ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាក​រហូ​ឡង់​ឈ្នះ​ដំណាក់​ទី5​ការ​ប្រណាំង​កង់​កម្ម​វិធី Giro d’Italia

14 ឆ្នាំ មុន

កីឡាករ​ហូឡង់​ ពៀទ័រ វីនីង បាន​សំដែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​៥ ​​នៃការ​ប្រណាំង​កង់​កម្ម​វិធី​​ Giro d’Italia នៅ​ប្រទេសអ៊ីតាលី​​ កាល​ពី​ថ្ងៃ​ពុធ​​​ ទី​១១ ​​ខែ​សភា​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ដំ​ណាក់​ខា​ង​លើ​នេះ​បញ្ចប់​នៅ​ទី​ក្រុង​Orvieto ប្រ​ទេស​​អ៊ីតាលី។
វីនីង​ ដែល​ជា​អ្នក​ជិះ​កង់​ឱ្យ​​ក្រុម​ LRabo-bank Cycling

កីឡាករ​ហូឡង់​ ពៀទ័រ វីនីង បាន​សំដែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​៥​​នៃការ​ប្រណាំង​កង់​កម្ម​វិធី​​ Giro d’Italia នៅ​ប្រទេសអ៊ីតាលី​​ កាល​ពី​ថ្ងៃ​ពុធ​​​ ទី​១១ ​​ខែ​សភា​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ដំ​ណាក់​ខា​ង​លើ​នេះ​បញ្ចប់​នៅ​ទី​ក្រុង​Orvieto ប្រ​ទេស​​អ៊ីតាលី។
វីនីង​ ដែល​ជា​អ្នក​ជិះ​កង់​ឱ្យ​​ក្រុម​ LRabo-bank Cycling Team បាន​យក​ឈ្នះ​ដំណាក់​ដែល​​​​មាន​ចម្ងាយ​ផ្លូវ​១៩១​​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​​ពី​ទី​ក្រុង Piombino ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ Orvieto ប្រ​ទេស​​អ៊ីតាលី ​​​​ដោយ​ប្រើ​អស់​ថិរ​វេលា​៤ម៉ោង​៥៤នាទី​និង៤៩​វិនាទី​ យក​ឈ្នះ​កីឡាករ​កូឡុំ​ប៊ី​ហ្វាប៊ីយ៉ូ អង់​ដ្រេសឌុយអាត អារ៉េ​វ៉ា​ឡូ​ ជិះ​​កង់​ឱ្យ​​ក្រុម ​Geox-TMC និង​ឈ្នះ​កីឡាករ​កូ​ឡុំ​ប៊ី​ម្នាក់​ទៀត​ឈ្មោះ​ចូស រ៉ូ​ដូល​ហ្វូ​ សេប៉ា ប៉េរេស​ ជិះឱ្យ​កង់​​ក្រុម ​Androni Giocattoli ដែល​​កីឡាករ​ទាំង​២នាក់​ប្រើ​ថិរ​វេលា​ច្រើន​ជាង​កីឡាករ​វីនីង​៨វិនាទី​ស្មើៗ​គ្នា​ ។​
សម្រាប់​កីឡាករ​វីនីង ​ជ័យ​ជម្នះ​លើក​នេះ​ពិត​ជា​មានន័យ​បំ​ផុត​ដ្បិត​វាបាន​ជួយឱ្យ​​រូប​គេ​នាំ​មុខ​នៅ​លើ​តារាង​ពេល​វេលា​សរុប​ទៀត​ផង​។ កីឡា​ករ​វីនីង ​បន្ទាប់​ពី​បាន​ឈ្នះ​ដំណាក់​ទី​៥​នេះ​ គេ​បាន​គ្រង​អាវ​កាក់​ពណ៌​លឿង​ក្នុង​នាម​ជា​អ្នក​នាំ​មុខ​គេ​សម្រាប់​កម្ម​វិធី​ទាំង​មូល​។
នៅ​លើ​តារាង​ពេល​វេលា​សរុប​​​ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រណាំង​អស់​៥ដំណាក់​មក​នេះ ​​កីឡាករ​ហូឡង់​វីនីង​គឺ​ជា​អ្នក​នាំ​មុខ​គេ​គ្រប់​គ្រង​អាវ​កាក់​ពណ៌​លឿង​។​កីឡាករ​វីនីង​​ បាន​ប្រើ​អស់​ថិរវេលា​តិច​ជាង​គេ​បំផុត​គឺ​១៤ម៉ោង​​៥៩​​នា​ទី​និង​​៣៣​វិនាទី​នាំ​មុខ​កីឡាករ​អុីតាលី​ម៉ាកូ ពី​ណូតទី​​​ ជិះ​​កង់​ឱ្យ​ក្រុម HTC-Highroad​ ដែល​បាន​​ប្រើ​អស់​ថិរវេលា​ច្រើន​​ជាង២​វិនាទី​ និង​​ឈ្នះ​កីឡា​ករ​បេឡារុស ​កង់​ស្តង់ស៊ីន ស៊ីវ​សូវ​ជិះ​កង់​ឱ្យ​​ក្រុម​​HTC-Highroad ដូចគ្នា​ដែល​បាន​ប្រើ​ពេល​ច្រើន​ជាង​កីឡាករវីនីង​២​​​វិនាទី​ដូច​គ្នា​ ។
សូម​បញ្ជាក់​ថា​ ការ​ប្រណាំងកម្ម​វិធី​ Giro d’Italia​ ឆ្នាំ​នេះ​មាន​២១​​ដំណាក់​។ ដោយ​ឡែក​ដំណាក់​ទី​៦​​​ដែល​ជា​ដំ​ណាក់​បន្ត​​មាន​ចម្ងាយ​ផ្លូវ២១៦​គីឡូ​ម៉ែត្រ​ ចេញ​ដំណើរ​ពី​ទី​ក្រុង Orvieto ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ Fiuggi ប្រ​ទេស​​អ៊ីតាលី ៕