ការបា.ញ់បង្ហោះផ្កាយរណបស៊ើបការណ៍របស់កូរ៉េខាងជើងត្រូវបរាជ័យ
ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងប្រកាសនាថ្ងៃទី២៤ សីហា ពីបរាជ័យនៃការបា.ញ់បង្ហោះ
ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងប្រកាសនាថ្ងៃទី២៤ សីហា ពីបរាជ័យនៃការបា.ញ់បង្ហោះ
ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងប្រកាសនាថ្ងៃទី២៤ សីហា ពីបរាជ័យនៃការបា.ញ់បង្ហោះលើកទី២ផ្កាយរណបស៊ើបការណ៍យោធា ក្រោយទទួលបរាជ័យក្នុងការបា.ញ់បង្ហោះលើកមុន ដោយសន្យាធ្វើការបា.ញ់បង្ហោះថ្មីទៀតនាខែតុលាខាងមុខនេះ។
រដ្ឋបាលជាតិអភិវឌ្ឍអវកាសកូរ៉េខាងជើង បានបា.ញ់បង្ហោះលើកទី២ ផ្កាយរណបស៊ើបការណ៍MALLIGYONG -1 តាមរយៈកាំជ្រួចបញ្ជូនប្រភេទថ្មីCHOLLIMA-1នៅទីតាំងបាញ់បង្ហោះផ្កាយរណបSOHAEតំបន់CHOLSAN ខេត្តភីយ៉ុងហ្គានខាងជើង នាវេលាព្រឹកព្រលឹមថ្ងៃទី២៤សីហា។

នេះជាការគូសបញ្ជាក់របស់ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើងKCNAដែលរៀបរាប់ថា ដំណាក់កាលទី១និងទី២ នៃការហោះហើរប្រព្រឹត្តទៅដោយធម្មតា តែការបា.ញ់បង្ហោះត្រូវបរាជ័យដោយសារការខូចក្នុងប្រព័ន្ធដំណើរការដំណាក់កាលទី៣នៃការហោះហើរ។ KCNA បន្តថា មូលហេតុនៃគ្រោះថ្នាក់នេះមិនមែនជាបញ្ហាចម្បង ហើយក្រុងព្យុងយ៉ាងនឹងបា.ញ់បង្ហោះលើកទី៣មួយទៀតនាខែតុលាខាងមុខនេះ ក្រោយវិធានការកែលម្អនានាមក ៕
ចែករំលែកព័តមាននេះ