អាមេរិកអនុម័តការលក់ឧទ្ធមា្ភគចក្រប្រយុទ្ធជិត១០០គ្រឿងដល់ប៉ូឡូញ
អាមេរិក-ប៉ូឡូញ ៖ សហរដ្ឋអាមេរិកបានអនុម័តកាលពីថ្ងៃទី២១ សីហា លើកុងត្រាលក់គ្រឿងសព្វាវុធ
អាមេរិក-ប៉ូឡូញ ៖ សហរដ្ឋអាមេរិកបានអនុម័តកាលពីថ្ងៃទី២១ សីហា លើកុងត្រាលក់គ្រឿងសព្វាវុធ
អាមេរិក-ប៉ូឡូញ ៖ សហរដ្ឋអាមេរិកបានអនុម័តកាលពីថ្ងៃទី២១ សីហា លើកុងត្រាលក់គ្រឿងសព្វាវុធធំមួយទាក់ទិននឹងការលក់ឧទ្ធម្ភាគចក្រវាយប្រហារធុន APACHE ៩៦គ្រឿងដល់ប៉ូឡូញ ជាសម្ព័ន្ធមិត្តនិងជាអ្នកគាំទ្រចម្បងដល់អ៊ុយក្រែនក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ី ។

ក្រុងវ៉ាសូវីបានស្នើកាលពីឆ្នាំទៅមិញដល់ក្រុងវ៉ាស៊ីនតោន ពីការទិញឧទ្ធម្ភាគចក្រវា.យប្រហារAPACHE ម៉ូដែលផលិតដោយក្រុមហ៊ុនប៊ូអ៊ីង សម្រាប់យកមកជំនួសឧទ្ធម្ភាគចក្រប្រយុទ្ធ
ចាស់ៗសម័យកាលសហភាពសូវៀត ។
ការទិញឧទ្ធម្ភាគចក្រទាំងនេះក្នុងតម្លៃសរុប១២ពាន់លានដុល្លារនឹងជួយកែលម្អសមត្ថភាពរបស់ប៉ូឡូញ ក្នុងការប្រឈមមុខនឹងការគម្រាមកំហែងបច្ចុប្បន្ននិងនាពេលអនាគត ដោយផ្ដល់នូវភាពជឿជាក់ខ្លាំងដែលអាចឲ្យសត្រូវញញើតនិងអាចចូលរួមក្នុងប្រតិបត្តិការនានារបស់អូតង់ ។ នេះជាការអះអាងរបស់ក្រសួងការបរទេសអាមេរិក ដែលប្រកាសពីលក់គ្រឿងសព្វាវុធនេះ ៕
ចែករំលែកព័តមាននេះ