ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីរីដាក់​ចេញ​កំណែ​ទម្រង់​​ថ្មីខណៈ​អ្នកស្លា.ប់​​ក្នុងបាតុ​កម្ម​កើនឡើង​​ដល់ជាង​៧០០នាក់​

14 ឆ្នាំ មុន

ក្នុង​កិច្ច​​​ខិតខំប្រឹងប្រែង​​ថ្មីមួយ​ដើម្បីបង្ហាញ​​ពី​ការ​​ប្តេជ្ញា​ចិត្ត​របស់​​ខ្លួន​ដើម្បី​​ជំរុញ​​ឱ្យ​​មានការ​ធ្វើ​កំណែទំរង់​​ ប្រទេស​ស៊ីរី​បានដាក់​ចេញនូវ​កញ្ចប់​កំណែ​ទម្រង់​ថ្មីមួយ ខណៈ​ពេលដែល​កង​​កម្លាំង​​រដ្ឋាភិបាល​​បញ្ចប់បេសក​កម្ម​​​របស់ខ្លួននៅក្នុង​ទីក្រុង Homs ភាគកណ្តាល​​ប្រទេស​។​ នាយករដ្ឋ​មន្ត្រី​​​ស៊ីរី​លោក Adel Safar បាន​​សម្រេច​បង្កើត​​​

ក្នុង​កិច្ច​​​ខិតខំប្រឹងប្រែង​​ថ្មីមួយ​ដើម្បីបង្ហាញ​​ពី​ការ​​ប្តេជ្ញា​ចិត្ត​របស់​​ខ្លួន​ដើម្បី​​ជំរុញ​​ឱ្យ​​មានការ​ធ្វើ​កំណែទំរង់​​ ប្រទេស​ស៊ីរី​បានដាក់​ចេញនូវ​កញ្ចប់​កំណែ​ទម្រង់​ថ្មីមួយ ខណៈ​ពេលដែល​កង​​កម្លាំង​​រដ្ឋាភិបាល​​បញ្ចប់បេសក​កម្ម​​​របស់ខ្លួននៅក្នុង​ទីក្រុង Homs ភាគកណ្តាល​​ប្រទេស​។​ នាយករដ្ឋ​មន្ត្រី​​​ស៊ីរី​លោក Adel Safar បាន​​សម្រេច​បង្កើត​​​កំណែទម្រង់​​​ថ្មីមួយ ដើម្បី​ផ្តល់​​ការ​ងារ​​ដល់​និស្សិត​​ទើប​បញ្ចប់​ការសិក្សា​​​ថ្នាក់​មហា​វិទ្យាល័យ​១០.០០០​នាក់ ក្នុងមួយឆ្នាំៗ ។ នេះ​បើ​តាម​​ការ​រាយការណ៍​​​ឱ្យ​ដឹង​ដោយទីភ្នាក់​ងារ​​ផ្លូវ​ការ SANA របស់ស៊ីរី ។​

សមាជិក​សភាស៊ីរី​មួយរូប លោក Mohamad Habash ថ្លែងប្រាប់​​ទីភ្នាក់​ងារ​​​ព័ត៌​មាន​​​​ចិនស៊ីន​ហួ​ថា ​ការបង្កើត​​​​ឱកាស​ការងារ​១០.០០០​ការងារ​ក្នុង​​មួយឆ្នាំ ជាអ្វីមួយដែល​ល្អ​បំផុត​​​បើ​ទោះ​បីជា​វា​នៅមិន​​ទាន់​ដោះស្រាយ​​បញ្ហា​​អត្រា​​អ្នកអត់ការងារ​ធ្វើ​ក៏ដោយ ព្រោះ​​​​យើង​មាន​​អ្នក​​​ស្វែង​រក​​ការ​ងារធ្វើ​​​២០០.០០០​​នាក់ ក្នុង​មួយឆ្នាំ ។ ​​កំណែទម្រង់​ថ្មី​នេះ​ត្រូវ​​បាន​រំពឹង​ថា នឹង​ឆ្លុះ​បញ្ចាំង​​ពីអ្វី​​ដែល​ពលរដ្ឋ​​​ស៊ីរីចង់​បាន​។​

រដ្ឋាភិបាល​​​ស៊ីរី​បាន​សម្រេច​ដាក់​​ចេញ​​កញ្ចប់​​កំណែទម្រង់​ថ្មី​​​មួយ ក្រោយ​ពី​មានការធ្វើបាតុ​កម្ម​​ទាមទារ​​​ដោយ​ពលរដ្ឋ​​​រយៈ​ពេល​​​ជិត​​២​ខែ ​ហើយ​ដើម្បី​​​​​បង្ក្រាប​​ហ្វូងបាតុកម្ម​​​​រដ្ឋាភិបាល​​​នេះ​បាន​ឱ្យ​លុបចោលវិញ​ នូវ​ច្បាប់​គ្រា​អាសន្ន​​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ចាប់តាំង​ពីឆ្នាំ​​​១៩៦៣​មក ដែល​​​​អនុ​ញ្ញាត​​ឱ្យប៉ូលិស​​​​ចាប់ខ្លួន​បាតុករ​ដោយ​មិន​ចាំ​បាច់​មាន​ដីកា ។ ​ក្នុងអំឡុង​ពេល​នៃការ​ធ្វើបាតុ​កម្ម​នោះ បណ្តាល​ឱ្យមនុស្ស​​​ស្លាប់​​ជិត​​៧០០នាក់​។​

ប្រភព​​យោធា​មួយ​ឱ្យ​ដឹង​ថា ​អង្គភាព​យោធា និង​ភ្នាក់ងារ​​សន្តិសុខ​កំពុង​តាម​ដាន​​ក្រុមភេរវ​ករ​ប្រដាប់អាវុធ​នៅតំបន់ជាយក្រុម​ Daraa ដែល​មាន​ការប៉ះទង្គិច​គ្នាបណ្តាល​ឱ្សស្លាប់​​​យោ​ធា​​​២​នាក់ ។ ​ក្រសួងមហាផ្ទៃ​​​ស៊ីរីនិយាយ​​​ថា មនុស្ស​​​៣.៣០៨​នាក់ដែល​​​ជាប់ពាក់ព័ន្ធ​​​ជា​មួយនឹង​ការ​ធ្វើ​​​បាតុកម្ម​​បានប្រគល់ខ្លួន​ឱ្យអាជ្ញា​ធរ​​បន្ទាប់មក​​​ពួកគេ​ត្រូវ​បានដោះលែង​វិញ ​​ក្រោយពី​​សន្យា​ថា ឈប់ចូល​រួមធ្វើបាតុកម្ម​​ទៀត​ហើយ ៕​