ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួកសកម្មប្រយុទ្ធ​​សូម៉ាលី​សច្ចា​ថា​នឹង​សង​សឹក​​​ឱ្យប៊ីនឡាដេន​

14 ឆ្នាំ មុន

​ពួក​សកម្មប្រយុទ្ធ​​​សូម៉ាលី​ដែលមានទំនាក់​ទំនង​​​​ជិត​ស្និទ្ធ​​ជាមួយក្រុមអាល់កៃ​ដា​​​និយាយ​ថា ​ពួកគេ​នឹង​​​បើកការ​វាយប្រហារ​​​សង​សឹក​ឱ្យ​មេ​ដឹក​នាំ​​​ភេរ​វកម្ម​អាល់កៃដា​​​អូសាម៉ា ប៊ីនឡាដេន ​។ ​​ក្រុមនេះ​បានសច្ចា​​ដូច្នេះក្នុង​​អំឡុង​​ពេល​នៃ​​ការ​ចូល​រួម​ពិធី​រំឭក​វិញ្ញាណ​ក្ខន្ធ​ប៊ីនឡាដេន ដែល​ប្រារព្ធ​​ធ្វើ​ឡើង​​នៅ​តំបន់​កសិ​កម្មម​ួយ​មានចម្ងាយ​​​ប្រហែល​​​

​ពួក​សកម្មប្រយុទ្ធ​​​សូម៉ាលី​ដែលមានទំនាក់​ទំនង​​​​ជិត​ស្និទ្ធ​​ជាមួយក្រុមអាល់កៃ​ដា​​​និយាយ​ថា ​ពួកគេ​នឹង​​​បើកការ​វាយប្រហារ​​​សង​សឹក​ឱ្យ​មេ​ដឹក​នាំ​​​ភេរ​វកម្ម​អាល់កៃដា​​​អូសាម៉ា ប៊ីនឡាដេន ​។ ​​ក្រុមនេះ​បានសច្ចា​​ដូច្នេះក្នុង​​អំឡុង​​ពេល​នៃ​​ការ​ចូល​រួម​ពិធី​រំឭក​វិញ្ញាណ​ក្ខន្ធ​ប៊ីនឡាដេន ដែល​ប្រារព្ធ​​ធ្វើ​ឡើង​​នៅ​តំបន់​កសិ​កម្មម​ួយ​មានចម្ងាយ​​​ប្រហែល​​​៣០គីឡូម៉ែត្រ ​​ភាគពាយ័ព្យ​​ទីក្រុង​​​ម៉ូហ្គា​​ឌីស្យូ​ ​រដ្ឋ​ធានី​សូម៉ាលី ។​

ក្រុម​នេះ​​បានសច្ចា​​​ជាផ្លូវ​ការ​​ធ្វើសង្គ្រាម​សាសនា​​ជីហាដ​ ​ដែល​ប្រកាន់​យក​ដោយ​ប៊ីន​ឡា​ដេន​​នឹង​មិន​បញ្ឈប់​ឡើយ បើ​ទោះបីជា​ប៊ីន​ឡា​ដេន​​ស្លាប់ទៅ​ហើយ​​​ក្តី​ ។ ជនឈ្មោះ Sheikh Mukhta Robow Ali ជាមេដឹកនាំ​​​លេខ​​២ របស់​ក្រុម​​សកម្ម​ប្រយុទ្ធ​​​ Al-Shabaal បានប្រាប់​​អ្នក​​ចូល​រួម​ក្នុងពិធីរំឭក​​នោះថា ប៊ីនឡាដេន​​បានដើរ​​​តួនា​ទី​យ៉ាង​សំខាន់​ក្នុង​ការប្រយុទ្ធ​​​របស់​​ពួក​​​​សកម្ម​ប្រយុទ្ធ​​សូម៉ាលី ប្រឆាំង​រដ្ឋាភិបាល​​សូម៉ាលី ​​ដែលគាំទ្រ​​​ដោយអង្គការ​សហ​ប្រជា​ជាតិ និង​សហ​ភាពអាហ្វ្រិក​​​។ ​

ជន​នេះ​​​និយាយ​ទៀត​​ថា ​កា​រ​ស្លាប់​​របស់​ប៊ីនឡា​ដេន​​នឹង​មិន​​​មាន​ផលប៉ះពាល់​ដល់ប្រតិបត្តិ​ការ​​ប្រឆាំង​​សហ​រដ្ឋ​អាមេ​រិក​​​ និងបណ្តា​ប្រទេស​​​​លោក​ខាង​លិច​​ឡើយ ​​ហើយ​យើង​នឹង​​សង​សឹក​​​ឱ្យប៊ីនឡាដេន​​។​​

អូសាម៉ា​ ប៊ីនឡាដេន ​​ជាមេដឹកនាំ​​​ភេរវកម្ម​​​​អាល់កៃ​ដា​ ដែលគេ​ចង់​​ចាប់ខ្លួន​​បំផុត​នៅ​​លើ​ពិភព​លោក​​ ត្រូវ​បាន​បាញ់ស្លាប់​​​​ដោយ​កង​កុំម៉ង់​ដូ​​ពិសេស​​អាមេរិក នៅនិវេសនដ្ឋាន​ក្បែរទីក្រុង​​​អ៊ី​ស្លាម៉ាបាដ ​រដ្ឋធានី​​ប៉ាគីស្ថាន​​កាលពី​ដើមខែ​​ឧសភា ​កន្លងមក ​​ក្រោយពី​​​លាក់ខ្លួន​​នៅទីនោះ​អស់​រយៈ​ពេលជាង​​​៥​ឆ្នាំ​​ ៕​