ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចក្រុមព្រះ​​នរោត្តម រណឫទ្ធិ ​​គ្រោង​​យាង​ជួប​​សកម្មជន​គណបក្ស​​នៅ​ខេត្តព្រៃវែង និង​​កំពង់​ចាម​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោងតាម​សេចក្តី​​​ជូន​ដំណឹង​​​របស់អគ្គលេខាធិការ​គណបក្ស​​នរោត្តម រណឫទ្ធិ ​​ចុះ​​ថ្ងៃទី​​​១០ ឧសភា ​២០១១ ​ចុះ​ហត្ថ​លេខា​​ដោយ​​​លោក​​​ជា ច័ន្ទ​​បរិបូរណ៍ ដែល​កោះ​សន្តិភាព​​​ទទួលបាន​​​​ឱ្យ​​​ដឹងថា ​នាយក​ដ្ឋាន​ឃោសនាការ​​ព័ត៌​មាន និងទំនាក់ទំនង​​​សាធា​រណៈ​នៃគណបក្ស​​​នរោត្តម រណឫទ្ធិ ​មាន​​កិត្តិ​យស​​សូមជូនដំណឹង​​ជម្រាប​​

រាជធានីភ្នំពេញ ៖ ​យោងតាម​សេចក្តី​​​ជូន​ដំណឹង​​​របស់អគ្គលេខាធិការ​គណបក្ស​​នរោត្តម រណឫទ្ធិ ​​ចុះ​​ថ្ងៃទី​​​១០ ឧសភា ​២០១១ ​ចុះ​ហត្ថ​លេខា​​ដោយ​​​លោក​​​ជា ច័ន្ទ​​បរិបូរណ៍ ដែល​កោះ​សន្តិភាព​​​ទទួលបាន​​​​ឱ្យ​​​ដឹងថា ​នាយក​ដ្ឋាន​ឃោសនាការ​​ព័ត៌​មាន និងទំនាក់ទំនង​​​សាធា​រណៈ​នៃគណបក្ស​​​នរោត្តម រណឫទ្ធិ ​មាន​​កិត្តិ​យស​​សូមជូនដំណឹង​​ជម្រាប​​ជូនអង្គ​​​​ភាពសារ​ព័ត៌​មាន​​​ និងអន្តរជាតិ​ឱ្យ​​បានជ្រាប​ថា ​​សម្តេច​ក្រុម​ព្រះ​​នរោត្តម ​រណឫទ្ធិ ​​ព្រះប្រធាន​​គណបក្ស​​​គណ បក្ស​​​នរោត្តម ​​រណឫទ្ធិ ​​នឹង​​យាង​​​សំណេះ​សំណាល​​​​ជាមួយ​​​សកម្ម​ជន​គណបក្ស​​នរោត្តម ​​រណ​ឫទ្ធិ ​​នៅ​ក្នុង​ខេត្ត​​កំពង់ចាម និង​​ព្រៃ​វែង ​តាមពេល​វេលា​ដូចខាងក្រោម ៖

នៅថ្ងៃទី​​​១៤ ឧសភា ​២០១១ ​វេលា​ម៉ោង​​​៩ ព្រឹក​នៅឃុំ​​កំពង់ឫស្សី ​​ស្រុក​​កំពង់​ឫទ្ធី ខេត្តព្រៃ​វែង ​​។ ថ្ងៃទី​​១៤ ឧសភា ​២០១១ វេលាម៉ោង​​​២​រសៀល​​នៅឃុំ​​​គង​ជ័យ ​​ស្រុកអូររាំង​ឪ ​ខេត្ត​កំពង់​ចាម​​ ។ ថ្ងៃទី​​​២០ ឧសភា ២០១១ ​ម៉ោង​៩ព្រឹក​​​​ឃុំជ្រៃ​វៀន ស្រុក​​ព្រៃឈរ ខេត្តកំពង់​ចាម ។ ​នៅ​ថ្ងៃទី​​​​២០ ឧសភា​​ ២០១១ ​វេលាម៉ោង​​​២​រសៀល​​​នៅឃុំផ្អាវ ​ស្រុកបាធាយ ខេត្ត​​កំពង់ចាម ៕​