ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញវៀតណាមប្រមូលទិញដើមប្ញស្សីពីងពង់​ដោយឱ្យតម្លៃថោងជាងឆ្នាំមុន

8 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​មហាជន​បាន​លើក​ឡើង​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ឈ្មួញ​ជនជាតិ​វៀតណាម​មក​​ប្រមូល​ទិញ​ដើម​ប្ញ​ស្សី​ពីងពង់ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​រមាស​ហែក ដោយឱ្យ​​តម្លៃ​ថោក​ជាង​ឆ្នាំ​មុន ​គឺ​ឆ្នាំ​មុន​ក្នុង​១​ដើម​តម្លៃ​៣,០០០​រៀល​ លេខ​១ ​តម្លៃ​៤,០០០​រៀល តែបច្ចុប្បន្ន​ទិញ​ក្នុង​ដើម​២០០០​រៀល…

ខេត្តស្វាយរៀង ​៖ ​មហាជន​បាន​លើក​ឡើង​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ឈ្មួញ​ជនជាតិ​វៀតណាម​មក​​ប្រមូល​ទិញ​ដើម​ប្ញ​ស្សី​ពីងពង់ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​រមាស​ហែក ដោយឱ្យ​​តម្លៃ​ថោក​ជាង​ឆ្នាំ​មុន ​គឺ​ឆ្នាំ​មុន​ក្នុង​១​ដើម​តម្លៃ​៣,០០០​រៀល​ លេខ​១ ​តម្លៃ​៤,០០០​រៀល តែបច្ចុប្បន្ន​ទិញ​ក្នុង​ដើម​២០០០​រៀល ​ទៅ​២,៥០០​រៀល​ប៉ុណ្ណោះ ។

​​ឈ្មួញ​វៀតណាម​​គេ​ចូល​រថយន្ត​មក​ដឹក​ដល់​មាត់​កំពង់ដ​បា​តើ​ត្រាស់ ​រួច​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វា​តំបន់​ព្រំដែន​បាត់​ត្រាស់​ ឃុំ​ដូង ​ស្រុក​រមាស​ហែក​។ ​បើ​តាម​ប្រជាពលរដ្ឋ​នៅ​កំពង់ដរ​ភូមិ​បាត់​ត្រាស់ ​ឃុំ​ដូង ​ស្រុក​រមាស​ហែក​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ​សីហា ​២០២៣​ថា ពួក​គាត់​ជា​ឈ្មួញកណ្តាលដើរ​ប្រមូល​ទិញ​ដើម​ឬ​ស្សី​ពីងពង់ ពី​ប្រជា​ពលរដ្ឋ​ស្រុក​រំដួល ស្រុក​ស្វាយ​ជ្រំ​ និង​ស្រុក​រមាស​ហែក​ មក​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​រាល់ថ្ងៃ​។

ដោយ​ព្រឹក​ឡើង​ឈ្មួញ​វៀតណាម ​យក​រថយន្ត​យី​ឌុ​ប ​និង​ត្រាក់ទ័រ​សណ្តោង​រ៉ឺ​ម៉ក ​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ចូល​មក​ក្នុង​រដ្ឋបាល​ស្រុក​រមាស​ហែក តាម​ប៉ុ​ស្តិ៍​ច្រក​ទ្វារ​តំបន់​ព្រំដែន​បាត់​ត្រាស់​ ឃុំ​ដូង​ មក​ចត​នៅ​ចំណុច​កំពង់ដ​​បាត់​ត្រាស់​ ដើម្បី​ដឹក​ប្ញ​ស្សី​ ។ ក្រោយ​ពី​លើក​ប្ញ​ស្សី​ពីងពង់​ដាក់​​លើ​រថយន្ត​រួច ​នៅ​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច​ គឺបាន​បើកបរ​រថយន្ត​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​វិញ​។​

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ដើម​ប្ញឬ​ស្សី​ពីងពង់​ឈ្មួញកណ្តាល​ទិញ​ពី​ប្រជាពលរដ្ឋ​ផ្ទាល់​ក្នុង​១​ដើម​ខ្នាត​តូច​លេខ​៣ ​លក់​បាន​តម្លៃ​១,៥០០​រៀល ខ្នាត​មធ្យម ​លេខ​២,​ក្នុង​១​ដើម​តម្លៃ​២,០០០​រៀល​និង​លេខ​១ តម្លៃ​២,៥០០​រៀល​លក់​ឲ្យ​វៀតណាម​ក្នុង​១​ដើម​ខ្នាត​លេខ​២​តម្លៃ​៣,០០០​រៀល ខ្នាត​លេខ​១ ក្នុង​១​ដើម​តម្លៃ​៣,៥០០​រៀល​ហើយ​ក្នុង​១​គ្រួសារ កាប់​ម្តង​១០០​ដើម​ទៅ​២០០​ដើម ហើយ​ប្រជាពលរដ្ឋ​ដែល​ដាំ​ឬ​ស្សី​ពីងពង់​ច្រើន​គឺ​នៅ​ស្រុក​រមាស​ហែក និង​ស្រុក​ស្វាយ​ជ្រំ ក៏​មាន​ដាំ​ច្រើន​ដែរ​។​

បើ​តាម​ឈ្មួញ​វៀតណាម​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដើម​ប្ញ​ស្សី​ពីងពង់ គេ​ប្រមូល​ទិញ​យក​ទៅ​ផ្គត់ផ្គង់​ឲ្យ​សប្ប​កម្ម​ធ្វើ​គ្រឿង​សង្ហា​រឹម​នៅ​ក្នុង​ខេត្ត​តៃ​និ​ញ ​ប្រទេស​វៀតណាម​។ ​ហើយ​ដើម​ប្ញស្សី​ប្រភេទ​លេខ​២ ក្នុង​១​ដើម​តម្លៃ​៤,៥០០​រៀល​គិត​ជា​ប្រាក់​រៀល​ខ្មែរ ខ្នាត​លេខ​១​ ក្នុង​១​ដើម​តម្លៃ​៦,០០០​រៀល​លុយ​ខ្មែរ ។ ​

បើ​តាម​ឈ្មួញ​វៀតណាម​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ទិញ​ដើម​ប្ញ​ស្សី​ពី​ប្រជាពលរដ្ឋ​ខ្មែរ​តម្លៃ​ថោក​ជាង​ឆ្នាំ​មុន​មូលហេតុ ខាង​សមត្ថកិច្ច​ខ្មែរ​នៅ​ប៉ុ​ស្តិ៍​ព្រំដែន យក​តម្លៃ​ក្បាល​ឡាន​ខ្ពស់​គឺ​ក្បាល​ឡាន​១​គ្រឿង​៧០០,០០០​រៀល​។​

ទាក់ទិន​ករណី​នេះ​ដែរ​ មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​មេ​ប៉ុ​ស្តិ៍​​ច្រក​ទ្វា​តំបន់​ព្រំដែន​បាត់​ត្រាស់​បាន​ទេ​មកទល់​រសៀល​ថ្ងៃ​ទី​២៦​ សីហា ​២០២៣​នេះ​ ដោម​ន្ត្រី​ច្រក​ទ្វារប្រាប់​ថា​ «មេ​ជាប់រវល់​ទៅ​ប្រជុំ​នៅ​ខេត្ត​» ​។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ