លោក ប្រាំង ជលសា ត្រូវបានតែងតាំងជាអគ្គនាយកអគ្គិសនីកម្ពុជា ជំនួសលោក កែវ រតនៈ
- ភ្នំពេញ
ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមុខតំណែង និងផ្តល់ឋានៈ…
ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមុខតំណែង និងផ្តល់ឋានៈ…
ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមុខតំណែង និងផ្តល់ឋានៈ ដល់លោកបណ្ឌិត ប្រាំង ជលសា ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។
សូមរម្លឹកថា លោកបណ្ឌិត ប្រាំង ជលសា ត្រូវបានតែងតាំងជាអគ្គនាយកអគ្គិសនីកម្ពុជា EDC ជំនួសលោក កែវ រតនៈ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅក្នុងរាជរដ្ឋាភិបាល អាណត្តិថ្មីនេះ។
លោក ប្រាំង ជលសា គឺជាកូនរបស់លោក អ៊ិត ប្រាំង រដ្ឋលេខាធិការនៅក្រសួងរ៉ែ និងថាមពល។ លោក ប្រាំង ជលសា ក៏បានកាន់តំណែងជាអគ្គនាយករងអគ្គិសនីកម្ពុជា យូរឆ្នាំមកហើយ៕
ចែករំលែកព័តមាននេះ