ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន និង​វៀតណាម អុកឡុក​ផ្អើល​ក្រុងព្រះសីហនុ សមត្ថកិច្ច​ក្របួច​បាន​១៥​នាក់

2 ឆ្នាំ មុន
  • ព្រះសីហនុ

កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្ម​ណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ព័ត៌មាន​ថា មាន​ករណី​ហិ​.​ង្សា​មួយ​បាន​កើតឡើង​រវាង​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​២​ក្រុម (​ក្នុង​នោះ​១​ក្រុម​មាន​គ្នា​តែ​ម្នាក់ និង​១​ក្រុម​ទៀត​មាន​គ្នា​ចំនួន​១២​នាក់​) នៅ​ចំណុច​មុខ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៣​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្ម​ណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ព័ត៌មាន​ថា មាន​ករណី​ហិ​.​ង្សា​មួយ​បាន​កើតឡើង​រវាង​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​២​ក្រុម (​ក្នុង​នោះ​១​ក្រុម​មាន​គ្នា​តែ​ម្នាក់ និង​១​ក្រុម​ទៀត​មាន​គ្នា​ចំនួន​១២​នាក់​) នៅ​ចំណុច​មុខ​អគារ​កាស៊ីណូ «​វ៉ាង ឆាវ​» ជាប់​សាលា​បឋម​សិក្សា​កម្មករ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​ពី​ទទួល​ព័ត៌មាន​នោះ​ភ្លាម ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ធ្ងន់ បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ដោយ​មានការ​ស​ម្រ​សម្រួល​ពី​លោក ពេញ ពិសិដ្ឋ ព្រះ​រា​អាជ្ញា​រង​អម​សាលាដំបូង ធ្វើ​ស្រាវជ្រាវ និង​ឆែកឆេរ​នៅ​ក្នុង​អគារ​កាស៊ីណូ ឃាត់ខ្លួន​ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម​បាន​ចំនួន​១៣​នាក់ ពាក់ព័ន្ធ​ករណី​ហិ​.​ង្សា (​វា​.​យ​គ្នា​ទៅ​វិញ​ទៅ​មក​)​។

ហើយ​ក្នុង​ពេល​ចុះ​ឆែកឆេរ​នោះ​ដែរ កម្លាំង​ជំនាញ​បាន​រក​ឃើញ​ជនសង្ស័យ​២​នាក់​បន្ថែម​ទៀត ដែល​កំពុង​ស្នាក់​នៅ​ក្នុង​បន្ទប់​លេខ​៨៥១៥ នៃ​អគារ​ខាងលើ ពាក់ព័ន្ធ​ករណី​កាន់កា​.​ប់​អា​វុ​.​ធ​ដោយ​ខុសច្បាប់ (​អា​វុ​.​ធ​ខ្លី​ម៉ាក K54 ចំនួន​១​ដើម​, បង់​១​គ្រាប់​៤​គ្រា​.​ប់ និង​កាំ​បិ​.​ត​ចំនួន​៣​ដើម​)​។ សរុប​មក កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់​ចំនួន​១៥​នាក់ រួម​ទាំង​វត្ថុ​តាង​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ