ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​ភ្ញាក់ផ្អើល ក្រោយ​ប្រទះ​ឃើញ​រុក្ខជាតិ​ដ៏​ចម្លែក មាន​រូបរាង​ដូច​សត្វ​ទីទុយ​នៅ​ក្នុង​ព្រៃ​(​វី​ដេ​អូ​)

2 ឆ្នាំ មុន

គ្រប់​គ្នា​សម្ដែង​ការ​រំភើបចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​រក​ឃើញ​រុក្ខជាតិ​ដែល​មាន​រូប​រាងដូចជា​សត្វ​ទីទុយ​ជា​ច្រើន ឬ​ហៅ​ថា​ភ្នែក​សត្វ​ទីទុយ​ដ៏​អាថ៌​កំបាំង ហើយ​វា​គឺជា​ប្រភេទ​ដើមឈើ​តូច​បំផុត មិន​ធ្លាប់​ឃើញ​ពី​មុន​មក​នោះ​ទេ​។ វា​មាន​រូបរាង​ពណ៌

ប្រទេស​ថៃ ៖ កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៣​ម្សិល​ម៉ិ​ញ​នេះ អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​រាយការណ៍​មក​ពី​ខេត្ត​តាក​ថា ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​៩​គីឡូម៉ែត្រ ពី​ការ​ធ្វើ​ដំណើរ​របស់​ក្រុម​លោក Thanapawat ចៅហ្វាយស្រុក​អ៊ុំ​ផាង ខេត្ត​តាក រួម​ជាមួយ​អង្គការ​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់ បុគ្គលិក​ដែនជម្រកសត្វព្រៃ​ភ្នំ​ពាម និង​ក្លិប​ទាក់ទង​នឹង​ទេសចរណ៍ ទៅ​ផ្លូវ Ban Palatha ជាមួយនឹង​គោលដៅ​នៅ Doi Hua Mot ហើយ​ធ្វើ​ដំណើរ​ពី Doi Hua Mod ប្រហែល​៣០​នាទី ដើម្បី​ស្វែងរក​រុក្ខជាតិ​ដ៏​អាថ៌​កំបាំង​មួយ ដែល​មាន​រូបរាង​ដូច​ទៅ​នឹង​សត្វ​ទីទុយ នៅ​តាម​ផ្លូវ​ទៅ​ចំណុច Pha Tang​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ គ្រប់​គ្នា​សម្ដែង​ការ​រំភើបចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​រក​ឃើញ​រុក្ខជាតិ​ដែល​មាន​រូប​រាងដូចជា​សត្វ​ទីទុយ​ជា​ច្រើន ឬ​ហៅ​ថា​ភ្នែក​សត្វ​ទីទុយ​ដ៏​អាថ៌​កំបាំង ហើយ​វា​គឺជា​ប្រភេទ​ដើមឈើ​តូច​បំផុត មិន​ធ្លាប់​ឃើញ​ពី​មុន​មក​នោះ​ទេ​។ វា​មាន​រូបរាង​ពណ៌​ខៀវ​-​បៃតង មាន​ផ្កា​៦ កម្ពស់ ៧,៥-១១ មី​ល្លី​ម៉ែត្រ បំពង់​រាង​មូល និង​ត្រូវ​បាន​គេ​រក​ឃើញ​តែ​នៅ​ចំណុច​ដូ​យ​ហួម ស្រុក​អ៊ុំ​ផាង តែ​ប៉ុណ្ណោះ គឺ​មិន​មានឱកាស​បាន​ជួប​ពួក​វា​ដោយ​ងាយស្រួល​នោះ​ឡើយ ព្រោះថា រាល់​ឆ្នាំ​អាច​នឹង​មាន​មនុស្ស​រក​ឃើញ ឬ​មិនឃើញ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ដើមឈើ​នោះ​នៅ​ក្រោម​ដើម​ប៉េង​។ ប្រសិនបើ​អ្នក​មិន​ចាប់អារម្មណ៍​ទេ​នោះ អ្នក​នឹង​មិន​អាច​ឃើញ​ពួក​គេ​ទាំង​អស់នោះ​បាន​ទេ​។

បើ​តាម​លោក Thanapawat បាន​និយាយ​ថា «​ខ្ញុំ​ទើបតែ​បានឃើញ​រុក្ខជាតិ​ដូច​សត្វ​ទីទុយ​នេះ​ជា​លើក​ដំបូង​។ វា​ពិតជា​មាន​ភាព​ស្រស់​ស្អាត​គួរ​អោយ​ស្រលាញ់ និង​ទាក់ទាញ​ខ្លាំង​ណាស់ ហើយ​ចំណុច​ដែល​គេ​រក​ឃើញ គឺ​ស្ថិត​នៅ Doi Hua Mow Phao ដែល​ជា​កន្លែង​ទេសចរណ៍ វា​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្រុក​អ៊ុំ​ផាង តាម​ផ្លូវ​អ៊ុំ​ផាង​នោះ​ទេ​»​។

ខណៈ​ពេល​នោះ​ដែរ លោក ស៊ូ​ឆាត ក៏​បាន​និយាយ​ដែរ​ថា «​លោក​បាន​ជួប​រុក្ខជាតិ​ដែល​មាន​រូបរាង​ដូច​សត្វ​ទីទុយ ឬ​ហៅ​ថា «​ភី​សា​វង្ស ថៃ​ថុ​ង​» នេះ កាលពី​ឆ្នាំ​២០១៤ នៅ​ជុំវិញ ដូ​យ​ហួរ​ម៉ុ​ត​ម្តង​ដែរ គឺ​នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ពាម វា​មាន​ចម្ងាយ​ប្រហែល​៩​គីឡូម៉ែត្រ ពី​ស្រុក​អ៊ុំ​ផាង​។ ហើយ​ចំពោះ​ភាព​អស្ចារ្យ​នៃ​រុក្ខជាតិ​នេះ បើ​តាម​អាកាសធាតុ​ល្អ គេ​នឹង​ឃើញ​ច្រើន ហើយ​ដុះ​នៅ​តំបន់​ដើម​ប៉េង ឬ​ដើម​ត្នោត​»​។

ចំណែក​លោក ផាក់ ភុំ​មី​រិ​ន ដែល​ជា​ប្រធាន​ក្លិប​ផ្សព្វផ្សាយ​ទេសចរណ៍ និង​អភិរក្ស​អ៊ុំ​ផាង ក៏​បានឱ្យ​ដឹង​ដែរ​ថា «​គាត់​មក​ស្រុក​អ៊ុំ​ផាង ជា​យូរ​មក​ហើយ រហូត​មក​ដល់​ពេល​នេះ គាត់​មាន​អាយុ​៥៤​ឆ្នាំ​ហើយ មិន​ដែល​ឃើញ​រុក្ខជាតិ​មាន​រូបរាង​ដូច​ទៅ​នឹង​សត្វ​ទីទុយ​ទេ ទើបតែ​ឃើញ​ឆ្នាំ​នេះឯង​។ ឆ្នាំ​មុន ខ្ញុំ​ដើរ​រក​ដែរ តែ​រក​មិនឃើញ ស្រាប់តែ​នៅ​ឆ្នាំ​នេះ​បានឃើញ​ហើយ ពិតជា​ស្អាត​ណាស់ ខ្ញុំ​សូម​អញ្ជើញ​អ្នកទេសចរ​មក​មើល​រុក្ខជាតិ​ដ៏​អស្ចារ្យ​នេះ​ទាំងអស់​គ្នា​។ ក្នុង​អំឡុង​ខែសីហា រហូត​ដល់​ខែកញ្ញា ឆ្នាំ​នេះ វា​អាច​រកបាន​តែ​នៅ Doi Hua Mot ក្នុង​ដែនជម្រកសត្វព្រៃ Umphang តែ​ប៉ុណ្ណោះ​»​។

គួរ​បញ្ជាក់​ថា យ៉ាងណាមិញ Owl-eyed wonder ឬ​យើង​ហៅ​ថា ដើម​ទីទុយ គឺជា​រុក្ខជាតិ​ដែល​ពឹងផ្អែក​ទៅ​លើ​ផ្សិត​។ ឆ្នាំ​នេះ ចាប់ផ្ដើម​ចេញ​មក​ឃើញ​ចំនួន​ច្រើន​គួរសម​។ ក្រោយ​ចេញ​មក វា​អាច​នៅ​បាន​ប្រហែល​១​ខែ​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ