ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខនិងដឹងពីក្រុម​ជនសង្ស័យ​​​​​ប្លន់​​​ទណ្ឌិត​ម្នាក់​​ចេញពី​គ្លីនិក​ធ្មេញ ជុំ ចិន្តា ខេត្ត​សៀម​រាប

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៣ នៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន បាន​ធ្វើ​ស​ន្និ​សីទ​សារព័ត៌មាន​បង្ហាញមុខ​ជនសង្ស័យ​មួយ​ក្រុម ​ពាក់​ព័ន្ធ​ករណី​ក្រុម​ប្រដាប់​អាវុធ​ប្លន់​ទណ្ឌិត​យក​ចេញពី​គ្លីនិក​ធ្មេញ ជុំ ចិន្តា…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៣ នៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន បាន​ធ្វើ​ស​ន្និ​សីទ​សារព័ត៌មាន​បង្ហាញមុខ​ជនសង្ស័យ​មួយ​ក្រុម ​ពាក់​ព័ន្ធ​ករណី​ក្រុម​ប្រដាប់​អាវុធ​ប្លន់​ទណ្ឌិត​យក​ចេញពី​គ្លីនិក​ធ្មេញ ជុំ ចិន្តា ខេត្តសៀមរាប ដែល​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​ទាំង​មេ​ក្លោ​ង និង​បក្សពួក​១១​នាក់ និង​នៅ​សេសសល់​៤​នាក់​ទៀត​កំពុងតាម​​ប្រមាញ់ ។ សូមបញ្ជាក់ថា៖ ចាប់​មេខ្លោង​គ្រឿងញៀ.នបាន​វិញ​ហើយ ក្រោយ​ក្រុម​ឧក្រិដ្ឋជន​​សម្រុកចូល​រំដោះ​ពី​ខេត្តសៀមរាប

ស​ន្និ​សី​​ទ​កាសែត​ធ្វើ​ឡើង​ដោយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​មានការ​ចូលរួម​ពី​តំណាង​ឲ្យ​ស្ថាប័ន នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នាយក​ដ្ឋាន​នគរបាល​សន្តិសុខ​ផ្ទៃក្នុង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។

ជនសង្ស័យ​ដែល​ត្រូវ​បង្ហាញមុខ​មាន​១១ នាក់​ទាំង​មេ​ក្លោ​ង ៖
១-​ឈ្មោះ ចិន សិន​ហាន ជា​មេ​ក្លោ​ង ដែល​តុលាការ​ផ​ន្ទា​ទោស​ដាក់​ពន្ធនាគារ​ខេត្តសៀមរាប ចំនួន​៥២ ឆ្នាំ ជា​ជនជាតិ​ចិន ។
២-ឈ្មោះ ស៊ឹ​ម សឿ​ន
៣-ឈ្មោះ ក្លូ​អេ យេ​ន​រ៉ុ​ង ភេទ​ស្រី
៤-ឈ្មោះ ឆេ​ង យូ​សេង
៥-ឈ្មោះ ផេ​វ ប្រា​សិទ្ធ​សិទ្ធ
៦-ឈ្មោះ អាល​សាំ​ម៉ា​រី សា​បា​ហា​ម៉ា​ដ
៧-​ឈ្មោះ សា​វី សា​វុ​ធ
៨-ឈ្មោះ អិន ចាន់​ធី
៩-ឈ្មោះ សំ ដេ​វី​ដ
១០-​ឈ្មោះ រឹម សុផល
១១-ឈ្មោះ ហ្វ្រូ​ល សា​រ៉ាត់​សៀន ។

ចំណែក ៤​នាក់​កំពុង​គេចខ្លួន ៖
១-​ឈ្មោះ TEKIN FIRAT ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ ជនជាតិ​ទូ​គី
២​-ឈ្មោះ YARDIMCI VOLKAN ភេទ​ប្រុស អាយុ​៣២ ឆ្នាំ ជនជាតិ ទូ​គី
៣-ឈ្មោះ HALIL MUTLU ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ ជនជាតិ ទូ​គី
៤-​ឈ្មោះ ប្រាក់ ចំរើន ភេទ​ស្រី ។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​មាន​ប្រសាសន៍​ថា ពី​ថ្ងៃមុន​ដូច​បាន​ជ​ម្រាម​ជូន​ហើយ​ថា បើសិនជា​មាន​ព័ត៌មាន​ថ្មី​ និង​ជម្រាប​ជូន​បន្ថែម​ទៀត ជាបឋម​នេះ​ ក្នុង​នាម​កងកម្លាំង​អគ្គ​ស្នង ការ​ដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ សម្តែង​នូវ​ការ​គាំទ្រ អប​អរសាទរ​ចំពោះ​ការ​សម្រេច​បាន​នូវ​គណៈរដ្ឋមន្ត្រី​ថ្មី សម្រាប់​អាណត្តិ​ទី​៧​នេះ ។

កន្លង​មកនេះ​ គឺថា ព្រះរាជ​ណា​ចក្រ​កម្ពុជា​យើង​ទទួល​បាន​គណៈ​រដ្ឋ​មន្តី​ថ្មី​មួយ ​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​គតិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក្រៅពី​នោះ​ក៏​យើង​អបអរសាទរ​ដែរ ចំពោះ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឡើងជា​ឧប​នាយក​រដ្ឋមន្ត្រី ។ ដោយឡែក ឯកឧត្តម បណ្ឌិត ស សុខា លោក​ឡើងជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​ពេល​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​បាន​ទៅ​ជា​ក្រុម​ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្ស​ត្យ អ​ញ្ចឹ​ង​រីករាយ​ណាស់​ ដោយ​កងកម្លាំងប្រដាប់អាវុធ ពិសេស​ កងកម្លាំង​នគរ​បាល​យើង​ក៏​បាន​គាំទ្រ​ទាំងស្រុង និង​អបអរសាទរ ។

ដោយឡែក​ថ្ងៃនេះ​ ចង់​ជម្រាប​ជូន​ព័ត៌មាន​ដល់​បងប្អូន​អ្នក​សារព័ត៌មាន​ទាំងអស់​ឲ្យ​ជ្រាប​ថា មក​ដល់​ថ្ងៃនេះ​ គឺ​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ពាក់​ព័ន្ធ និង​ករណី​ដែល​ក្រុម​ប្រដាប់​អាវុធ​១​ក្រុម​បាន​ធ្វើ​សកម្មភាពរំដោះ​ក៏​ថា​បាន ប្លន់​ជា​ថា​ បាន​ទណ្ឌិត​ដែល​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​សៀមរាប ត្រូវ​អនុរក្ស​ពន្ធនាគារ​ដឹក​ចេញ​មក​ព្យាបាលជំងឺ​​ធ្មេញ ។

រីករាយ​ថ្ងៃនេះ​ គឺថា ទណ្ឌិត​ឈ្មោះ ចិន សិន​ហាន គឺ​យើង​ចាប់​បាន​ហើយ និយាយ​ឲ្យ​ខ្លី​ទៅ​ក្រោម​ការ​ដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​ម៉ឺងម៉ាត់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ក៏​ដូច​ជា​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដោយ​យើង​បាន​ប្រឹងប្រែង​ស្រាវជ្រាវ រួម​គ្នា ដូចដែល​យើងខ្ញុំ​បាន​ជម្រាប​ជូន​ពេល​នេះ​មិនមែន​ជា​ជោគជ័យ​តែ​មួយ​របស់​អង្គភាព​ណាមួយ​នោះ​ទេ ព្រោះថា​ករណី​នេះ ​យើង​បាន​ប្រឹង​ប្រែង​ធ្វើ​ទាំងអស់​គ្នា តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ រាល់​កងកម្លាំង​ទាំងអស់​ដែល​ស្ថិត​នៅ​ក្រោម​ការ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ​គឺ​ប្រឹងប្រែង​ធ្វើ​ទាំងអស់​គ្នា ។

ក្នុង​នេះ​ គឺ​យើង​មាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នាយក​ដ្ឋាន​កណ្តាល​នគរបាល​សន្តិសុខ ដោយ​យើង​បាន​ប្រឹងប្រែង រួម​ជាមួយ​ខេត្ត​៣ រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តសៀមរាប អ​ញ្ចឹ​ង​យើង​ប្រឹងប្រែង​ទាំងអស់​គ្នា​ទើប​សម្រេច​បាន​ជោគជ័យ។

រហូត​មក​ដល់​ពេល​នេះ​ គឺ​យើង​គិត​ថា ការ​ស្រាវជ្រាវ​បង្ក្រាបសឹង​ថា ​មួយ​រយ​ភាគរយ​ហើយ មាន​ន័យ​ថា យើង​ស្ទើ​បញ្ចប់​ករណី​បាន ដោយហេតុ​ថា​ទី​១​មេ​ក្លោ​ង​ធំ ទណ្ឌិត​ដែល​ត្រូវ​រត់​រួច​ចេញពី​ពន្ធនាគារ យើង​ចាប់​បាន​មក​វិញ ទី​ពីរ អ្នក​ចំណាយ​លុយកាក់​ដើម្បី​ធ្វ​សកម្មភាព​ឈ្មោះ ឆេ​ង យូ​សេង ក៏​យើង​យក​បាន ហើយ​ឈ្មោះ ស៊ឹ​ម សឿ​ន នេះ​ អ្នក​ដែល​រៀបចំ​ត្រួសត្រាយ​ផ្លូវ​ធ្វើ​សកម្មភាព​ក្រោម​បញ្ជា​របស់​មេ​ក្លោ​ង​នេះ ក៏​យើង​យក​បាន រួម​ជាមួយ​អ្នក​ចាត់ចែង​ស្រាវជ្រាវ​ទាក់ទង​ទៅ​ពួក​កម្លាំងប្រដាប់អាវុធ​នេះ ក្លូ​អេ យេ​ន​រ៉ុ​ង ក៏​យើង​ចាប់​បាន រួម​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ទាំង​៦​នាក់ ។

ឥឡូវនេះ​ យើង​ចាប់​បន្ថែម​បាន​ម្នាក់​ទៀត​ពី​ម្សិល​មិញ​នេះ គឺ​ជនជាតិ រ៉ា​មី​សា​អូឌីត ដែល​ជា​អ្នក​បញ្ជា​មើលផ្លូវ ដែល​ចង្អុលបង្ហាញ​ថា​ តើ​ដឹក​មក​ដល់​ណា​ហើយ ត្រូវ​ឲ្យ​កម្លាំង​របស់​ប្រដាប់​អាវុធ​ចូល​ទៅ​រំដោះ​ឬ​ទៅ​យក​ទណ្ឌិត ហ្នឹង​គឺ​យើង​យក​បាន​ទៀត អ​ញ្ចឹ​ង​យើង​ជោគជ័យ​មួយ​ធំ​ណាស់ ចំពោះ​កម្ពុជា​យើ​យ​ហើយ ។

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ មាន​ប្រសាសន៍​បន្ត​ថា ហើយ​ក៏​សូម​ថ្លែងអំណរគុណ​សារ​ជា​ថ្មី កោ​តស​សើរ​ដល់​បងប្អូន​កងកម្លាំង​នគរបាល​ជាតិ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង ​បើ​ទោះបី​កន្លែង​ខ្លះ ទោះ​មិនឃើញ​ក៏​ប៉ុន្តែ​យើង​បាន​ធ្វើ​សកម្មភាព​គ្រប់​អង្គភាព​ទាំងអស់ ។​ ទាំង​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍ ទាំង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ទាំង​ព្រំដែន គឺ​ប្រឹងប្រែង​ទាំងអស់​គ្នា មាន​ន័យ​ថា ​យើង​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប និង​បញ្ញាញាណ​សរុប ដើម្បី​ធ្វើ​សកម្ម​ភាព បង្ក្រាប​ករណី​នេះ ទើប​យើង​សម្រេច​លទ្ធផល​ជាទី​គាប់ចិត្ត ។

មក​ដល់​ពេល​នេះ​យើង​នៅ​បន្ត​ថែម​ទៀត​ ស្រាវជ្រាវ​មុខសញ្ញា​សេសសល់ និង​មុខសញ្ញា​ពាក់​ព័ន្ធ​ត្រូវធ្វើ​ឲ្យ​បាន​ច្បាស់លាស់​រឿង​នេះ ​មិន​ទាន់​ចប់​ទេ គ្រាន់តែ​ថា​ ករណី​នេះ​យើង​សម្រេច​បាន​ស្ទើ​រ​តែ​ទាំងស្រុង​ហើយ នៅ​សល់​តែ​ក្រុម​សេសសល់ និង​អ្នក​ពាក់​ព័ន្ធ​តែ​ប៉ុណ្ណោះ ។ ខ្ញុំ​គិត​ថា​ យើង​ដូច​ជា​មិន​មានអី​សង្ស័យ​ទៀត​ទេ មុន​មក​យើង​ចេះ​តែ​សង្ស័យ មតិ​ខ្លះ​មើលឃើញ​តែ​ខ្មៅ​ងងឹត​តែ​ម្តង មិន​ដែល​អ្នក​ណា​ធ្វើ​ព្រឹកល្ងាច​ចាប់​បាន ដូច​ជា​ការ​រៀបចំ​មួយ​ជា​ឆាកល្ខោន សម្តែង​អ​ញ្ចឹ​ង ប៉ុន្តែ​ចំពោះ​​យើង​មិនមែន​ជា​ការ​សម្តែង​ទេ នគរបាល​យើង​ប្រឹងប្រែង​ណាស់ ហើយ​មាន​អ្នកខ្លះ​ថា ចាប់​បាន​​តែ​កំ​ប៉ិច​កំប៉ុក អា​មេ​ក្លោ​ង​ចាប់​អត់​បាន ឥឡូវ​ពេល​នេះ​ យើង​ចាប់​បាន​ហើយ ចាប់​បាន​ប្រហែល​ជា​នៅ​ថា​យើង​ខុស​ទៀត​ក៏​មិនដឹង ប៉ុន្តែ​ចំពោះ​នគរបាល​យើង ចំពោះ​មហាជន​យើង ប្រជាពលរដ្ឋ​យើង​រីករាយ​ណាស់ ព្រោះថា​ ក្រុម​នេះ​ជា​ក្រុម​ម៉ាស​ព្យា​មួយ​ដែល​ធ្វើ​សកម្មភាព​ប្រដាប់​អាវុធ ដែល​មិន​ដែល​មាន​សោះ​នៅ​កម្ពុជា​យើង ។

ពេល​នេះ​យើង​បង្ក្រាប​បាន ចុះបើ​យើង​បង្ក្រាប​មិន​បាន​តើ​វា​ទៅ​ជា​យ៉ាងម៉េច អាហ្នឹង​យើង​មិន​ហ៊ាន​សន្និដ្ឋាន​ទេ ស្រេច​តែ​បងប្អូន​យើង​គិតពិចារណា​ទៅ​ចុះ ប៉ុន្តែ​អ្វី​ក៏​ដោយ​សំខាន់​បំផុត​នោះ​គឺ​យើង​រីករាយ ដោយ​យើង​បាន​រក្សា​សន្តិសុខ សុ​វត្តិភាព​សង្គម ជូន​ប្រជាពលរដ្ឋ​យើង និង​ប្រទេស​ជាតិ​យើង ថ្នាក់ដឹកនាំ​ក៏​មានការ​រីករាយ​សប្បាយចិត្ត ។ អ​ញ្ចឹ​ង​ទេ ​ក៏​សូម​អស់លោក​ទាំងអស់ បងប្អូន​ទាំងអស់​ដែល​ជា​អ្នក​សារព័ត៌មាន​ខិតខំ​បន្ថែម​ទៀត បើសិនជា​មាន​បញ្ហា​អី​ពាក់​ព័ន្ធ​កិច្ច​ប្រតិបត្តិការ​របស់​សមត្ត​កិច្ច​នគរបាល គិត​ទាំង​វិជ្ជាជីវ សីល​ធ​ម៍ សូម​ជួយ​រិះគន់​ស្ថាបនា ដោយ​ផ្តល់​ព័ត៌មាន បើសិនជា​មាន​អ្វី​ពាក់​ពន្ធ​ដល់​បទល្មើស​ទាំងអស់​នេះ ។

ស​ន្និ​សី​ទ​កាសែត​នោះ​ ត្រូវ​បាន​អ្នក​សារព័ត៌មាន​សួរ ទៅ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង ជា​ច្រើន​ទៀត​ពាក់​ពន្ធ​ករណី​បង្ក្រាប​ក្រុម​ប្រដាប់​អាវុធ​ប្លន់​ទណ្ឌិត​ជា​មេ​ក្លោ​ង​ជួញដូរ​គ្រឿង​ញៀន ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​៥២​ឆ្នាំ ដែល​ក្រុម​ឧក្រិដ្ឋជន​បាន​ទៅ​រំដោះ​កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៣ នៅ​គ្លីនិក​ធ្មេញ ជុំ ចិន្តា ខេត្តសៀមរាប ថែម​ទៀត​ផង ៕​

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ