ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនឹងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿ.ងញៀ.ន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.ន១ករណី នៅចំណុចសណ្ឋាគារ «ស៊ីងសាវ័ន» ជាន់ទី២៧ បន្ទប់លេខ ២៧០៥ ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។
ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៤នាក់ និងដកហូតវត្ថុតាងសារធាតុញៀ.នជាច្រើនកញ្ចប់ផងដែរ។
ជនសង្ស័យទាំង៤នាក់ខាងលើនេះ រួមមាន ៖ ១- ឈ្មោះ TOU NI GE ER ភេទប្រុស ជនជាតិចិន មុខរបរមិនពិតប្រាកដ, ២- ឈ្មោះ WU YUN BI LI GE ភេទប្រុស ជនជាតិចិន មុខរបរមិនពិតប្រាកដ, ៣- ឈ្មោះ FANG SHOU ភេទប្រុស ជនជាតិចិន មុខរបរមិនពិតប្រាកដ និង៤- ឈ្មោះ TAO HUAN ភេទប្រុស ជនជាតិចិន មុខរបរមិនពិតប្រាកដ។
ចំណែកវត្ថុតាងដែលដកហុតបាន រួមមាន ៖ ១- ម្សៅពណ៌ស និងថ្នាំកញ្ចប់ពណ៌ផ្ទៃមេឃ សង្ស័យជាសារធាតុញៀ.នចំនួន២៣កញ្ចប់។ ២- ម្សៅកញ្ចប់អក្សរ JIN TIAO សង្ស័យជាសារធាតុញៀ.នចំនួន២៩កញ្ចប់។ ៣- ថ្នាំកញ្ចប់ពណ៌ទឹកក្រូច អក្សរ CHALI សង្ស័យជាសារធាតុញៀ.នចំនួន១៥ កញ្ចប់។ ៤- ថ្នាំកញ្ចប់ពណ៌ក្រហម អក្សរ FERRARI សង្ស័យជាសារធាតុញៀ.នចំនួន៨កញ្ចប់ ។ ៥- ថ្នាំកញ្ចប់ពណ៌ស លាយពណ៌មាស អក្សរ HUANG HELOU សង្ស័យជាសារធាតុញៀ.នចំនួន៦កញ្ចប់។ ៦- ថ្នាំកញ្ចប់ពណ៌មាស សញ្ញារូបនាគ សង្ស័យជាសារធាតុញៀ.នចំនួន២០កញ្ចប់។ ៧- ថ្នាំកញ្ចប់ពណ៌ក្រហម សញ្ញារូបសេះ សង្ស័យជាសារធាតុញៀ.នចំនួន១១កញ្ចប់។ ៨- ថ្នាំកញ្ចប់ពណ៌លឿង អក្សរ OLD TOWN សង្ស័យជាសារធាតុញៀ.នចំនួន១៣កញ្ចប់។ ៩- ជញ្ជីងថ្លឹងគ្រឿ.ងញៀ.នចំនួន០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ខាងលើនេះ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសាកសួរ ដើម្បីបន្ដនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ