​​វាយប្រហារ​នោះជាការ​វាយប្រហារ​​​អត្ត​ឃាត​​​ធ្ងន់ធ្ងរ​បំផុត នៅប្រទេស​ប៉ាគីស្ថាន​​ក្រោយ​ពី​​ការស្លាប់​​​របស់មេដឹកនាំ​ភេរវ​កម្ម​​អាល់​កៃ​ដា ​អូសាម៉ា ប៊ីនឡាដេន ​​ដោយ​កង​កុំម៉ង់​ដូ​ពិសេស​​​អាមេរិក​​កាលពីដើមខែ​​ឧសភា​នេះ ។​
ពួក​តាលីបង់​​​ប៉ាគីស្ថាន​​​អះអាងទទួល​ខុស​ត្រូវ​​​ចំពោះការ​វាយប្រហារ​​នេះថា ជា​​ការ​សង​សឹក​​ឱ្យ​​ការស្លាប់​​​របស់អូសាម៉ា ប៊ីនឡាដេន ។​
នាយករដ្ឋមន្ត្រី​​​​ប៉ាគីស្ថាន លោក​សាយីដ ​យូ ស៊ូហ្វ ​​រ៉ាហ្សា​​ ហ្គីឡានី ​បានថ្កោលទោស​​យ៉ាង​ខ្លាំង​ចំពោះ​​ការវាយប្រហារ​នោះ ៕