ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឃុំខ្លួន​ក្រុម​ម៉ាហ្វីយ៉ា​១៣​នាក់​ដាក់​ពន្ធ​នា​គារ​ជា​បណ្តោះអាសន្ន

8 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៣ ​លោក កី ម៉ា​នេ​រ៉ា ចៅក្រម​ស៊ើបសួរ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន ក្រុមឧក្រិដ្ឋជន…

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៣ ​លោក កី ម៉ា​នេ​រ៉ា ចៅក្រម​ស៊ើបសួរ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន ក្រុមឧក្រិដ្ឋជន និងអ្នកទោស ដែល​ជា​មេ ខ្លោង​​ជួញដូរគ្រឿងញៀន​១៣នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួនជនសង្ស័យ​ទាំង​១៣នាក់​នោះ បន្ទាប់​ពី​តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការលើ​ក្រុម​ម៉ាហ្វីយ៉ា​ចំនួន​៧ បទល្មើស ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​ឧក្រិដ្ឋ ៖

គឺ​១-​បទ រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ ផ្តើមគំនិត​ក្នុង​អំពើ ចាប់ ឃុំឃាំង និង​បង្ខាំង​មនុស្ស ដោយ​ខុសច្បាប់ មាន​ស្ថាន​ទម្ងន់ទោស លួច​រត់​មាន​ស្ថាន​ទម្ងន់ទោស (​ដោយ​ប្រើប្រាស់​អាវុធ​) ផ្តើមគំនិត​ក្នុង​អំពើ​បោះបង់​អាវុធ​ក្នុង​ទីកន្លែង​សាធារណៈ និង​បទល្មើស​សម្អាត​ប្រាក់ តាម​បញ្ញត្តិ​មាត្រា ៤៨៦ មាត្រា ២៥៤ កថាខណ្ឌ​ទី​១ ចំណុច​៣ មាត្រា ៥៦៤ មាត្រា ២៨ មាត្រា ៤៩១ នៃ​ក្រម​ព្រហ្ម ទណ្ឌ និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ។

២​-​បទ​សមគំនិត​ក្នុង​អំពើ​លួច​រត់​មាន​ស្ថាន​ទម្ងន់ទោស (​ដោយ​មាន​ប្រើប្រាស់​អាវុធ​) តាម​បញ្ញត្តិ មាត្រា ២៩ និង​មាត្រា ៥៦៤ នៃ​ក្រមព្រហ្មទណ្ឌ ។ ៣-​បទ​សមគំនិត​ក្នុង​អំពើ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន តាម​បញ្ញត្តិ​មាត្រា ២៩ មាត្រា ៤៨៦ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៤០ នៃ​ច្បាប់​ស្តី​ពី​ការ ត្រួត ពិនិត្យ​គ្រឿងញៀន ។

៤.​បទ​សមគំនិត​ក្នុង​អំពើ​ចាប់ ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់​ទោស​តាម​បញ្ញត្តិ​មាត្រា ២៩ ,​មាត្រា ២៥៤ កថាខណ្ឌ​ទី​១ ចំណុច​៣ នៃ​ក្រមព្រហ្មទណ្ឌ ។ ៥-បទ បោះបង់​អាវុធ​ក្នុង​ទីកន្លែង​សាធារណៈ ផ្តើមគំនិត​ក្នុង​អំពើ​បោះបង់​អាវុធ​ក្នុង​ទីកន្លែង សា​ធារណៈ និង​សម​គំនិត​ក្នុង​អំពើ​បោះបង់​អាវុធ​ក្នុង​ទីកន្លែង​សាធារណៈ តាម​បញ្ញត្តិ​មាត្រា ២៨  មាត្រា ២៩ និង​មាត្រា ៤៩១ នៃ​ក្រមព្រហ្មទណ្ឌ ។

៦-​បទ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ ចាប់​ឃុំឃាំង និង បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស តាម​បញ្ញត្តិ​មាត្រា ៤៨៦ ,​មាត្រា ៤៨៥ និង មាត្រា ២៥៤ កថាខណ្ឌ​ទី​១ ចំណុច​៣ នៃ​ក្រមព្រហ្មទណ្ឌ ។ ៧-​បទ កាន់កាប់ និង​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត តាម​បញ្ញត្តិ​មាត្រា ៤៩០ នៃ​ក្រម ព្រហ្មទណ្ឌ ។

សូមរំលឹក​​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៣ នៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​មានការ​ចូលរួម​ពី​តំណាង នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នាយកដ្ឋាន​នគរបាល​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិបាន​ធ្វើ​សន្និសីទ​សារព័ត៌មាន បង្ហាញមុខ​ជនសង្ស័យ​មួយ​ក្រុម​ពាក់​ពន្ធ​ករណី​ក្រុម​ប្រដាប់​អាវុធ​ប្លន់​ទណ្ឌិត​យក​ចេញពី​គ្លីនិក​ធ្មេញ ជុំ ចិន្តា ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៣ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​មេខ្លោង និង​បក្ស​​ពួក​ចំនួន​១៣នាក់ និង​ក្រោយមក ​កម្លាំងនាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ស្រាវ​ជ្រាវ​ឃាត់ខ្លួន​ជ​សង្ស័យ​បាន​២​នាក់​ទៀត​នៅ​ខេត្តសៀមរាប ដែល​សរុប​មាន​ចំនួន​១៣​នាក់ រួម​
មាន ៖

១-​ឈ្មោះ ចិន សិន​ហាន ភេទ​ប្រុស ជនជាតិ​ចិន ជា​មេ​ក្លោ​ង ដែល​តុលាការ​ផ​ន្ទា​ទោស​ដាក់​ពន្ធនាគារ​ខេត្តសៀមរាប ចំនួន​៥២​ឆ្នាំ ។២-​ឈ្មោះ ស៊ឹ​ម សឿ​ម ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ស្រែ​វាល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។៣-​ឈ្មោះ ក្លូ​អេ យិ​ន​រ៉ុ​ង ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិ​ចិន សញ្ជាតិ​ចិន កើត​នៅ​ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន​។៤-​ឈ្មោះ ផេ​វ ប្រា​សិទ្ធ​សិទ្ធ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​អា​មេ​រិ​ក ទីកន្លែង​កំណើត​ទីក្រុង​ឡុ​ង​ប៊ិ​ច រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក៥-​ឈ្មោះ សា​វី សា​វុ​ធ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​អា​មេ​រិ​ក ទីកន្លែង​កំណើត​ទីក្រុង​ឡុ​ង​ប៊ិ​ច រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក​។៦-​ឈ្មោះ អិន ចាន់​ទី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​អា​មេ​រិ​ក ទីកន្លែង​កំណើត រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក​។

៧-​ឈ្មោះ សំ ដេ​វី​ដ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​អា​មេ​រិ​ក ទីកន្លែង​កំណើត​ទីក្រុង​ឡុ​ង​ប៊ិ​ច រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក​។៨-​ឈ្មោះ រឹម សុផល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​អា​មេ​រិ​ក ទីកន្លែង​កំណើត​ទីក្រុង​ឡុ​ង​ប៊ិ​ច រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក​។៩-​ឈ្មោះ សៀន​  ហ្វ្រូ​ស​សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​អា​មេ​រិ​ក ទីកន្លែង​កំណើត​នៅ​ប្រទេស​ហ្វី​លី​ពី​ន ។១០-​ឈ្មោះ ខាន់ សុខា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​-​ខេត្តសៀមរាប​។១១-​ឈ្មោះ ឈិ​ន យៀ​ក​ស៊ី​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ សញ្ជាតិ​ចិន កើត​នៅ​ខេត្ត​លៀន​ប៉ែ កោះ​តៃវ៉ាន់ ប្រទេស​ចិន ។១២-​ឈ្មោះ ឆេ​ង យូ​សេង ។១៣-​ឈ្មោះ អាល​សាំ​ម៉ា​រី សា​បា​ហា​ម៉ា​ដ ​។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ