ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីយុត្តិធម៌ៈ បើអ្នកក្ប.ត់ជាតិហើយ ជាតិមិនទុកអ្នកទេ

19 ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​និយាយ​ថា បើ​អ្នក​ក្ប​.​ត់​ជាតិ​ហើយ ជាតិ​ក៏​មិន​ទុក​អ្នក​ដែរ ។ លោក​បាន​លើក​ឡើង​បែប​នេះ នៅ​ពេល​ដែល​សភា​កម្ពុជា កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា​នេះ​បាន​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដោយ​សំឡេង​១២៥​សំឡេង លើ​១២៥​សំឡេង…

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​និយាយ​ថា បើ​អ្នក​ក្ប​.​ត់​ជាតិ​ហើយ ជាតិ​ក៏​មិន​ទុក​អ្នក​ដែរ ។ លោក​បាន​លើក​ឡើង​បែប​នេះ នៅ​ពេល​ដែល​សភា​កម្ពុជា កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា​នេះ​បាន​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដោយ​សំឡេង​១២៥​សំឡេង លើ​១២៥​សំឡេង ដើម្បី​បើកផ្លូវ​ដល់​កា​រដក​សញ្ជាតិ ចំពោះ​ជន​ណា​ម្នាក់ ដែល​ក្បត់ជាតិ ហើយ​ឃុបឃិត​ជាមួយ​បរទេស​ដែល​នាំ​ដល់​ការ​បំផ្លាញ​ជាតិ ។

បន្ត​មក​ទៀត ព្រឹទ្ធសភា​នឹង​ប្រជុំ ដើម្បី​សម្រេច​ទៅ​លើ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ​នេះ ។ កន្លង​មក ក្រុមប្រឆាំង​បាន​ធ្វើការ​រិះគន់​ដល់​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​បើកផ្លូវ​អោយ​មានការ​ដក​សញ្ជាតិ​នេះ ប៉ុន្តែ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ធ្វើការ​ការ​បកស្រាយ​ថា វា​អាច​ធ្វើ​ទៅ​បាន​ដោយ​មិន​ខុសច្បាប់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ