ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំពិសេសពីបទឈប់បា.ញ់កម្ពុជា-ថៃ នៅម៉ាឡេស៊ី

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​រៀបចំ​កិច្ចប្រជុំ​ពី​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ។ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី…

រាជធានី​ភ្នំពេញ ៖ ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​រៀបចំ​កិច្ចប្រជុំ​ពី​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ។ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី បាន​ធ្វើ​ជា​អ្នកសម្របសម្រួល​នៅ​ក្នុង​កិច្ច​បត់​ឈប់​បាញ់ រវាង​កម្ពុជា និង​ថៃ ។

កិច្ចប្រជុំ​នេះ​ដែរ មានការ​ចូលរួម​ពី​តំណាង​របស់​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​ផង​ដែរ ។ យើង​តាម​បណ្ដាញ​សង្គម​របស់​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​២៨ កក្កដា យ៉ាង​ដូច្នេះ​ថា​៖«​ចូលរួម​កិច្ចប្រជុំ​ពិសេស​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ដែល​មាន​ម៉ា​ឡេ​ស៊ី ធ្វើ​ជា​ម្ចាស់ផ្ទះ​សហរដ្ឋអាមេរិក​ជា​សហ​អ្នក​រៀបចំ និង​មានការ​ចូលរួម​ពី​តំណាង​ចិន​» ។

សម្តេច​បវរ​ធិ​បតី បាន​បញ្ជាក់​ថា​៖« គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​សម្រេច​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​បន្ទាន់ ដែល​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា​តាម​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម​ប្រធានាធិបតី សហរដ្ឋអាមេរិក Donald Trump​។

តាម​ការ​កត់សម្គាល់ ទោះបីជា​ភាគី​ថ្នាក់ដឹកនាំ​កម្ពុជា និង​ថៃ​បាន​កំពុង​តែ​ចរចា​នៅ​ឯ​ទឹកដី​ប្រទេស​ម៉ា​ឡេ​ស៊ី​យ៉ាងណា​ក្តី គេ​ឃើញ​ថា ទាហាន​ថៃ នៅ​តែ​បន្ត​បាញ់ប្រហារ​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ដដែល ។ គិត​ត្រឹម​ម៉ោង ២៖៥០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែ​កក្ក​ដែល​ជា​ថ្ងៃ​ទី​៥ ដែល​សៀម​ឈ្លានពាន​កម្ពុជា​នេះ គ្រប់​សមរភូមិ​ទាំងអស់​ទាំង ក្នុងភូមិ​សាស្ដ្រ​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ ទាហាន​សៀម​បាន​បន្ដ​បាញ់​ផ្លោង និង​វៃ​កម្លាំង​ថ្មើរជើង​រំ​លោ​.​ភ​ចូល​ដែន​អធិបតេយ្យ​កម្ពុជា មិន​បន្ធូរ​ដៃ​ឡើយ និង​កាន់​ទទឹងទិស​គឃ្លើន​មិន​ខ្លាច​ច្បាប់ ។

បើ​តាម​សេចក្ដីរាយការណ៍ សម្រាប់​នៅ​សមរភូមិ​ថ្ម​ដូន កម្លាំង​ទ័ព​កម្ពុជា​បាន​បាញ់ ត្រូវ​ចំ​គោលដៅ​ទាហាន​សៀម​ល្អ​ខ្លាំង​ណាស់ ។ បើ​តាម​អ្នកវិភាគ​លើក​ឡើង​ថា ទាហាន​ឈ្លានពាន​ថៃ​ទំនង​ចង់​ប្រើ​យុទ្ធសាស្ត្រ​បុក​វ៉ៃ​យក​ទីតាំង​ឈរជើង​ពេល​ការ​ចរចា​បទ​ឈប់​នៅ​ម៉ា​ឡេ​ស៊ី ត្រូវធ្វើ​ឡើង តែ​វ៉ៃ​ទៅ​មិន​រួច ដោយសារ​កងទ័ព​កម្ពុជា​ដ៏​ក្លាហាន​របស់​យើង​កំពុង​តស៊ូ​ប្រយុទ្ធ​យ៉ាង​អង់អាច និង​មិន​ឲ្យ​ទាហាន​សៀម​អាច​វ៉ៃ​មក​ឈរជើង​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ