ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​​នឹង​ចេញដីកា​​ចាប់ខ្លួន​​លោកកាដាហ្វី​

14 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មានផ្លូវ​ការ​​ ANSA របស់អ៊ីតាលី​​បានដកស្រង់​សម្តី​រដ្ឋ​មន្ត្រី​​ការបរទេស​​អ៊ីតា​លី លោក Franco Frattini ដែលថ្លែង​ថា តុលា​ការ​​​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ (ICC) ទំនងជា​​នឹង​ចេញដីកា​​ចាប់ខ្លួន​​មេ​ដឹកនាំផ្តាច់ការ​​លីប៊ី លោក​មូអាម៉ា កាដាហ្វី ​​នៅ​ចុងខែ​​នេះ ។ លោក​ Franco Franttini ថ្លែង​​ឱ្យ​ដឹង​​ដូច្នេះ​​នៅពេល​លោក​លើកឡើង​​ពីកាលបរិច្ឆេទ​​​​ដែលបេសក​កម្ម ​​​របស់យោធា​អ៊ីតាលី​​នៅប្រទេស​នេះ​អាច​ត្រូវ​​បញ្ចប់ ។​

ទីភ្នាក់ងារ​ព័ត៌មានផ្លូវ​ការ​​ ANSA របស់អ៊ីតាលី​​បានដកស្រង់​សម្តី​រដ្ឋ​មន្ត្រី​​ការបរទេស​​អ៊ីតា​លី លោក Franco Frattini ដែលថ្លែង​ថា តុលា​ការ​​​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ (ICC) ទំនងជា​​នឹង​ចេញដីកា​​ចាប់ខ្លួន​​មេ​ដឹកនាំផ្តាច់ការ​​លីប៊ី លោក​មូអាម៉ា កាដាហ្វី ​​នៅ​ចុងខែ​​នេះ ។ លោក​ Franco Franttini ថ្លែង​​ឱ្យ​ដឹង​​ដូច្នេះ​​នៅពេល​លោក​លើកឡើង​​ពីកាលបរិច្ឆេទ​​​​ដែលបេសក​កម្ម​​​របស់យោធា​អ៊ីតាលី​​នៅប្រទេស​នេះ​អាច​ត្រូវ​​បញ្ចប់ ។​
រដ្ឋមន្ត្រី​​ការបរទេស​អ៊ីតាលី​រូបនេះថ្លែង​​​ទៀត​ថា ​​នៅដំណាច់ខែ​​ឧសភានេះ រដ្ឋអាជ្ញា​​​តុលាការ​​ឧក្រិដ្ឋ​កម្ម​​​អន្តរជាតិ​នឹង​ចេញដីកា​ចាប់ខ្លួន​​​លោក​កា​ដាហ្វី ​និង​សមាជិក​មួយ​ចំនួន​ក្នុងរបប​​​របស់​លោក​ដែលនោះ​ប្រហែល​ជា​​សមាជិក​គ្រួសារ​របស់លោក ។​
ប្រទេស​​អ៊ីតាលី​បានចូលរួមក្នុង​ការ​វាយ​ប្រហារ​​​​តាមអាកាស​ដែលដឹកនាំ​​​ដោយអង្គការ​​អូតង់​នៅលីប៊ី ​កាលពី​ចុងខែ​​​មេសា កន្លង​មក ។​
តុលាការ​​ឧក្រិដ្ឋ​​​​កម្មអន្តរជាតិ (ICC) គូស​បញ្ជាក់​​​ថា រដ្ឋអាជ្ញា​មួយរូប​​របស់ខ្លួន​លោក Luis Moreno-Ocampo បាន​ស្នើ​ដល់​តុលាការ​​​ឱ្យ​ចេញដីកា​ចាប់ខ្លួន​​លោកកាដាហ្វី ​។ លោក Franco ថ្លែង​ថា ​លោកកាដាហ្វី ​​អាច​មាន​ពេល​ដល់​ត្រឹម​ចុងខែ​​នេះ ដើម្បី​​​ចាកចេញ​ពីប្រទេស​​​​ព្រោះ​​​ដីកា​ចាប់ខ្លួន​​នោះនឹង​​​ផ្លាស់ប្តូរ​​តួនាទីរបស់​លោក ។​ លោកថ្លែងទៀត​ថា ​វា​ច្បាស់​ណាស់​ថា ក្រោយ​​ការចេញដីកាចាប់ខ្លួន​​​នោះ សហ​គមន៍​​​អន្តរជាតិ​​នឹង​​មានកាតព្វកិច្ច​​ស្របច្បាប់ ដើម្បី​​តាមរកចាប់ខ្លួន​​​លោកកាដាហ្វី ​​ដូចដែល​​យើង​បាន​​ធ្វើ​ចំពោះអតីត​​មេដឹកនាំ​​យូហ្គោស្លាវី លោក​ស្លូ​បូដាន មីឡូ​សាវីក និង​មេដឹក​នាំស៊ែប​​បូស្នី លោក Raco Bladic អ៊ីចឹងដែរ ៕