ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ម្នាក់​ភ្លាម​ៗ ក្រោយ​សមត្ថកិច្ច​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅផ្ទះ​វីឡា​មួយ​កន្លែង​នៅ​ម្តុំ​អូរ​២

2 ឆ្នាំ មុន
  • ព្រះសីហនុ

កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ព័ត៌មាន​ថា មាន​ជនសង្ស័យ​មួយ​ក្រុម​ជិះ​រថយន្ត​៣​គ្រឿង​ធ្វើ​សកម្មភាព​ចូលចាប់​បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ខណៈ​ចេញពីផ្ទះ​វីឡា​មួយ​

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ព័ត៌មាន​ថា មាន​ជនសង្ស័យ​មួយ​ក្រុម​ជិះ​រថយន្ត​៣​គ្រឿង​ធ្វើ​សកម្មភាព​ចូលចាប់​បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ខណៈ​ចេញពីផ្ទះ​វីឡា​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​៥ ក្នុង​សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ចុះ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ដល់​វេលា​ម៉ោង​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ទើប​ទទួល​ព័ត៌មាន​ថា ជន​រង​គ្រោះ​ត្រូវ​ក្រុម​ជនសង្ស័យ​ដោះ​លែង​វិញ​ហើយ តែ​ត្រូវ​រង​របួស​ស្នាម​បន្តិចបន្តួច ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ថៃ​ខាង​។

ពេល​នោះ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ទៅ​ជួប​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ​បាន​រៀបរាប់​ឲ្យ​ថា «​គាត់​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ចាប់​រុ​.​ញ​ដាក់​ចូល​ក្នុង​រថយន្ត និង​ដកហូត​យក​ទូរស័ព្ទ​ដៃ​របស់​គាត់​ចំនួន​២​គ្រឿង ព្រមទាំង​វេរ​លុយ​ចេញពី​គណនី​ធនាគារ «​ហួយ​ហ័​ង​» របស់​គាត់​អស់​ថែម​ទៀត​ផង​»​។

ជន​រង​គ្រោះ​បន្ត​ថា «​បន្ទាប់​មក ជនសង្ស័យ​បាន​នាំ​រូប​គាត់ (​ជន​រង​គ្រោះ​) ទៅ​ផ្ទះ​វីឡា​មួយ​កន្លែង ស្ថិត​នៅ​ម្តុំ​អូរ​២ ក្នុងភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រហែល​១០​នាទី ក៏​នាំ​រូប​គាត់ (​ជន​រង​គ្រោះ​) ទៅ​អគារ​មួយ​កន្លែង​ទៀត​នៅ​ខាងក្រោយ​សណ្ឋាគារ «​ណា​ន​ហៃ​» ស្ថិត​នៅ​ភូមិ​១ ក្នុង​សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ រួច​បង្ខាំង​ទុក​ក្នុង​បន្ទប់​មួយ​។ ក្រោយមក ក្រុម​ជនសង្ស័យ​ក៏​បាន​វា​.​យ​ធ្វើ​បា​.​ប ដោយ​ប្រើ​ដំបង​ឆក់ រហូត​ដល់​យប់​ជ្រៅ​បន្តិច ទើប​ដោះ​លែង​វិញ រួច​ជនសង្ស័យ​ក៏​ដឹក​រូប​គាត់​យក​ទៅ​ទម្លាក់​ចោល​នៅ​តាម​ផ្លូវ នៅ​ជិត​កាស៊ីណូ «​តា​ស៊ី​កាង​»​តែ​ម្ដង​»​។

បន្ទាប់​ពី​បាន​ស្តាប់​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​ហើយ កម្លាំង​សមត្ថកិច្ច​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​នៅផ្ទះ​វីឡា​ដែល​នៅ​ម្តុំ​អូរ​២ តែ​នៅ​ក្នុងផ្ទះ​មិន​មាន​មនុស្ស​នោះ​ទេ ប៉ុន្តែ​ពេល​នោះ​ក៏​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត​១​គ្រឿង ម៉ាក ALPHARD ពណ៌​ខ្មៅ ផ្លា​ក​លេខៈ 2BW-1986 មក​ដល់​។

ដោយសារ​បុរស​រូប​នោះ ក៏​ស្នាក់​នៅ​បន្ទប់​មួយ​ក្នុង​បរិវេណ​ផ្ទះ​វីឡា​នោះ​ដែរ រួច​ក៏​នាំ​គ្នា​ចូល​ត្រួតពិនិត្យ ស្រាប់តែ​រក​ឃើញ​ជញ្ជីង​ថ្លឹង​គ្រឿ​.​ង​ញៀ​.​ន​ចំនួន​២​គ្រឿង និង​ថង់​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​នៅ​ក្នុង​បន្ទប់​របស់​ជនជាតិ​ចិន​ម្នាក់​នោះ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ស្នើ​សុំ​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សាកសួរ និង​បន្ត​នីតិវិធី​ទៅ​កាន់​តុលាការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ