ភ្លើងឆេះព្រៃដ៏សាហា.វនៅក្រិក ឆ.ក់យកជីវិតមនុស្សច្រើននាក់
ប្រទេសក្រិក ៖ ភ្លើងឆេះព្រៃនៅក្រិកពេលនេះកំពុងគំរា.មកំហែងជាពិសេសឧទ្យានជាតិ DADIA
ប្រទេសក្រិក ៖ ភ្លើងឆេះព្រៃនៅក្រិកពេលនេះកំពុងគំរា.មកំហែងជាពិសេសឧទ្យានជាតិ DADIA
ប្រទេសក្រិក ៖ ភ្លើងឆេះព្រៃនៅក្រិកពេលនេះកំពុងគំរា.មកំហែងជាពិសេសឧទ្យានជាតិ DADIA ភាគខាងជើងប្រទេស ដែលនៅទីនោះសាកស.ពជនអន្តោប្រវេសន៍គ្មានលិខិតស្នាមម្នាក់ត្រូវបានរកឃើញកាលពីយប់ថ្ងៃទី២១ សីហា ។
មុននេះសាកស.ពបុរសម្នាក់ត្រូវបានរកឃើញដែរនៅ BEOTIE ខាងជើងក្រុងអាថែន ។ នេះបើតាម
សេចក្ដីរាយការណ៍របស់កាសែត EURONEWS ។

ជនអន្តោប្រវេសន៍១៨នាក់ត្រូវបានរកឃើញស្លា.ប់កាលពីថ្ងៃទី២២ សីហា ក្នុងព្រៃមួយដែលក្លាយជាចំណីភ្លើង ។ សាកសពមនុស្សទាំងនេះត្រូវបានរកឃើញក្នុងឧទ្យានជាតិ DADIA ជិតព្រំដែនជាមួយតួកគី ជាចំណុចហូរចូលនៃជនអន្តោប្រវេសន៍ ។

អណ្ដាតភ្លើងមិនអាចត្រួតត្រាបាន ឆេះរាលដាលខ្លាំងនៅភាគឦសានក្រិក គឺនៅប្រជុំកោះ EUBEE ជិតក្រុងអាថែននិងនៅ KYTHNOS ព្រមទាំងក្នុងតំបន់ BEOTIE លាយឡំជាមួយខ្យល់បោកបក់ខ្លាំង និងសីតុណ្ហភាពក្ដៅខ្លាំងរហូតដល់៤១អង្សាសេ ៕

ចែករំលែកព័តមាននេះ