រុស្ស៊ីអះអាថា កម្ទេចនាវាអ៊ុយក្រែន២គ្រឿងក្នុងសមុទ្រខ្មៅ
សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ីអះអាងនាថ្ងៃទី២២សីហាថា នាវាយោធាអ៊ុយក្រែន២គ្រឿងត្រូវបានកម្ទេច
សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ីអះអាងនាថ្ងៃទី២២សីហាថា នាវាយោធាអ៊ុយក្រែន២គ្រឿងត្រូវបានកម្ទេច
សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ីអះអាងនាថ្ងៃទី២២សីហាថា នាវាយោធាអ៊ុយក្រែន២គ្រឿងត្រូវបានកម្ទេចក្នុងសមុទ្រខ្មៅ ហើយក៏គូសបញ្ជាក់ដែរថា បានរុញច្រានការលុកលុយថ្មីមួយមកពីអ៊ុយក្រែន ចូលក្នុងតំបន់ព្រំដែនព្រីយ៉ានស្ក៍និងកម្ទេចបណ្ដាដ្រូននៅជិតក្រុងមូស្គូ។ នេះបើតាមសេចក្ដីរាយការណ៍របស់AFPកាលពីថ្ងៃទី២៣សីហា។

ក្រសួងការពារប្រទេសរុស្ស៊ីប្រកាសថា បានបាញ់ពន្លិចនាវាយោធាអ៊ុយក្រែន១គ្រឿង ក្នុងតំបន់ស្ថិតក្រោមការត្រួតត្រារបស់ខ្លួន និងកម្ទេចនាវាប្រដេញអ៊ុយក្រែនផលិតនៅអាមេរិក១គ្រឿងក្នុងដែនទឹកនៃកោះពស់។ ក្រសួងនោះនាព្រឹកថ្ងៃទី២៣សីហាបានចោទប្រកាន់អ៊ុយក្រែនថា ជាប្រភពនៃការវាយប្រហារថ្មីៗដោយដ្រូនក្នុងដែនដីរុស្ស៊ី។ តាមតេឡេក្រាមក្រសួងការពារប្រទេសរុស្ស៊ីបញ្ជាក់ថា ដ្រូន១គ្រឿងត្រូវបាញ់ទម្លាក់ដោយមធ្យោបាយសង្គ្រាមអេឡិកត្រូនិក ហើយបំណែករបស់វាធ្លាក់ចំអគារកំពុងសាងសង់មួយនៃក្រុងមូស្គូ តែពុំបណ្ដាលឲ្យមានជនរងគ្រោះឡើយ។

ការវាយប្រហារចុងក្រោយនេះនៃដ្រូនអ៊ុយក្រែនកើតមានប៉ុន្មានម៉ោង ក្រោយពីមនុស្ស៣នាក់ស្លាប់និង២នាក់ទៀតរងរបួស ដោយសារការវាយប្រហាររបស់រុស្ស៊ី ប្រឆាំងភូមិ២ស្ថិតនៅជិតក្រុងលីម៉ានភាគខាងកើតអ៊ុយក្រែន។ ចំណែកការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី ក៏បណ្ដាលឲ្យមានការខូចខាតបណ្ដាហេដ្ឋារចនាសម្ព័ន្ធផ្ទុកគ្រាប់ធញ្ញជាតិ នៅតំបន់ក្រុងកំពង់ផែអូដេសាដែរ៕
ចែករំលែកព័តមាននេះ