ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ផ្លែ​ម្ទេស​ស្រស់ ពី​វៀតណាម ចូលទៅ​ថៃ ១​ថ្ងៃ​ៗ​រាប់​សិប​តោន ឆ្លងកាត់​តាម​ច្រកព្រំដែន​ដូង​របស់​កម្ពុជា

8 ខែ មុន

ខេត្តស្វាយរៀង ៖ មាន​ក្រុមហ៊ុន​នាំ​ផ្លែ​ម្ទេស​ស្រស់ ពី​ប្រទេស​វៀតណាម ឆ្លង​តាម​ច្រក​ទ្វារ​តំបន់​ព្រំដែន​ដូង ឃុំ​ដូង ស្រុក​រមាស​ហែក​តាម​រថយន្ត​កុងតឺន័រ ក្នុង​១​ថ្ងៃ​ៗ រាប់​សិប​តោន ឆ្ពោះទៅ​ច្រក​ទ្វា​ព្រំដែន​ឡែ​ម…

ខេត្តស្វាយរៀង ៖ មាន​ក្រុមហ៊ុន​នាំ​ផ្លែ​ម្ទេស​ស្រស់ ពី​ប្រទេស​វៀតណាម ឆ្លង​តាម​ច្រក​ទ្វារ​តំបន់​ព្រំដែន​ដូង ឃុំ​ដូង ស្រុក​រមាស​ហែក​តាម​រថយន្ត​កុងតឺន័រ ក្នុង​១​ថ្ងៃ​ៗ រាប់​សិប​តោន ឆ្ពោះទៅ​ច្រក​ទ្វា​ព្រំដែន​ឡែ​ម ចូល​ទៅ​ប្រទេស​ថៃ ។

បើ​តាម​សមត្ថកិច្ច​ម្នាក់ ប្រចាំការ​នៅ​ច្រក​ទ្វា​តំបន់​ព្រំដែន​ដូង បាន​ប្រាប់​កោះសន្តិភាព​នៅ​វេលា​ម៉ោង​០១​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៣​នេះ​ថា មាន​ក្រុមហ៊ុន​នាំ​ផ្លែ​ម្ទេស​ស្រស់ ពី​ប្រទេស​វៀតណាម ចូល​មក​តាម​ច្រក​ទ្វារ​តំបន់​ព្រំដែន​ដូង ក្នុងស្រុក​រមាស​ហែក ឆ្ពោះទៅ​ច្រក​ទ្វារ​ព្រំដែន​ឡែ​ម ចូល​ទៅ​ប្រទេស​ថៃ ។

ប្រភព បន្ត​ទៀត​ថា គេ​នៅ​មិន​ទាន់​ដឹង​ថា ក្រុមហ៊ុន​នេះ ជា​ក្រុមហ៊ុន​ខ្មែរ ឬ​ក្រុមហ៊ុន​វៀតណាម​នោះ​ទេ ដោយ​ម្ចាស់​ក្រុមហ៊ុន​នាំ​ពី​ប្រទេស​វៀតណាម ឆ្លងកាត់​ទៅ​ប្រទេស​ថៃ ដោយ​ដឹក​តាម​រថយន្ត​កុងតឺន័រ ដែល​មាន​ស្លាក​លេខ​វៀតណាម ពេល​ចូល​មក​ដល់​ផែ​ដូង ឃុំ​ដូង គឺ​ម្ចាស់​ក្រុមហ៊ុន បាន​ផ្ទេរ និង​ប្តូរ​ក្បាល​រថយន្ត ដាក់​ក្បាល​រថយន្ត ដែល​មាន​ស្លាក​លេខ​ខ្មែរ ប៉ុន្តែ​សណ្តោង​ទូ​កុងតឺន័រ គឺ​នៅ​ដដែល ស្លាក​លេខ​វៀតណាម ដោយសារ​ទ្រុង​កុងតឺន័រ​នោះ មាន​បំពាក់​ម៉ាស៊ីនត្រជាក់ សម្រាប់​រក្សា​គុណភាព​ផ្លែ​ម្ទេស​ស្រស់ ឲ្យ​នៅ​ស្រស់​ល្អ ។

ប្រភព​បន្ត​ទៀត​ថា ក្រុមហ៊ុន​គេ​មានច្បាប់​នាំ​ឆ្លងកាត់ ហើយ​គេ​បង់ពន្ធ​ឲ្យ​មន្ត្រី​គយ ដូច្នេះ​បើ​ចង់​ដឹង​ព័ត៌មាន​ច្បាស់ សូម​ឲ្យ​សួរ​ទៅ​មន្ត្រី​គយ ប្រចាំការ​នៅ​ឃុំ​ដូង​ទៅ ទើប​ដឹង​ថា ម្ចាស់​ម្ទេស​នោះ​ឈ្មោះ​អី ហើយ​ក្រុមហ៊ុន​ឈ្មោះ​អី ។

ប្រភព​ដដែល ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​កុងតឺន័រ សណ្តោង​រ៉ឺ​ម៉ក ក្នុង​មួយ​លើក គឺ​មាន​រថយន្ត​កុងតឺន័រ ចាប់ពី​៧​គ្រឿង ទៅ​៨​គ្រឿង គេ​រត់ការ​បង់ពន្ធ រួច​បើក​ឆ្លងកាត់​ឆ្ពោះទៅ​ច្រក​ទ្វារ​ព្រំដែន​ឡែ​ម រួច​ផ្ទេរ​ដឹក​ទៅ​ប្រទេស​ថៃ ។

ទាក់ទិន​ករណី​ក្រុមហ៊ុន​នាំ​ផ្លែ​ម្ទេស​ស្រស់ ទៅ​ប្រទេស​ថៃ​នេះ​ដែរ មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​គយ ប្រចាំការ​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​តំបន់​ព្រំដែន​ដូង បាន​ទេ រហូត​មក​ដល់​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ដដែល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ