ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរប៉ង់តាហ្គោន ៖ ការធ្វើសង្គ្រាម​​នៅលីប៊ី​ធ្វើ​ឱ្យ​អាមេរិក​ចំណាយ​​អស់ជាង​700​លានដុល្លារ​

14 ឆ្នាំ មុន

រដ្ឋមន្ត្រីការ​បរទេស​​​សហរដ្ឋអាមេរិក​​លោក​រ៉ូ​ប៊ែត ​​ហ្គេត ថ្លែង​ថា ការធ្វើសង្គ្រាម​​នៅប្រទេស​លី​ប៊ី​ធ្វើ​ឱ្យ​​អាមេរិក​ខាត​​បង់​​​ប្រាក់​ ដល់ទៅ​​​៧៥០​លាន​ដុល្លារ ។ ​លោករ៉ូប៊ែត ហ្គេត ​​​​ឱ្យ​​ដឹង​ដូច្នេះ​ក្នុង​អំឡុង​ពេល​លោកបំពេញ​​ទស្សន​កិច្ច​​នៅ​មូល​ដ្ឋាន ​​យោធា​មួយ​​នៅរដ្ឋ​​​ការ៉ូ​លី​ន​ខាង​ជើង ​កាល​ពី​ថ្ងៃទី​​១២​ ឧសភា កន្ល​ងមក ។​
មន្ទីរប៉ង់តាហ្គោនធ្លាប់បាន​ប៉ាន់ស្មាន​ថា ​​ប្រតិ​បត្តិ​​​នៅ​លីប៊ី​​នឹង​​ធ្វើ​​ឱ្យ​អាមេរិក​​ចំណាយប្រាក់​​អស់​យ៉ាង​ ​ហោចណាស់ ជាង​​​៦០០​​​​លាន​ដុល្លារ​​ ដោយ​គិត​ចាប់ពីការ​​បើកការ​វាយប្រហារ​​តាម​​អាកាស​​របស់អន្តរជាតិប្រឆាំង​ ប្រទេស​នេះ​​​ពី​ថ្ងៃទី​​​១៩ មីនា ​​ដល់ត្រឹម​​ថ្ងៃទី​​៤ មេសា​ ។​

រដ្ឋមន្ត្រីការ​បរទេស​​​សហរដ្ឋអាមេរិក​​លោក​រ៉ូ​ប៊ែត ​​ហ្គេត ថ្លែង​ថា ការធ្វើសង្គ្រាម​​នៅប្រទេស​លី​ប៊ី​ធ្វើ​ឱ្យ​​អាមេរិក​ខាត​​បង់​​​ប្រាក់​ដល់ទៅ​​​៧៥០​លាន​ដុល្លារ ។ ​លោករ៉ូប៊ែត ហ្គេត ​​​​ឱ្យ​​ដឹង​ដូច្នេះ​ក្នុង​អំឡុង​ពេល​លោកបំពេញ​​ទស្សន​កិច្ច​​នៅ​មូល​ដ្ឋាន​​យោធា​មួយ​​នៅរដ្ឋ​​​ការ៉ូ​លី​ន​ខាង​ជើង ​កាល​ពី​ថ្ងៃទី​​១២​ ឧសភា កន្ល​ងមក ។​
មន្ទីរប៉ង់តាហ្គោនធ្លាប់បាន​ប៉ាន់ស្មាន​ថា ​​ប្រតិ​បត្តិ​​​នៅ​លីប៊ី​​នឹង​​ធ្វើ​​ឱ្យ​អាមេរិក​​ចំណាយប្រាក់​​អស់​យ៉ាង​​ហោចណាស់ ជាង​​​៦០០​​​​លាន​ដុល្លារ​​ ដោយ​គិត​ចាប់ពីការ​​បើកការ​វាយប្រហារ​​តាម​​អាកាស​​របស់អន្តរជាតិប្រឆាំង​ប្រទេស​នេះ​​​ពី​ថ្ងៃទី​​​១៩ មីនា ​​ដល់ត្រឹម​​ថ្ងៃទី​​៤ មេសា​ ។​
មន្ត្រីនានា​ក៏​បាន​ព្យាករណ៍​ផងដែរ​ថា ការ​ចំណាយ​​សម្រាប់​​ប្រតិបត្តិ​​ការនៅ​​ប្រទេស​លីប៊ី ​គឺ​អស់​​​​៤០លាន​ដុល្លារ​​ក្នុងមួយខែ ។​
តួលេខ​​ដែល​​លើក​ឡើង​​ដោយ​លោក​រ៉ូប៊ែត ហ្គេត ​​ចំពោះ​​ការ​ចំណាយ​​​របស់អាមេរិក ក្នុងការ​​ធ្វើសង្គ្រាម​​​នៅលីប៊ី​​​អាច​កើនឡើង​​ខ្ពស់​ជាង​ការ​រំពឹងទុក​​​ ប៉ុន្តែ​​​មន្ទីរ​ប៉ង់តាហ្គោន​​និយាយ​ថា​​ វា​ប្រហែល​​ជា​មិន​​កើនឡើងខ្ពស់​​​ជាង​ការ​រំពឹងទុក​​​នោះទេ ។​
អ្នកនាំពាក្យ​​​មន្ទីរ​ប៉ង់តាហ្គោន​​​​វរសេនីយ៍​ឯក​ Dave Lapan ថ្លែង​ថា ​តួលេខ​​​នេះ​មិន​កើន​ឡើង​​ខ្ពស់​​ជាង​​ការ​រំពឹង​ទុកនោះទេ ​ហើយ​យើង​​កំពុង​តាម​ដាន​ការ​ចំណាយ​នេះ ។​
ចាប់តាំង​ពី​ដើមខែ​​មេសាមក សហរដ្ឋអាមេ​រិក​​​បាន​​​គាំទ្រ​​ប្រតិបត្តិការ​ដែលដឹកនាំ​​ដោយ​អង្គ​​ការ​អូតង់​​​​ដោយ​ជួយ​ផ្តល់​​ប្រេង​ឥន្ធនៈ​ដល់​រថ​ក្រោះ និង​យន្តហោះ​​​ស៊ើបអង្កេត​​ជា​ពិសេស​​យន្ត​ហោះ​​​គ្មានមនុស្សបើក ៕