ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ និង​ជា​មេឃុំ​តា​ឡំ ស្រុក​មង្គល​បូ​រី

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ «អស់លោក​ដែល​ទើប​ប្រកាស​តែងតាំង​ថ្មី​ពេល​នេះ​ត្រូវ​តែ​បន្ត​ខិតខំ​រួម​

ខេត្តបន្ទាយមានជ័យ ៖ «អស់លោក​ដែល​ទើប​ប្រកាស​តែងតាំង​ថ្មី​ពេល​នេះ​ត្រូវ​តែ​បន្ត​ខិតខំ​រួម​សហការ​សាមគ្គី​គ្នា​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​និង​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​កាន់តែ​ល្អ​និង​ប្រសើរ​ឡើង​បន្ថែម​ទៀត ហើយ​រក្សា​សន្តិភាព​នយោបាយ​និង​សណ្ដាប់ធ្នាប់​សង្គម​ក្នុង​មូលដ្ឋាន សំដៅ​ធានា​បាន​នូវ​កំណើនសេដ្ឋកិច្ច​តាម​រយៈ​ផលិតកម្ម​លើ​គ្រប់​ផ្នែក​គ្រប់​វិស័យ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឲ្យ​បាន​កាន់តែ​រី​ចម្រើន​ឡើង​ថែម​មួយ​កម្រិត​ទៀត» ។ ​នេះ​គឺជា​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម​អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ និង​ជា​មេឃុំ​តា​ឡំ ស្រុក​មង្គល​បូ​រី ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៣ ដែល​មានការ​ចូលរួម​ពី​ឯកឧត្តម ប្លែក វ៉ា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ។

​នា​ឱកាសនោះដែរ​ ឯកឧត្តម អ៊ុំ រាត្រី បាន​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ទាំងអស់​នៅ​ក្នុង​ឃុំ ដែល​លោក លោកស្រី នៅ​មូលដ្ឋាន​ក៏​ដូច​ជា​ឯកឧត្តម លោក​ជំទាវ ក្រុមការងារ​ខេត្ត ចុះ​ជួយ​ស្រុក​មង្គល​បូ​រី និង​ឃុំ បាន​ខិតខំ​ប្រឹងប្រែង​រួម​សាមគ្គី​សហ​ការណ៍​គ្នា ក្នុង​ការ​អភិវឌ្ឍន៍​មូលដ្ឋាន និង​បម្រើសេវា​សាធារណៈ ទាំង​សេវា​សំណូមពរ និង​សេវា​តម្រូវការ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​ប្រសើរ​ក្នុង​រយៈពេល​កន្លង​មក​។

ឯកឧត្តម បាន​បន្ត​លើក​ឡើង​ថា​៖ ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ និង​ជា​មេឃុំ​តា​ឡំ ស្រុក​មង្គល​បូ​រី គឺជា​ដំណើរការ​ធម្មតា​នៃ​នីតិវិធី​ស្រប​ទៅ​តាម​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល ក្នុង​មុខងារសាធារណៈ​គឺ​សំដៅ​ធ្វើ​យ៉ាងណា​ដើម្បី​ឆ្លើយ​តប​ទៅ នឹង​តម្រូវការ​ចាំបាច់​ក្នុង​ការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព​និង​ប្រសើរ​ឡើង​ថែម​ទៀត​។

សូម​បញ្ជាក់​ថា ៖ តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ លេខ​៣៦១៨ ប្រ​.​ក ប្រកាស​ស្ដី​ពី​ការ​ចូល​កាន់​មុខ​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ និង​ជា​មេឃុំ​តា​ឡំ ស្រុក​មង្គល​បូ​រី​៖១/-​ប្រធាន​ក្រុមប្រឹក្សា​ឃុំ និង​ជា​មេឃុំ​លោក ខ្ចៅ យ៉ា​ន ជំនួស​លោក ហ៊ុត ឈិ​ត ដោយ​មូលហេតុ​សម័យ​ខ្លួន​(​លោក​ហ៊ុត ឈិ​ត​)​សុំ​លាលែង​ពី​តំណែង​។ ២/-​សមាជិក​ក្រុមប្រឹក្សា​ឃុំ និង​ជា​ជំទប់​ទី​១ លោក ខ្ចៅ យ៉ា​ន ជំនួស​ដោយ​លោក ធិ​ម ប្រោ​ញ ។​៣/-​ទទួលស្គាល់​លោក អ៊ឹម ហង្ស​សាន ជំនួស​លោក ធិ​ម ប្រោ​ញ ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​តា​ឡំ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ