រញ្ជួយដីនៅអេស្ប៉ាញមនុស្សច្រើនពាន់នាក់បាត់បង់ទីជម្រក
មនុស្សជាច្រើនពាន់នាក់កាលពីយប់ថ្ងៃទី ១២ ឧសភាបានមកស្នាក់នៅក្រោមតង់ក្រោយការរញ្ជួយដីមួយដែលបណ្តាលឱ្យ មនុស្សស្លា.ប់៩នាក់ នៅក្រុង LORCA ភាគអាគ្នេយ៍អេស្ប៉ាញ ហើយបង្កឱ្យគេហដ្ឋានជាច្រើនត្រូវរងការបាក់បែកខូចខាតនាភាគ កណ្តាលទីក្រុងនោះ។ លោក ALFREDO PEREZ RUBAL-CABA រដ្ឋមន្ត្រីមហាផ្ទៃអេស្ប៉ាញរាយការណ៍ថា អាជ្ញាធរអេស្ប៉ាញត្រៀមជំរំ និងតង់ សម្រាប់មនុស្សបាត់បង់ទីជម្រក៣.៥០០នាក់ហើយប្រសិនបើចាំបាច់បន្ត បន្ថែមតង់សម្រាប់មនុស្ស ១.៥០០នាក់ទៀត ។
ចែករំលែកព័តមាននេះ