ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ស្នេហ៍! អតីត​ប្តី​មកសុំត្រូវគ្នាវិញ តែ​ប្រពន្ធមិនព្រម កា.ប់​ជាច្រើន​កាំបិ.ត​ផ្អើល​ផ្ទះ

8 ខែ មុន
  • សៀមរាប

អណ្ដាតភ្លើង​ស្នេហ៍​ដែល​ឆេះ​សន្ធោសន្ធៅ​ជិត​២​ឆ្នាំ ក៏​​បាន​រលត់​បន្សល់​ទុក​តែ​ផ្សែង ដោយ​សារ​​តែ​ការ​រស់នៅ​មិន​ចុះសម្រុងនឹងគ្នា ក៏​បែកបាក់​គ្នា​លែង​អា​លោះ​អាល័យ ។ តែ​សម្រាប់​ភាគី​បុរស​​នៅ​តែ​រលឹក​ស្នេហ៍​ចាស់ ហើយ​បាន​ព្យាយាម​សុំ​ជានា​វិញ ​បែរ​​ជា​ខាង​ស្រី​បដិសេធ ធ្វើ​ឱ្យ​​ខាង​ប្រុស​ខកបំណង​ ក៏​ទាញ

ខេត្តសៀមរាប ៖ អណ្ដាតភ្លើង​ស្នេហ៍​ដែល​ឆេះ​សន្ធោសន្ធៅ​ជិត​២​ឆ្នាំ ក៏​​បាន​រលត់​បន្សល់​ទុក​តែ​ផ្សែង ដោយ​សារ​​តែ​ការ​រស់នៅ​មិន​ចុះសម្រុងនឹងគ្នា ក៏​បែកបាក់​គ្នា​លែង​អា​លោះ​អាល័យ ។ តែ​សម្រាប់​ភាគី​បុរស​​នៅ​តែ​រលឹក​ស្នេហ៍​ចាស់ ហើយ​បាន​ព្យាយាម​សុំ​ជានា​វិញ ​បែរ​​ជា​ខាង​ស្រី​បដិសេធ ធ្វើ​ឱ្យ​​ខាង​ប្រុស​ខកបំណង​ ក៏​ទាញ​យក​កាំបិ.ត​កា.ប់​ជា​ច្រើន​កាំបិ.ត បណ្តាល​ឱ្យ​ភាគី​ស្ត្រី​របួសធ្ងន់ ចំណែក​ភាគីខាង​ប្រុស​ក៏​រត់គេច​ខ្លួន​​ទៅ​ពួន​សម្ងំ​នៅផ្ទះ​ម្តាយមីង​ ស្ថិត​ក្នុងស្រុក​ជីក្រែង។

ប៉ុន្តែ​​ក៏បាន​​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ ហើយ​ត្រូវ​បាន​លោក អាំង សុភា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​​បណ្តោះអាសន្ន នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៣​​នេះ។ ហេតុការណ៍​ឃាត់ខ្លួន​បុរស​ជា​អតីត​​ប្ដី​រូប​នេះ​ បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៣ នៅ​​ចំណុច​​ផ្ទះ​ម្តាយមីង ស្ថិត​ក្នុងភូមិ​តា​ងួ​ន ឃុំ​ល្វែង​ឫស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប ។

តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ឯក សុខ ម៉េ​ង​អ៊ា​ង បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ឱ្យ​ដឹង​​ថា បន្ទាប់​ពី​ទទួល​​​បាន​ព័ត៌មាន​ភ្លាម ពាក់ព័ន្ធ​នឹង​បទល្មើស​ជាក់ស្តែង​ប៉ុនប៉ង​ឃា.តក.ម្ម កាលពី​វេលា​ម៉ោង​២៤​និង​៣០​នាទី ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​ស្ត្រីជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប លោក​ក៏​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ជំនាញ​ចុះ​អន្តរាគមន៍​ឃាត់​ខ្លួន​ជនដៃដល់​ភ្លាមៗ​ផងដែរ។ ជន​ដៃដល់​រូប​នេះ​ មាន​​ឈ្មោះ ស៊ុំ ឈ​ង់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​លក់​នំ​ប​ញ្ជុ​ក ទីកន្លែង​កំណើត​នៅ​ភូមិ​ក្រសាំង​រលើង ឃុំ​សៀមរាប ស្រុក​សៀមរាប ខេត្តសៀមរាប ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

លោក​បញ្ជាក់​ពី​អតីត​ប្ដី​​ប្រពន្ធ​នេះ​ ឱ្យ​ដឹង​ថា នៅ​អំឡុង​ឆ្នាំ​២០១៩ ឈ្មោះ ស៊ុំ ឈ​ង់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ (ជនដៃដល់) មាន​ទំនាក់ទំនង​​ស្នេហា​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ គង់ ដា​នី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ហើយ​ពួក​គាត់​​ទាំង​ពីរ​នាក់​បាន​រួមរស់​ជាមួយ​គ្នា​​ជា​ប្តី​-​ប្រពន្ធ ដោយ​មិន​បាន​រៀប​ការនោះទេ គឺ​ស្រឡាញ់​​គ្នា​ដោយ​ចិត្ត​និង​ចិត្ត ក្រោយមក​ពួក​គាត់​ទាំង​ពីរ​នាក់​ក៏​​មាន​ទំនាស់​ជាមួយ​គ្នា​ជា​បន្តបន្ទាប់ ។

លោក​បញ្ជាក់​​បន្តថា ហើយ​នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៣ ឈ្មោះ ស៊ុំ ឈ​ង់ បាន​ចុះ​ចេញពី​លំនៅ​ឋាន​នៅ​វេលា​ម៉ោង​២២​និង​៣០​នាទី ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៣ ខណៈ​​ពេល​ជន​រង​គ្រោះ​ឈ្មោះ គង់ ដា​នី កំពុង​​ដេក​នៅផ្ទះ​របស់​ខ្លួន ស្ថិត​នៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប ស្រាប់តែ​ឈ្មោះ ស៊ុំ ឈ​ង់ បាន​មក​ដល់ ហើយ​សួរនាំ​រឿង​ទំនាក់ទំនង​របស់​ពួក​គេ​ទាំង​២​នាក់ និង​សុំ​ជន​រង​គ្រោះ​ត្រូវ​គ្នា​វិញ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ព្រម ទើប​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​គ្នា។ បន្ទាប់​មក​​ជន​ដៃដល់​ឈ្មោះ ស៊ុំ ឈ​ង់ បាន​ដើរ​ចេញពីផ្ទះ​មួយសន្ទុះ លុះដល់​វេលា​រំលង​អធ្រាត្រ​ម៉ោង​២៤​និង​៣០​នាទី ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៣ ជនសង្ស័យ​​ប្រដាប់​ដោយ​កាំបិ.តប៉័ងតោ​ក្នុង​ដៃ​ រួច​ដើរ​ចូល​​ទៅ​មក​ក្នុងផ្ទះ ហើយ​​កា.ប់​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​​ចំចង្កា​១​កាំបិ.ត ចំ​.ក​ផ្នែក​ខាងឆ្វេង​១​កាំបិ.ត និង​ចំ​ថ្ពាល់​ផ្នែក​ខាងឆ្វេង​​១​កាំបិ.ត បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ។ ចំណែក​ជន​បង្កវិញ ​​រត់គេច​ខ្លួន​បាត់​ស្រមោល​តែម្ដង។

បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ក្រុម​គ្រួសារ​ស្ត្រីជន​រង​គ្រោះ និង​ស្តាប់​ការ​បំភ្លឺ​ពី​សាក្សី​នៅ​កន្លែង​​កើតហេតុ កម្លាំង​​ជំនាញ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ ​រហូត​ដល់​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៣ ទើប​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ នៅ​ចំណុច​ភូមិ​តា​ងួ​ន ឃុំ​ល្វែង​ឫស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប ដើម្បី​យក​មក​សួរនាំ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប រួច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ ។

លោក​បន្ថែម​ទៀត​ថា តាម​ការ​សារភាព​របស់​ជនសង្ស័យ​ថា «នៅ​អំឡុង​ឆ្នាំ​២០១៩ រូប​ខ្លួន និង​ជន​រង​គ្រោះ​ឈ្មោះ គង់ ដា​នី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ បាន​រួមរស់​ជាមួយ​គ្នា​ជា​ប្ដី​-​ប្រពន្ធ ហើយ​ចាប់តាំងពី​ចុងឆ្នាំ​២០២០​មក ខ្លួន​តែងតែមាន​ទំនាស់​ជាមួយ​ជន​រង​គ្រោះជា​បន្តបន្ទាប់ គឺ​ឈាន​ដល់​កា​រ​មិន​ចុះសម្រុង​គ្នា»។

តាម​ការ​ចោទ​របស់​បុរស​រូប​នេះ​ថា «ជន​រង​គ្រោះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មនុស្ស​ប្រុស​ផ្សេង​ទៀត ។ លុះ​នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៣ ខ្លួន​បាន​ចុះ​ចេញពី​លំនៅ​ឋាន​នៅ​ភូមិ​វាល សង្កាត់​គោក​ចក ទៅ​ស្នាក់​នៅផ្ទះ​ជាមួយ​ឪពុក​បង្កើត ស្ថិត​នៅ​ភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ខេត្តសៀមរាប ហើយ​ក៏​ព្យាយាម​ទំនាក់ទំនង​មក​ប្រពន្ធ​តាម​ទូរស័ព្ទ តែ​គាត់​មិន​ព្រម​និយាយ​ជាមួយ​នោះ​ទេ។ លុះ​នៅ​យប់​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៣ ខ្លួន​បាន​យក​កាំបិ.តប៉័ងតោ​១​ដើម​ដាក់​តាម​ម៉ូតូ បើក​ចេញពីផ្ទះ​នៅ​ភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប មក​រក​ជន​រង​គ្រោះ​នៅផ្ទះ ស្ថិត​ក្នុង​ភូម​វាល សង្កាត់​គោក ក្រុង​សៀមរាប ដើម្បី​សុំ​ត្រូវ​គ្នា​វិញ»។

តាម​ការ​ចោទ​របស់​បុរស​រូប​នេះ​បន្តទៀត​ថា «ជាក់ស្តែង​ពេល​មក​ដល់ ខ្លួន​បាន​និយាយ​លួងលោម​សុំ​ត្រូវ​គ្នា​វិញ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ព្រម​នោះ​ទេ ទើប​មាន​កំហឹង​ដោយសារ​ភ្លើង​ប្រចណ្ឌ ខ្លួន​ក៏​បាន​កា.ប់​​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៣​កាំបិ.តប៉័ងតោ ដូច​បាន​រៀបរាប់​ករណី​ខាងលើ​តែ​ម្តង។ ក្រោយ​ធ្វើ​សកម្មភាព​រួច ខ្លួន​បាន​យក​កាំបិ.ត​ទៅ​បោះចោល​នៅ​ក្រោយ​ផ្ទះ​ជន​ងរ​ង​គ្រោះ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ លុះដល់​វេលា​ម៉ោង​៣​និង​០០​នាទី​ទៀប​ភ្លឺ ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ផ្ទះ​ម្តាយមីង ស្ថិត​នៅ​ភូមិ​តា​ងួ​ន ឃុំ​ល្វេ​ង​ឫស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ