ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរីដឹកឈើគ្រញូងបុកម៉ូតូ៣គ្រឿងស្លា.ប់ម្នាក់របួស៤នាក់

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ រថ​យន្ត​​​កាមរី​​គូទស្វិត​​មួយគ្រឿងពណ៌​ក្រហម​ ​ពាក់ស្លាកលេខ​ភ្នំពេញ 2B 2605 ​ដែល​ដឹកឈើ​​គ្រញូង​​ពេញ​​ បាន​បើក​បោះ​ពួយ​យ៉ាងលឿន​​ទៅបុកម៉ូតូ​ចំនួន៣​គ្រឿង​​បន្តបន្ទាប់​គ្នា បណ្តាល​ឱ្យស្លា.ប់​ម្នាក់ និង​របួស​​៤​នាក់ ។ ហេតុ​ការណ៍​នេះ​បានកើត​ឡើងនៅ​វេលា​ម៉ោង​៥​ និង​៣០នាទី​​ភ្លឺ ថ្ងៃទី១២ ​ឧសភា

រាជ​ធានី​ភ្នំពេញ ៖ រថ​យន្ត​​​កាមរី​​គូទស្វិត​​មួយគ្រឿងពណ៌​ក្រហម​ ​ពាក់ស្លាកលេខ​ភ្នំពេញ 2B 2605 ​ដែល​ដឹកឈើ​​គ្រញូង​​ពេញ​​ បាន​បើក​បោះ​ពួយ​យ៉ាងលឿន​​ទៅបុកម៉ូតូ​ចំនួន៣​គ្រឿង​​បន្តបន្ទាប់​គ្នា បណ្តាល​ឱ្យស្លាប់​ម្នាក់ និង​របួស​​៤​នាក់ ។ ហេតុ​ការណ៍​នេះ​បានកើត​ឡើងនៅ​វេលា​ម៉ោង​៥​ និង​៣០នាទី​​ភ្លឺ ថ្ងៃទី១២ ​ឧសភា ​​នៅ​តាមផ្លូវ​លេខ​១០១៩ ហៅវិថីហាណូយ ​ភូមិបឹង​បា​យ៉ាប សង្កាត់​​ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ តែ ​អ្នក​​បើក​បរ​រថយន្ត​បានរត់​គេច​ខ្លួនបាត់​ចោល​រថ​យន្តរបស់ខ្លួន​ទៅ​ហើយ ។ ​ទោះ​បី​ជា​យ៉ាង​ណា ប៉ូលិស​បាន​ស្គាល់​អត្តសញ្ញាណ​​ច្បាស់​លាស់ ​និង​កំពុង​កសាង​សំណុំរឿង​​ដើម្បី​ចាត់ការ​តាម​​ផ្លូវ​ច្បាប់ ។

យោងតាម​មន្ត្រី​ប៉ូលិស​​ចរា​ចរ​ដែល​ចុះ​ទៅ​កាន់កន្លែង​កើតហេតុ​​ឱ្យ​ដឹង​ថា រថយន្ត​កាមរី ​ដឹកឈើ​គ្រញូង​នេះ​ត្រូវ​​បាន​គេ​ដឹ​ងថា បើក​ពី​ជើងទៅ​ត្បូង​ក្នុង​ល្បឿន​​​លឿន ​ហើយ​ទំនង​ជា​អ្នក​បើកបរ​​​ងងុយ​ដេកផង ក៏ជ្រុល​ទៅបុក​ម៉ូតូ​សង់​កូរ៉េ​មួយគ្រឿង​ដែលកំពុង​ធ្វើ​ដំណើរ​​​​ស្រប​ទិស​គ្នា ។ ​​ក្រោយពី​បុក​ហើយ ទំនង​ជា​អ្នក​បើក​បរ​​បម្រុង​បើក​គេច ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​២គ្រឿង​ទៀត​​ ទើបរថយន្ត​ទៅ​មុខ​​​លែង​រួច ​ហើយអ្នក​បើកបរ​រត់គេច​ខ្លួនតែ​ម្តង ។

​មន្ត្រី​ប៉ូលិស​​បន្ត​ថា នៅ​ពេល​កម្លាំង​ប៉ូលិស​​​ទៅ​ត្រួតពិនិត្យ​រថយន្ត​ ស្រាប់​តែឃើញ​មាន​ផ្ទុក​ពេញសុទ្ធ​តែ​ឈើប្រណីត​​ប្រភេទ​គ្រញូង។​ នៅ​​ក្នុង​ហេតុ​ការណ៍​រថ​យន្ត​​បុក​ម៉ូតូ​នេះ អ្នក​ដែល​ស្លាប់​ឈ្មោះ​ខាត់ ខន​​​ អាយុ​៥៥ឆ្នាំ​ មានទីលំ​នៅ​ស្រុក​កោះ​​​សូទិន ​ខេត្ត​​កំពង់ចាម ​។ ​ចំណែក​ឯ​អ្នក​របួស​៤​នាក់ផ្សេងទៀត ​ប៉ូលិស​កំពុង​តាម​សាក​សួរ​​​ពីអត្តសញ្ញាណ​ ព្រោះ​​បានបញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​​ភ្លាមៗ​ ដើម្បីជួយ​សង្គ្រោះ ។

ទាក់​ទិន​នឹង​​រថយន្ត​ដឹក​ឈើ​គ្រញូង​​បុក​មនុស្ស​​ស្លាប់​ និង​របួស​ខាងលើនេះ​ដែរ ត្រូវ​បាន​សមត្ថ​កិច្ច​​​ខណ្ឌ​សែន​សុខខ្សឹបប្រាប់​ឱ្យ​ដឹងថា ជា​រៀង​រាល់​យប់ ​ចាប់ពីម៉ោង​៩ទៅ​ រថយន្ត​ដឹក​ឈើ​​ប្រណីត​តែង​តែ​​ដឹកបន្ត​កន្ទុយ​គ្នា​ពី៥គ្រឿង ទៅ១០គ្រឿង ​ហើយសមត្ថកិច្ច​​នៅទីនេះ មិន​ហ៊ាន​​ចាប់ទេ ​ព្រោះ​បើហ៊ាន​ចាប់​គេ​នឹង​​ឃើញ​​រថយន្ត​ប្រភេទ​ឡិចស៊ីស​៥៧០ ពណ៌​ខ្មៅ ដែល​អ្នក​ជិះ​​ខ្លះ​ស្លៀក​ពាក់​ទាហាន ខ្លះ​ស្លៀក​ពាក់ស៊ីវិល មកគំរាម​​ភ្លាម។ គេ​មិន​ដឹង​ថា ​មន្ត្រី​មេ​ព្រៃ​ប្រចាំ​ខណ្ឌ​សែនសុខដឹង​រឿង​​នេះដែរ ឬ​ក៏​មិន​ដឹង ឬក៏​​ខ្លាច​ការ​គំរាម​ដូច​ប៉ូលិស​ដែរនោះទេ ឬ​ក៏​ត្រូវ​គេ​រត់​ការ​បុក​ឱ្យ​បិទ​ភ្នែក​ ក៏មិន​ដឹង​ដែរ ។

សកម្ម​ភាព​រថយន្ត​ដឹក​ឈើ​ប្រណីត​​ប្រភេទ​គ្រញូង​ មិន​មែន​មានតែ​នៅ​តាម​ខេត្ត​ព្រៃភ្នំទេ ​ដែលតាមរយៈ​​ព័ត៌​មាន​ខាង​លើ​​បង្ហាញថា ​ឈើ​ប្រណីត​​ក៏​មានការ​ដឹកជញ្ជូន​​ចូល​ដី​ក្រុង​ដែរ ហើយ​ការ​ដឹក​ចូល​មករាជ​ធានី​ភ្នំពេញ​​នេះ​គឺ​​ពិតជា​បាន​ឆ្លង​កាត់​​ច្រើនខេត្ត និង​ច្រើន​ទីតាំង​សមត្ថកិច្ច​ថែមទៀត ។ ប៉ុន្តែពួក​គេ​ចេះបំបាំង​កាយ ទើប​ដឹក​ជញ្ជូន​យ៉ាង​រលូន​ជា​រៀង​រាល់​​យប់។ ​គេ​បាន​គិត​ថា ​បើ​សមត្ថកិច្ច​នាំគ្នា​ខ្លាច​ក្រុម​​​​ជនប្រព្រឹត្ត​បទ​ល្មើស​​ទៅ​ហើយ​នោះ តើ​រំពឹង​​ទៅ​លើអ្វី​​ទៀត? បើ​​​​​ធ្វើ​តែ​របៀប​នេះ ពួក​​ជនល្មើស​ដែលទំនង​ជា​ពួក​អាង​អំណាច​ ពិតជា​ជិះសេះលែងដៃមិនខាន និងទទួលការសុខ​សាន្ត​រៀង​រហូតមក ៕