រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ានទទួលស្គាល់នូវអ្វីដែលថាក់ស៊ីន លើកឡើង ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកសម្តេចតេជោ នៅរសៀលថ្ងៃទី១៣ កក្កដា ឆ្នាំ២០២៥បានលើកឡើងថា ដូចការលើកឡើងរបស់ខ្ញុំ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអញ្ជឹងមែន មេឧក្រិ.ដ្ឋជនឆបោកអនឡាញ នៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកកជាសម្បុកនៃពួកឧក្រិ.ដ្ឋជន ឆបោកខុសច្បាប់ និងលាងលុយកខ្វក់ទាំងនោះ ហើយក្រុមនេះ រីករាលហៀរចេញពីថៃចូលកម្ពុជា នៅពេលនេះលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិ.ដ្ឋជនធំៗឆបោកតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាតនៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរីចេញចូលប្រទេសក្បែរខាង ។

សម្តេចតេជោ បានបន្ថែមថា ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែកក្កដា ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ១១.៥២ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀ.ន និងឧក្រិ.ដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC បានបញ្ចេញថា ការផលិត និងជួញដូរគ្រឿងញៀ.ន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែនរវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃ គឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់សម្រាប់ចែកចាយគ្រឿងញៀ.នមួយផ្នែកធំលើសលុបចេញពីតំបន់ត្រីកោណមាស ។
សម្តេចតេជោ បានបញ្ជាក់ថា ៖ ដូច្នេះ ខ្ញុំសូមឲ្យមេដឹកនាំពិភពលោកក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ ថាក់ស៊ីន ហើយក៏សូមប្រាប់ទៅអ្នកនយោបាយថៃកុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាសមិនមើលប្រទេសខ្លួនដែលជាទីកន្លែងសម្បុកដ៏សុខសាន្តរបស់ក្រុមឧក្រិ.ដ្ឋជនឆបោកក្រុមគ្រឿងញៀ.ន និងក្រុមលាងលុយកខ្វក់» ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងមកនាយករដ្ឋមន្ត្រីថៃ ដែលកំពុងត្រូវបានព្យួរតំណែងបាននិយាយថា ការបិទព្រំដែនជាមួយកម្ពុជា ដើម្បីប្រយុទ្ធជាមួយល្បែ.ងអនឡាញ គឺជារឿងអសីលធម៍នយោបាយដ៏ធ្ងន់ធ្ងរក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងដែលរឿងនេះវាតម្រូវឲ្យមានកិច្ចសហប្រត្តិបតិការរវាងបណ្តារដ្ឋក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងឧក្រិ.ដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ។
សម្តេចបានសង្កត់ធ្ងន់ថា៖«ខ្ញុំក៏បានអានព័ត៌មាន នៅប៉ុន្មានថ្ងៃមុនដែលថាក់ ស៊ីន និយាយថា នឹងមិនមានសង្គ្រាមរវាងកងទ័ពនៃប្រទេសទាំងពីរទេ តែនេះ គឺជាការប្រកួតមុជទឹក! អ្នកណាមុជបានយូរជាង គឺអ្នកនោះឈ្នះ ។
តាមការយល់របស់ខ្ញុំ ថាក់ស៊ីន ចង់និយាយដល់ការបិទព្រំដែន តើអ្នកណាទ្រាំបានយូរជាង ។ បើដូចនេះ មេក្លោងនៅពីក្រោយការបិទព្រំដែន គឺលោក ថាក់ ស៊ីននេះឯង ។ កម្ពុជាកំដរលែងល្បែ.ងនេះមិនថា ពេលណាត្រូវចប់ ប៉ុន្តែខ្លាចតែអ្នកបបួលលែងល្បែ.ងនេះដួលរលំមុនពេលល្បែ.ងលែងចប់» ។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានអះអាងថា ប្រហែលជាពេលណាមួយខ្ញុំត្រូវចំណាយពេលប្រហែលជាង៣ម៉ោង ដើម្បីខ្ញុំនិយាយពីរឿងថាក់ ស៊ីន ដែលខ្ញុំបានជួយពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ ដែលថ្ងៃចុងក្រោយ គឺល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ថាក់ ស៊ីន បានផ្តាំតាមឃ្លាំង ហួត មកថា ត្រូវដកលោកអនុជីន ប្រធានគណបក្សភូមិចៃថៃ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញ ដើម្បីបក្សភឿថៃគ្រប់គ្រងក្រសួងមហាផ្ទៃ ដែលពេលនោះ ខ្ញុំផ្តាំទៅវិញថា (ដកគេប្រយត្ឋ័គេដកខ្លួនវិញ) ។
សម្តេចតេជោ បានគូសបញ្ជាក់បន្ថែមថា ៖ សម្រាប់ខ្ញុំ មិនចម្លែកទេក្នុ ងការដែលថាក់ ស៊ីន ក្បត់ខ្ញុំ ព្រោះសូម្បីតែជាតិសាសន៍គេក៏គេហ៊ានក្បត់ ចុះទម្រាំខ្ញុំជាតិសាសន៍ផ្សេងថាក់ ស៊ីន អាចក្បត់ខ្ញុំបានយ៉ាងស្រួលតែ ថាក់ ស៊ីន កុំភ្លេចថា អ្វីដែលអ្នកប្រាប់ខ្ញុំ សុំយោបល់ខ្ញុំ មានច្រើនណាស់ រាប់ទាំងដករដ្ឋមន្ត្រីការពារជាតិ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រថៃ ទាំងព្រះមហាក្សត្រមុន ទាំងព្រះមហាក្សត្របច្ចុប្បន្នផង ។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានពន្យល់ថា មានបងប្អូនបញ្ញាវន្តថៃមួយចំនួនលើកឡើងថា លោក ហ៊ុន សែន ក្តាប់បានសភាពការថៃបានច្បាស់ល្អ ។ បើមិនឲ្យច្បាស់យ៉ាងម៉េច បើ ថាក់ ស៊ីន ផ្តល់ព័ត៌មាន ឬពិគ្រោះយោបល់ស្ទើររាល់ថ្ងៃ ឬរាល់សប្តាហ៍ ឬរាល់ខែតាមការងារច្រើន ឬតិច តែមិនមែនការងារកម្ពុជាទេ គឺការងារនៅប្រទេសថៃ៕
ចែករំលែកព័តមាននេះ