ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កសិករ​​នៅ​ជិត​បន្ទាត់​ព្រំដែន​ស្រុក​ស្វាយ​ជ្រំ ​រីក​រាយ​​ក្នុង​ការ​​​​​បង្កបង្កើន​ផលលក់​ឱ្យវៀត​ណាម​

8 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជា​កសិករ​ដែល​មាន​ដីស្រែ​នៅ​ជិត​បន្ទាត់​ព្រំដែន​ស្រុក​ស្វាយ​ជ្រំ ​រីករាយ​ក្នុង​ការ​​​​​បង្កបង្កើន​ផល ​ដោយ​អាច​ធ្វើស្រែ​បាន​៣​ដង​ក្នុង​១​ឆ្នាំ ហើយ​តម្លៃ​ស្រូវ​ខ្ពស់​ស្រូវ​អ៊ី​អ៊ែ​រ​K៥៦​ក្នុង​១​គីឡូក្រាម​ លក់​ឱ្យ​វៀតណាម​ផ្ទាល់​បាន​តម្លៃ​១,២០០​រៀល ទៅ​១,៣០០​រៀល ។ បើ​តាម​ប្រជា​កសិករ​ម្នាក់​រស់នៅ​ភូមិ​ក្រសាំង​ជ្រំ…

ខេត្តស្វាយរៀង ៖ ប្រជា​កសិករ​ដែល​មាន​ដីស្រែ​នៅ​ជិត​បន្ទាត់​ព្រំដែន​ស្រុក​ស្វាយ​ជ្រំ ​រីករាយ​ក្នុង​
ការ​​​​​បង្កបង្កើន​ផល ​ដោយ​អាច​ធ្វើស្រែ​បាន​៣​ដង​ក្នុង​១​ឆ្នាំ ហើយ​តម្លៃ​ស្រូវ​ខ្ពស់​ស្រូវ​អ៊ី​អ៊ែ​រ​K៥៦​ក្នុង​១​គីឡូក្រាម​ លក់​ឱ្យ​វៀតណាម​ផ្ទាល់​បាន​តម្លៃ​១,២០០​រៀល ទៅ​១,៣០០​រៀល ។

បើ​តាម​ប្រជា​កសិករ​ម្នាក់​រស់នៅ​ភូមិ​ក្រសាំង​ជ្រំ ឃុំ​ក្រួស​ស្រុក​ស្វាយ​ជ្រំ​បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​២៨ សីហា ២០២៣ ថា គាត់​មាន​ដីស្រែ​ចំនួន​៣​ហិ​កតា នៅ​ចំណុច​ជិត​បង្គោល​ព្រំដែន​លេខ​២២៩ -១០(១)​ចន្លោះ​បង្គោល​លេខ ១១(១)​គឺ​ធ្វើស្រែ ពង្រោះ​ក្នុង​១​ឆ្នាំ​បាន​០៣​ដង ហើយ​ក្នុង​១​ហិ​កតា បាន​ទិនផល ៤​តោន​ទៅ​៥​តោន ។

ប្រភព​បន្ត​ថា ការ​ធ្វើស្រែ​ទាំង​ប្រាំង​និង​វស្សា នៅ​ពេល​ខ្វះ​ទឹក ពួក​គាត់​បូមទឹក​ពី​ព្រែក​ក្រសាំង​ជ្រំ ព្រែក​នៅ​ព្រំដែន​កម្ពុជា​_​វៀតណាម គឺ​បូម​ប្រើប្រាស់​ទឹក​ធម្មតា គ្មាន​បុគ្គល​ណា​មក​ហាមឃាត់​ទេ ។ ហើយ​ខាង​ប្រជាជន​វៀតណាម គេ​ក៏​ប្រើប្រាស់​ទឹក​ព្រែក​ព្រំដែន​នេះ​ដែរ ដោយ​ព្រែក​ព្រំដែន​នេះ​ចែក​ពាក់កណ្តាល​ម្នាក់​ខ្មែរ​យើង​ប្រើប្រាស់​ទឹក​ខាងយើង​ប្រជាជន​វៀតណាម​គេ​ប្រើប្រាស់​ទឹក​ដាក់​ម៉ាស៊ីនបូមទឹក​ខាង​វៀតណាម​។

បើ​តាម​ស្ត្រី​ម្នាក់ អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​ជៀស​ឬ​ស្សី ឃុំ​កំពង់ចម្លង ស្រុក​ស្វាយ​ជ្រំ បាន​មាន​ប្រសាសន៍​ថា គាត់​មាន​ដីស្រែ​ចំនួន​២​ហិ​កតា នៅ​ជិត​បន្ទាត់​ព្រំដែន ព្រែក​ជៀស​ឬ​ស្សី ហើយ​នៅ​ពេល​​ដែល​ជួប​ភាព រាំង​ស្ងួត​ខ្វះ​ទឹក គាត់​ប្រើប្រាស់​ទឹក​ព្រែក​ជៀស​ប្ញ​ស្សី ដាក់​ម៉ាស៊ីនបូមទឹក​បញ្ចូល​​ស្រែ​ធម្មតា ពុំ​មាន​ខាង​ណា​មក​ហាមឃាត់​ទេ ហើយ​ខាង​ភាគី​វៀតណាម ក៏​គេ​មិន​មក​ហាមឃាត់​ដែរ ។

ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​ដីស្រែ នៅ​តាម​បន្ទាត់​ព្រំដែន ឃុំ​កំពង់ចម្លង ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ បាន​លើក​ឡើង​ថា ដោយ​ប្រទេស​មាន​សន្តិភាព រាជ​រដ្ឋ​ភិ​បាល​បាន​សាងសង់​ផ្លូវ​តាម​ក្រ​វ៉ា​ត់​ព្រំដែន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ ជា​ពិសេស ដឹក​គ្រឿងចក្រ​មក​ភ្ជួរស្រែ ដឹកស្រូវ​ពូជ ដឹក​ជី មក​ថែទាំ​ស្រូវ មក​បូមទឹក​ដាក់​ស្រូវ និង​ពេល​ប្រមូល​ផល និង​ដឹក​ទិន្នផល​ស្រូវ​ទៅ​លក់​ឲ្យ​វៀត​ណាម​​បាន​ស្រួល ហើយ​រាជរដ្ឋាភិបាល​បាន​ធ្វើការ​អភិវឌ្ឍន៍​តាម​ជនបទ ដោយ​សាងសង់​ប្រ​ព​ន្ធ័​ធារាសាស្ត្រ ប្រឡាយ មេធានា​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​បូមទឹក​ដាក់​ស្រែ​ងាយស្រួល បើ​ប្រៀបធៀប​កាលពី​មិន​ទាន់​សាងសង់​ផ្លូវ​តាម​ក្រ​វ៉ា​ត់​ព្រំដែន គឺ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ជា​ពិសេស ការ​បើកបរ​គ្រឿងចក្រ​មក​ភ្ជួរស្រែ ដឹកស្រូវ​ពូជ​មក​ថែទាំ​និង​ការ​ប្រមូល​ផល​ពេល​មាន​ផ្លូវ​ងាយស្រួល​ដឹក​ម៉ាស៊ីនបូមទឹក​មក​បូមទឹក​ដាក់​ស្រែ​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ក្រសាំង​ជ្រំ​ដែល​មាន​ដីស្រែ​នៅ​តាម​បន្ទាត់​ព្រំដែន​ត្រង់​ចំណុច​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១០ (១) ទៅ​បង្គោល​ព្រំដែន​លេខ​១១(១)​ឃុំ​ក្រួស បាន​ប្រាប់​អ្នក​សារព័ត៌
មាន​យើង​ថា គ្មាន​ឈ្មោះ​ព្រែក​កំពង់​ស្នាយ​ទេ គឺ​មាន​ត អ្នកតា​ទួល​ស្នាយ​នៅ​ក្នុងភូមិ​ក្រសាំង​ជ្រំ​។
ហើយ​​នៅ​រដូវវស្សា​ខែសីហា ឆ្នាំ​២០២៣​នេះ ប្រជា​កសិករ​ដែល​មាន​ដីស្រែ​តាម​បន្ទាត់​ព្រំដែន រស់​នៅ​ក្នុងភូមិ​ជៀស​ប្ញ​ស្សី ភូមិ​ត្រោក ឃុំ​កំពង់ចម្លង និង​ភូមិ​ក្រសាំង​ជ្រំ ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ គឺ​ព្រោះស្រូវ​បាន​ប្រមាណ​៨៥​ភាគរយ​ហើយ ។

អត្ថបទសរសេរ ដោយ