ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ប្រកាស​ពី​ការ​បា.ញ់​បង្ហោះ​ផ្កាយ​រណប​របស់​ខ្លួន

2 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ រដ្ឋាភិបាល​ជប៉ុន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ សីហា​ថា កូរ៉េ​ខាងជើងបាន​ជូន​

ប្រទេស​កូរ៉េ​ខាងជើង ៖ រដ្ឋាភិបាល​ជប៉ុន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ សីហា​ថា កូរ៉េ​ខាងជើងបាន​ជូន​ព័ត៌មាន​ពី​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​របស់​ខ្លួន​រវាង​ថ្ងៃ​ទី​២៤​ទៅ​៣១ សីហា វេលា​ម៉ោង​សូន្យ ។

បណ្ដា​សារព័ត៌មាន​ជប៉ុន​ពិសេស​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​ដូ បាន​លើក​ឡើង​លម្អិត​ថា របប​កូរ៉េ​ខាងជើង​បាន​ផ្ដល់​ព័ត៌មាន​ពី​ផែនការរបស់​ខ្លួន​បង្កើត​តំបន់​គ្រោះថ្នាក់​៣​ក្នុង​សមុទ្រ​មកពី​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​នោះ ។ ក្នុង​ចំណោមតំបន់​ទាំង​៣​នោះ ចំណុច​២​ស្ថិត​ក្នុង​ដែនទឹក​ភាគនិរតី​កូរ៉េ​ខាងជើង​ក្នុង​សមុទ្រ​លឿង ហើយ​ចំណុច​មួយទៀត​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​​ហ្វិ​ក​ខាងកើត​ប្រទេស​ហ្វ៊ី​លី​ពី​ន ។ ចំណុច​ទាំង​៣​នោះ​សុទ្ធតែ​ស្ថិតនៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​របស់​ជប៉ុន ។ កងឆ្មាំ​ឆ្នេរសមុទ្រ​ជប៉ុន​បាន​ចេញ​ការ​ប្រកាស​អាសន្ន​សម្រាប់​ការ​ធ្វើ​នាវាចរណ៍​ដោយ​ស្នើ​ដល់​បណ្ដានាវា​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ។

គម្រោង​នៃ​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​នោះគឺ​បន្ទាប់​ពី​បរាជ័យ​នៃ​ការ​បាញ់​បញ្ជូន​ផ្កាយ​រណប​ស៊ើប​ការណ៍​យោធា​របស់​កូរ៉េ​ខាងជើង​កាលពី​ខែឧសភា​កន្លង​ទៅ ។ កាលពី​ថ្ងៃ​ទី​៣១ ឧសភា កូរ៉េ
ខាង​​ជើង​បាន​បាញ់​បង្ហោះ​កាំជ្រួច​អវកាស​របស់​ខ្លួន​ឈ្មោះ CHOLLIMA-1 បញ្ជូន​ផ្កាយ​រណប
ស៊ើប​ការណ៍​យោធា MALLIGYONG-1 តែ​ត្រូវបរាជ័យ​ដោយ​កាំជ្រួច​នោះ​ក្រោយ​ការ​បាញ់​បង្ហោះ​បាន​ប៉ុន្មាន​នាទី​ក៏​ធ្លាក់​ក្នុង​សមុទ្រ​លឿង មកពី​ម៉ូ​ទ័​រ​នៅ​ជាន់​ទី​២​នៃ​កាំជ្រួច​មិន​ដំណើរការ ។

ក្រោយ​ការ​ស្រង់​បំណែក​កាំជ្រួច និង​ផ្កាយ​រណប​នោះ កងទ័ព​កូរ៉េ​ខាងត្បូង​អះអាង​កាលពី​ខែកក្កដា​ថា ផ្គា​យ​រណប​នេះ​គ្មាន​ប្រយោជន៍​ណាមួយ​ខាង​ផ្នែក​យោធា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ