ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ប្រទេស​អាហ្វ្រិក ចង់ឱ្យ​ចិន​ផោ​ត​លើ​ឧស្សាហូបនីយកម្ម​ ជាង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ

8 ខែ មុន

ប្រទេស​ចិន ៖ អ្នកការទូត​អាហ្វ្រិក​កំពូល​របស់​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៣ បាន​

ប្រទេស​ចិន ៖ អ្នកការទូត​អាហ្វ្រិក​កំពូល​របស់​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៣ បាន​លើក​ឡើង​ក្នុង​សន្និសីទ​ខ្លី​មួយ​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល BRICS នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ថា បណ្តា​ប្រទេស​អាហ្វ្រិក​ចង់ឱ្យ​ចិន​ផ្លាស់​ប្តូរ​ការ​ផ្តោតអារម្មណ៍​របស់​ខ្លួន​ពី​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទ្វីប​នេះ ទៅ​ជា​ឧស្សាហូបនីយកម្ម​ក្នុងស្រុក ដែល​មាន​សារៈសំខាន់​ក្នុង​ការ​លើកតម្កើង​ផលិតផល​ក្នុងស្រុក និង​បង្កើត​ការងារ​។

លោក Wu Peng អគ្គនាយក​នៃ​នាយកដ្ឋាន​កិច្ចការ​អាហ្វ្រិក​របស់​ចិន នៃ​ក្រសួងការបរទេស​បាន​លើក​ឡើង​ថា សមាហរណកម្ម​ទ្វីបអាហ្វ្រិក​កំពុង​កើនឡើង ហើយ​បណ្តា​ប្រទេស​អាហ្វ្រិក​ជា​ច្រើន បាន​ស្នើ​សុំ​ប្រទេស​ចិន​ពិចារណា​ផ្លាស់​ប្តូរ​ការ​ផ្តោតអារម្មណ៍ លើ​ការ​ផ្លាស់​ប្តូរ​ជា​ចាំបាច់ ជា​ពិសេស​ការ​ពិចារណា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វីបអាហ្វ្រិក (AfCFTA) ដែល​ត្រូវ​បាន​ដាក់​ដំណើរការ​កាលពីដើម​ឆ្នាំ ២០២១ នៅ​ក្នុង​គោលបំណង​អនុញ្ញាត​ឱ្យ​បណ្តា​ប្រទេស​អាហ្វ្រិក​ធ្វើ​ពាណិជ្ជកម្ម​ដោយ​គ្មាន​ពន្ធ នា​ពេល​អនាគត​។

ប្រទេស​ចិន​នឹង​ពិភាក្សា​តាម​រយៈ​ផែនការ​របស់​ខ្លួន សម្រាប់​ឧស្សាហូបនីយកម្ម​នៅ​ទ្វីបអាហ្វ្រិក​ជាមួយ​បណ្តា​មេដឹកនាំ​អាហ្វ្រិក នៅ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ ២០២៣​នៅ​តុមូល​ពិសេស​មួយ​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​រយៈពេល​៣​ថ្ងៃ ពោល​ថ្ងៃ​ទី ២២-២៤ ខែសីហា នៃ​ប្លុក​សមាជិក BRICS ដែល​រួម​មាន ប្រេ​ស៊ី​ល រុ​ស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង​។

នៅ​ចន្លោះ​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០២០ អ្នក​ផ្តល់​ប្រាក់​កម្ចី​របស់​ចិន ដែល​ភាគច្រើន​ជា​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ បាន​យល់ព្រម​ផ្តល់​ប្រាក់​កម្ចី​ចំនួន ១៦០​ពាន់​លាន​ដុល្លារ ដល់​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក ខណៈ​ដែល​ការ​ប្តេជ្ញា​ចិត្ត​លើ​ប្រាក់​កម្ចី​បាន​កើនឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង (Xi Jinping) បាន​ចាប់ផ្តើម​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» កាលពី​ឆ្នាំ ២០១៣ ដើម្បី​ផ្តល់​មូលនិធិ​សម្រាប់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ប៉ុន្តែ​បន្ទាប់​មក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​កម្រិត​កំពូល ២៨.៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦ មក​នៅ​ត្រឹម ១.៩​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២០​។

ជាមួយ​គ្នា​នោះ លោក Wu Peng ក៏​បាន​លើក​ឡើង​អំពី​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នៅ​អាហ្វ្រិក ជា​ពិសេស​ពី​ក្រុមហ៊ុន​ខ្នាត​តូច និង​មធ្យម ដែល​នឹង​កើនឡើង ហើយ​មិន​ថា​មានរឿង​អ្វី​កើតឡើង​អំពី​សេដ្ឋកិច្ច​ពិភពលោក ឬ​សេដ្ឋកិច្ច​ចិន ជាមួយ​និន្នាការ​ក្នុង​ពាក់កណ្តាល​រយៈពេល​វែង ឬ​រយៈពេល​វែង​នោះ​ទេ ក្រុមហ៊ុន​ចិន​មាន​ឆន្ទៈ​ក្នុង​ការ​ទទួលយក​ហានិភ័យ​មួយ​ចំនួន​ក្នុង​ទ្វីបអាហ្វ្រិក​៕ (​ប្រភព​ពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ