ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញាមាត្រា៣៣នឹងរួមចំណែកសំខាន់ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ រដ្ឋ​ធម្ម​នុ​ញ្ញា​នឹង​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ ចូល​មក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ពិសេស​ការ​ប្រឆាំង​នឹង​អំពើ​ក្បត់ជាតិ និង​អំពើ​ឃុ​.​ប​ឃិ​.​ត​គ្នា​ជាមួយ​បរទេស ។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌…

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ រដ្ឋ​ធម្ម​នុ​ញ្ញា​នឹង​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ ចូល​មក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ពិសេស​ការ​ប្រឆាំង​នឹង​អំពើ​ក្បត់ជាតិ និង​អំពើ​ឃុ​.​ប​ឃិ​.​ត​គ្នា​ជាមួយ​បរទេស ។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។

ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ខណៈ​ដែល​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​៣៣ ដែល​អនុញ្ញាត​ឱ្យ​អាច​ដក​សញ្ជាតិ​ពី​ពលរដ្ឋ​ខ្មែរ​ណា​ដែល​ចូល​ដៃជើង​ជាមួយ​បរទេស​ត្រូវ​បាន​សមាជិក​សភា​ទាំង​១២៥​រូប​ស្មើនឹង​១០០%​នៃ​សមាជិក​សភា​ទាំងមូល​នៅ​ក្នុង​សម័យប្រជុំ​សភា​ពេញអង្គ ។

ថ្លែង​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥​ឯកឧត្តម​កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ថា​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣​នេះ ក៏​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ​ចូល​មក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ពិសេស ការ​ប្រឆាំង​នឹង​អំពើ​ក្បត់ជាតិ និង​អំពើ​ឃុបឃិត​គ្នា​ជាមួយ​បរទេស​ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​សន្តិសុខ​ជាតិ សេចក្តីសុខ​សាន្ត របស់​ប្រជាជន និង​ឧត្តម​ប្រយោជន៍​របស់​ប្រទេស​ជាតិ ។

ផ្នែក​តាម​មូលដ្ឋាន​ខាងលើ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី យួន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​លិខិត​រួម​គ្នា​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នូវ​អត្ថបទ​នៃ​សេចក្តី​ស្នើ​ច្បាប់​ធម្មនុញ្ញ​នេះ ដើម្បី​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់មាន​ព្រះរាជ​តម្រិះ​ពី​គ្រោះ​មតិ ក្រុមប្រឹក្សាធម្មនុញ្ញ ស្រប​តាម​មាត្រា​១៤៣ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់​បាន​ផ្ញើ​ព្រះរាជ​សារ​តប ចុះ​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៥ ដោយ​ភ្ជាប់​នូវ​មតិ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ។ ផ្អែក​តាម​លិខិត​ចុះ​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៥ របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​, ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បញ្ជាក់​ថា ៖ (១)​សច​ក្តី​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម មាត្រា​៣៣​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​មិន​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របប​រាជា​និយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ​ឡើយ ព្រមទាំង​ធ្វើ​ឡើង​នៅ​ពេល​ប្រទេស​ជាតិ​មិន​ឋិត​ក្នុង ភាព​អាសន្ន និង​(២) សេចក្តី​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​អាច​ធ្វើ​ទៅ​បាន ។

បើ​តាម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ បាន​លើក​ឡើង​ថា ខ្លឹមសារ​នៃ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ដូច​តទៅ ៖ ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ត្រូវ​បាន​និរទេស ឬ​ចាប់​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ក្រៅ​ណាមួយ​ឡើយ លើកលែងតែ​មាន​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ។

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ឯ​បរទេស​ត្រូវ​បាន​រដ្ឋ​គាំពារ ។ ការ​ទទួល​សញ្ជាតិ​ខ្មែរ និង​ការ​បាត់​សញ្ជាតិ​ខ្មែរ ដោយ​រួម​ទាំង​កា​រដក​សញ្ជាតិ​ខ្មែរ ត្រូវ​កំណត់​ក្នុង​ច្បាប់ ។ នៅ​បណ្ដា​ប្រទេស​ចំនួន​ប្រមាណ​១៥០ នៅ​លើ​ពិភពលោក​, នៅ​អាស៊ី​មាន​២៨​ប្រទេស​, នៅ​អឺរ៉ុប​មាន​១៨​ប្រទេស សុទ្ធតែ​មានច្បាប់​ដក​សញ្ជាតិ ។

ក្នុង​នោះ​មាន​ប្រទេស​ដែល​ជា​បិតា​ប្រជាធិបតេយ្យ រួម​មាន អា​មេ​រិ​ក បារាំង អង់គ្លេស អា​ល្លឺ​ម៉​ង់ អូស្ត្រាលី អ៊ី​តា​លី ប៊ែ​ល​ហ្ស៊ិ​ក សិង្ហ​បុរី ឥណ្ឌា និង​កូរ៉េ​ខាងត្បូង​។​ល​។ នេះ​បើ​តាម​ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​ចំណុច​សំខាន់​ៗ​ចំនួន​៣ ដែល​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​បម្រើ​ដល់​ឧត្តម​ប្រយោជន៍​ដ៏​សំខាន់​សម្រាប់​ជាតិ​រួម​មាន ៖

១. វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ មាន​គោលបំណង​សំខាន់ ដើម្បី​បន្សុទ្ធ​ទឹកចិត្ត​ស្នេហា​ជាតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំពោះ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា ពោល គឺ​ការ​លើកកម្ពស់​ឧត្តមគតិ​ជាតិ​, មនសិការ​ស្នេហា​ជាតិ និង​គោល​ជំហរ​ស្មោះត្រង់​ឥត​ងាករេ របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ចំពោះ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា​របស់​ខ្លួន​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ហើយ​តាម​រយៈ​វិសោធនកម្ម​មាត្រា​៣៣​នេះ នឹង​បើកផ្លូវ​ឱ្យ​មានការ​រៀបចំ​ឱ្យ​មាន​ក្របខ័ណ្ឌ​ច្បាប់​ដើម្បី​ដក​សញ្ជាតិ​ខ្មែរ ដែល​ក្របខ័ណ្ឌ​ច្បាប់​នេះ​នឹង​ក្លាយជា​ឧបករណ៍​គតិ​យុ​ត្ត​ដ៏​សំខាន់​របស់​រដ្ឋ ដើម្បី​ការពារ​រដ្ឋ ពិសេស​ប្រឆាំង​នឹង​ពលរដ្ឋ​ខ្មែរ​ណា ដែល​ឃុបឃិត​ជាមួយ​បរទេស​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ឬ​ធ្វើ​សកម្មភាព​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​សន្តិសុខ​ជាតិ​, សេចក្ដីសុខ​សាន្ត​របស់​ប្រជាជន និង​ឧត្តម​ប្រយោជន៍​របស់​ប្រទេស​ជាតិ ។

២. ដើម្បី​ធានា​ការ​គោរព​មាត្រា​៤៩ ថ្មី នៃ​រដ្ឋធម្មនុញ្ញ ដែល​ចែង​ថា «​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ ហើយ​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ ទោះ​ដោយ​ផ្ទាល់​ក្តី ឬ​ដោយ​ប្រយោល​ក្តី​នាំ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ​» ។

៣. ដើម្បី​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ​ចូល​មក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ពិសេស​ការ​ប្រឆាំង​នឹង​អំពើ​ឃុបឃិត​គ្នា​ជាមួយនឹង​បរទេស ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ឯង ឬ​ធ្វើ​សកម្មភាព​បណ្តាល​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​សន្តិសុខ​ជាតិ​, សេចក្តីសុខ​សាន្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ឧត្តម​ប្រយោជន៍​របស់​ប្រទេស​ជាតិ ។

បើ​តាម​សេចក្តី​ថ្លែង​ហេតុ​បាន​លើក​ឡើង​ថា យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​កា​រដក​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ​របស់​ខ្លួន​ណា​ម្នាក់​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ។ សម្រាប់​កម្ពុជា​, កាលពី​សម័យ​មុន​ក៏​មានច្បាប់​កំណត់​អំពី​ដក​សញ្ជាតិ​ខ្មែរ​ដូច​ជា ក្រមរដ្ឋប្បវេណី​ឆ្នាំ​១៩២០ ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ជា​បន្តបន្ទាប់ និង​ច្បាប់​ស្តី​ពី​ការ​បាត់​សញ្ជាតិ​ខ្មែរ ដែល​ត្រូវ​បាន​ប្រកាស​ឱ្យរ​ប្រើ​តាម​ព្រះរាជក្រម​លេខ ៣៧៧/៦៨ ប​.​រ​. ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​១៩៦៨ ជាដើម ។

ទន្ទឹម​នេះ នៅ​បណ្តា​ប្រទេស​ជា​ច្រើន​ដូច​ជា បារាំង​, អា​មេ​រិ​ក​, អង់គ្លេស​, អា​ល្លឺ​ម៉​ង់​, អូស្ត្រាលី​, អ៊ី​តា​លី ប៊ែ​ល​ហ្សិ​ក ឥណ្ឌា កូរ៉េ​ខាងត្បូង និង​សិង្ហ​បុរី​ជាដើម សុទ្ធតែ​មានច្បាប់​កំណត់​អំពី​កា​រដក​សញ្ញា​តិ​ពី​រាល​រដ្ឋ​របស់​ខ្លួន ជា​ពិសេស​ក្នុង​ករណី​អំពើ​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​របស់​ជាតិ ឬ​អំពើ​ធ្វើ​ឱ្យ​នេះ​ពាល់​ដល់​វិស័យ​សន្តិសុខ​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ