ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ចិន​០៤​នាក់ នៅ​សណ្ឋាគារ ស៊ី​ង សា​វ័ន ក្រុងព្រះសីហនុ រឹបអូស​សារធាតុ​ញៀន ​ច្រើន​កញ្ចប់

2 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​សម​ត្យ​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយនឹង​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន មួយ​ករណី​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៣​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​សម​ត្យ​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយនឹង​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន មួយ​ករណី​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៣​នេះ ស្ថិត​នៅ​ចំណុច​សណ្ឋាគារ ស៊ី​ង​សា​វ័ន ជាន់​ទី​២៧ បន្ទប់​លេខ ២៧០៥ ស្ថិត​ក្នុង​ក្រុម​ទី​១៧ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​ក្រោម​ការ​សម្របសម្រួល​និ​តិ​វិធី​ពី​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​០៤​នាក់ និង​ដក​វត្ថុ​តាង​សារធាតុ​ញៀន​ជា​ច្រើន​កញ្ចប់ ។

ជនសង្ស័យ​ទាំង ០៤​នាក់​មាន ៖
១. ឈ្មោះ TOU NI GE ER ភេទ​ប្រុស​ ​ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ
២. ឈ្មោះ WU YUN BI LI GE ភេទ​ប្រុស​ ​ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ
៣. ឈ្មោះ FANG SHOU ភេទ​ប្រុស ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ
៤. ឈ្មោះ TAO HUAN ភេទ​ប្រុស ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ។

ដកហូត​វត្ថុ​តាង រួម​មាន ៖
១. ម្សៅ​ពណ៌​ស និង​ថ្នាំ​កញ្ចប់​ពណ៌​ផ្ទៃមេឃ​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២៣​កញ្ចប់ ។
២. ម្សៅ​កញ្ចប់​អក្សរ JIN TIAO សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ២៩​កញ្ចប់ ។
៣. ថ្នាំ​កញ្ចប់​ពណ៌​ទឹកក្រូច អក្សរ CHALI សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ១៥​កញ្ចប់ ។
៤. ថ្នាំ​កញ្ចប់​ពណ៌​ក្រហម អក្សរ FERRARI សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០៨​កញ្ចប់ ។
៥.​ថ្នាំ​កញ្ចប់​ពណ៌​ស លាយ​ពណ៌​មាស​អក្សរ HUANG HELOU សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០៦​កញ្ចប់ ។
៦. ថ្នាំ​កញ្ចប់​ពណ៌​មាស សញ្ញា​រូប​នាគ សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ២០​កញ្ចប់ ។
៧. ថ្នាំ​កញ្ចប់​ពណ៌​ក្រហម សញ្ញា​រូប​សេះ សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ១១​កញ្ចប់ ។
៨. ថ្នាំ​កញ្ចប់​ពណ៌​លឿង អក្សរ OLD TOWN សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ១៣​កញ្ចប់ ។
៩. ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន ០១​គ្រឿង ។

ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​សាកសួរ ដើម្បី​បន្ដ​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ