ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! យុវជន​៣​នាក់​ជួប​គ្រោះ​អកុសល ក្រោយ​បបួល​គ្នា​បើកផ្លូវ​ឲ្យ​រថយន្ត​សង្គ្រោះ​បន្ទាន់

8 ខែ មុន
  • ភ្នំពេញ

យុវជន​៦​នាក់​ទើបតែ​រាប់អាន​គ្នា​ថ្មីថ្មោង ហើយ​ក៏​បបួល​គ្នា​ជិះ​ម៉ូតូ​ដើរ​លេង ពេល​នោះ​ប្រទះ​ឃើញ​រថយន្ត​សា​ម៉ុ​យ​សង្គ្រោះ​បន្ទាន់​មួយ​គ្រឿង កំពុង​តែ​ជាប់​ស្ទះចរាចរណ៍ យុវជន​ទាំងនោះ​ក៏​បបួល​គ្នា​បើកផ្លូវ​ឲ្យ​រថយន្ត​សា​ម៉ុ​យ​ធ្វើ​ដំណើរ ប៉ុន្តែ​ជា​អកុសល​ក៏​ជួប

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​៦​នាក់​ទើបតែ​រាប់អាន​គ្នា​ថ្មីថ្មោង ហើយ​ក៏​បបួល​គ្នា​ជិះ​ម៉ូតូ​ដើរ​លេង ពេល​នោះ​ប្រទះ​ឃើញ​រថយន្ត​សា​ម៉ុ​យ​សង្គ្រោះ​បន្ទាន់​មួយ​គ្រឿង កំពុង​តែ​ជាប់​ស្ទះចរាចរណ៍ យុវជន​ទាំងនោះ​ក៏​បបួល​គ្នា​បើកផ្លូវ​ឲ្យ​រថយន្ត​សា​ម៉ុ​យ​ធ្វើ​ដំណើរ ប៉ុន្តែ​ជា​អកុសល​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លា​.​ប់ម្នាក់ និង​របួសធ្ងន់​២​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៣ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទល់មុខ​ច្រកចូល​រោងចក្រ​ផលិត​ទឹក​ស្អាត​និរោធ ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជ​ធ​នី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្អូនប្រុស​ម្នាក់ ក្នុង​ចំណោម​យុវជន​ទាំង​៦​នាក់ បាន​ប្រាប់​ឲ្យ​ដឹង​ថា «​ពួក​គេ​ទាំង​៦​នាក់​រាប់អាន​គ្នា​ទើបតែ​បាន​២​ម៉ោង​ប៉ុណ្ណោះ ក៏​បបួល​គ្នា​ជិះ​ម៉ូតូ​ដើរ​លេង ដោយ​ជិះ​២​គ្រឿង គ្នា​៦​នាក់ បម្រុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​ក្លិប​កម្សាន្ត​មួយ​កន្លែង​»​។

ប្រភព​ដដែល​បន្ត​ថា «​លុះ​ពេល​ចេញដំណើរ​មក​ដល់​ចំណុច​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក៏​ប្រទះ​ឃើញ​រថយន្ត​សា​ម៉ុ​យ (​រថយន្ត​សង្គ្រោះ​បន្ទាន់​) កំពុង​តែ​ជាប់​ស្ទះចរាចរណ៍​។ ពេល​ឃើញ​ដូច្នេះ ពួក​គេ​មានចិត្ត​ចង់​ជួយ ក៏​បបួល​គ្នា​ជិះ​ម៉ូតូ​បើកផ្លូវ​ឱ្យ​រថយន្ត​សា​មុ​យ​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​សង្គ្រោះ​អ្នក​រង​គ្រោះ ដោយ​ធ្វើ​ដំណើរ​ពី​មន្ទីរពេទ្យ ឡើង​ដល់​ផ្លូវជាតិ​លេខ​១»​។

ហើយ​ប្អូនប្រុស​ម្នាក់​ក្នុង​ចំណោម​យុវជន​ទាំង​៦​នាក់ បាន​ប្រាប់​ទៀត​ថា «​លុះ​ធ្វើ​ដំណើរ​មក​ដល់​ច្បារ​អំពៅ ពួក​គេ​គិត​ថា ចង់​បក​ក្រោយ​ទៅ​វិញ ស្រាប់តែ​ឃើញ​ផ្លូវ​ស្ទះ​ពេក ពួក​គេ​ក៏​បន្ត​នាំ​គ្នា​បើកផ្លូវ​រហូត​ដល់​ចំណុច​កើតហេតុ​»​។

យុវជន​ខាងលើ​បន្ត​ទៀត​ថា «​គ្រានោះ ដោយសារ​តែ​ល្បឿន​កំពុង​តែ​លឿន​ផង ណាមួយ​មិន​បាន​ប្រុង​ប្រយ័ត្ន​ទៀត ក៏​បាន​គេច​រថយន្ត​១​គ្រឿង​នៅ​ខាង​មុខ ស្រាប់តែ​ស្រឡាំងកាំង ព្រោះតែ​ម៉ូតូ​ជិះ​ជិត​បុ​.​ក​ខឿន​ផ្លូវ ក៏​ទាញ​ចង្កូត​ទៅ​ខាងឆ្វេង​ប​ញ្ជ្រា​សទិស បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុ​.​ក​ជា​មួយនឹង​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ម៉ាក Lexus 570 ពណ៌​ស មាន​ស្លាក​លេខ កម្ពុជា​LY- SOKHA ធ្វើ​ឲ្យ​ម៉ូតូ​ផ្លោង​ទៅ​ថ្នល់ បណ្ដាល​ឱ្យ​របួសធ្ងន់​២​នាក់ និង​ស្លា​.​ប់ម្នាក់​តែ​ម្តង ព្រមទាំង​ខូចខាត​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មាន​ស្លាក​លេខ ព្រៃវែង 1O-9436»​។

ក្រោយ​ពេល​កើតហេតុ ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ទូរស័ព្ទ​ហៅ​រថយន្ត​សា​មុ​យ ដើម្បី​សង្គ្រោះ​យុវជន​ទាំង​៣​នាក់ ប៉ុន្តែ​ជា​អកុសល​យុវជន​ម្នាក់​ត្រូវ​បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​តទៅ​ហើយ ចំណែក​២​នាក់​ទៀត ក៏​ត្រូវ​រថយន្ត​សា​មុ​យ​បញ្ជូន​ទៅ​សង្គ្រោះ​ទាន់​ពេលវេលា​។

បន្ទាប់​ពី​ទទួល​ដំណឹង​ខាងលើ​នេះ​ភ្លាម សមត្ថកិច្ច​មូលដ្ឋាន រួម​ទាំង​សមត្ថកិច្ច​ជំនាញ​ខាង​ចរាចរណ៍ បាន​ចុះ​មក​ធ្វើការ​វាស់វែង រួច​យក​យានយន្ត​ខូចខាត​ទាំង​សងខាង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាច​ណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ​។ ចំណែក​ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប្រគល់​ជូន​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ