ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋីលាក់មុខ ដែលកាន់កាប់អាណាចក្រ Coachella, Marvel និង Chanel ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹង

2 ឆ្នាំ មុន

(អន្តរជាតិ)៖ ពេលនិយាយដល់មហាសេដ្ឋី យើងនឹងនឹកឃើញឈ្មោះភ្លាមៗដូចជាលោក Elon Musk, Mark Zuckerberg ឬ Jeff Bezos,……

(អន្តរជាតិ)៖ ពេលនិយាយដល់មហាសេដ្ឋី យើងនឹងនឹកឃើញឈ្មោះភ្លាមៗដូចជាលោក Elon Musk, Mark Zuckerberg ឬ Jeff Bezos,… ដែលជាមហាសេដ្ឋីតែងតែលេចមុខតាមសារព័ត៌មាន ទង្វើរបស់ពួកគេបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយពិភពលោក។

ទោះយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នានៅក្នុងវណ្ណៈអភិជននេះចង់ឱ្យមនុស្សជាច្រើនស្គាល់នោះទេ។ ផ្ទុយទៅវិញ ពួកគេតែងតែប្រយ័ត្នប្រយែងខ្ពស់ ក្នុងការគេចវេសពីសាធារណជន ហើយថែមទាំងចំណាយលុយ ដើម្បីកុំឲ្យសារព័ត៌មានចុះផ្សាយឯកជនភាពរបស់ពួកគេ។

ថ្ងៃនេះកោះសន្តិភាពនឹងបង្ហាញនូវមហាសេដ្ឋីដែលលាក់កំបាំងមួយចំនួនរបស់ពិភពលោក និងរបៀបដែលពួកគេបានសាងទ្រព្យសម្បត្តិរបស់ពួកគេ និងការគេចចេញពីការចាប់អារម្មណ៍ជាសាធារណៈក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

១. លោក Philip Anschutz

ត្រូវបានគេដាក់ឈ្មោះថា មហាសេដ្ឋីលាក់មុខបំផុតរបស់អាមេរិក ហើយឈ្មោះ Philip Anschutz ច្បាស់ជាមិនសូវស្គាល់សម្រាប់មនុស្សជាច្រើនទេ។ ទោះជាយ៉ាងណាក៏ដោយ Coachella ដែលជាពិធីបុណ្យតន្ត្រីដ៏ល្បីល្បាញបំផុតមួយនៅក្នុងពិភពលោកត្រូវបានបង្កើតឡើងដោយមហាសេដ្ឋីនេះ។

ដូច្នោះហើយមហាសេដ្ឋី Philip Anschutz ដែលអាយុ៨៣ឆ្នាំ ជាម្ចាស់ Anschutz Entertainment Group ឬ AEG ដែលជាក្រុមហ៊ុនមេរបស់ Coachella ។ មុនពេលចូលប្រឡូកក្នុងឧស្សាហកម្មកម្សាន្ត លោក Anschutz បានចាប់ផ្តើមរកប្រាក់ពីវិស័យប្រេង និងផ្លូវដែក។ យោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិរបស់គាត់មានចំនួន ១០.៧ ពាន់លានដុល្លារ។

២. លោក Frederick Barclay

លោក Frederick បច្ចុប្បន្នមានអាយុ ៨៨ឆ្នាំ លោកមានបងប្អូនភ្លោះ ឈ្មោះ David Barclay ប៉ុន្តែលោក David បានទទួលមរណភាពនៅឆ្នាំ ២០២១។ នៅឆ្នាំ ២០២០ មុនពេលមរណភាពរបស់ David ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណទ្រព្យសម្បត្តិរបស់បងប្អូនភ្លោះចំនួន ៤ពាន់លានដុល្លារ។

អ្នកដែលបានកសាងចក្រភព Barclays ជោគជ័យក៏មិនមានមនុស្សណាដឹងទូលំទូលាយអំពីប្រភពដើម និងដំណើរការសាងសង់នៃចក្រភពនេះ ហើយវានៅតែជាអាថ៌កំបាំងសម្រាប់មនុស្សជាច្រើន។

៣. លោក Ike Perlmutter

Isaac Perlmutter អាយុ ៨០ឆ្នាំ ជាអ្នកនៅពីក្រោយនៃចក្រភព Marvel Comics ក៏ដោ តាមសេចក្តីរាយការណ៍ គាត់បានចូលកាន់តំណែងជា CEO របស់ Marvel ក្នុងឆ្នាំ២០០៥ ហើយទទួលបន្ទុកលក់ក្រុមហ៊ុនទៅ Disney ក្នុងឆ្នាំ២០០៩ ក្នុងតម្លៃ ៤ពាន់លានដុល្លារ។ យោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិរបស់គាត់បច្ចុប្បន្នមានចំនួន ៣.៩ ពាន់លានដុល្លារ។

៤. លោក Alain និង Gérard Wertheimer

នៅពេលនិយាយអំពីចក្រភពប្រណិត គេតែងនឹកឃើញអ្នកជំនួញបារាំង Bernard Arnault។ យើងក៏មកដឹងពី Alain Ernest Wertheimer គឺជាអ្នកជំនួញមហាសេដ្ឋីជនជាតិបារាំង គាត់គឺជាប្រធាន និងជាម្ចាស់ភាគហ៊ុនគ្រប់គ្រងនៅក្នុង Chanel ជាមួយនឹងបងប្រុសរបស់គាត់ Gérard។ ជាមួយបងប្អូនប្រុស Alain Wertheimer និង Gérard Wertheimer (អាយុប្រហែល ៧០ឆ្នាំ) ពួកគេបានសម្រេចចិត្តមិនបង្ហាញខ្លួនច្រើនពេកទេ ទោះបីជាអ្នកស្នងមរតកជំនាន់ទីបីរបស់ម៉ាក Chanel ក៏ដោយ។ យោងតាមទស្សនាវដ្ដី Forbes បងប្អូនម្នាក់ៗមានទ្រព្យសម្បត្តិសរុបប្រមាណ ៣២.៥ពាន់លានដុល្លារ។ Alain និង Gérard បានទទួលមរតកក្រុមហ៊ុននៅពេលដែលឪពុករបស់ពួកគេ Jacques Wertheimer បានស្លាប់នៅឆ្នាំ១៩៩៦។ Alain គឺជាប្រធាន Chanel ខណៈដែល Gérard ជាប្រធានផ្នែក its watch division កាសែត New York Times បានហៅអ្នកទាំង២ថាជា «មហាសេដ្ឋីដែលស្ងប់ស្ងាត់បំផុតក្នុងពិភពម៉ូដប្រណិត»៕ ប្រភព៖ kenh14