ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​សម្រេចចិត្ត​ចេញពីផ្ទះ​ដើរ​តែល​តោល​ជា​ជនអនាថា រហូត​បា​.​ត់ប​.​ង់​ជីវិត​តាម​ផ្លូវ

8 ខែ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដួល​សន្លប់​នៅ​លើ​ផ្លូវលំ​មួយ​កន្លែង ហើយ​ត្រូវ​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​យក​ប្រេងខ្យល់ និង​សង្គ្រោះ​បឋម​ដែរ ប៉ុន្តែ​ជា​អកុសល​បុរស​រូប​នេះ​បាន​ដាច់ខ្យល់​ស្លា​.​ប់​បា​.​ត់ទៅ​ហើយ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដួល​សន្លប់​នៅ​លើ​ផ្លូវលំ​មួយ​កន្លែង ហើយ​ត្រូវ​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​យក​ប្រេងខ្យល់ និង​សង្គ្រោះ​បឋម​ដែរ ប៉ុន្តែ​ជា​អកុសល​បុរស​រូប​នេះ​បាន​ដាច់ខ្យល់​ស្លា​.​ប់​បា​.​ត់ទៅ​ហើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ផ្លូវលំ​មួយ​កន្លែង ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ខាងលើ​រូប​នេះ មានឈ្មោះ យ៉ា​ន សូ​ផល អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ខាងលើ ពី​ដើម​ឡើយ​ធ្លាប់​មានគ្រួសារ និង​មានផ្ទះ​សម្បែង​ធម្មតា​ដែរ ប៉ុន្តែ​ដោយសារ​គាត់​បាន​ប្រើប្រាស់​សារធាតុ​ញៀ​.​ន ទើប​សម្រេចចិត្ត​ចេញពីផ្ទះ​ដើរ​តែលតោល​ជាមួយ​ជនអនាថា​ផ្សេង​ទៀត រហូត​ក្លាយជា​ជនអនាថា​តែ​ម្ដង​ទៅ​។

អ្នក​ឃើញ​ហេតុការណ៍​បាន​បន្ត​ថា លុះដល់​ល្ងាច​ថ្ងៃ​កើតហេតុ បុរស​ខាងលើ​បាន​ដួល​សន្លប់​នៅ​ចំណុច​ទីតាំង​កើតហេតុ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក៏​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម និង​នាំ​គ្នា​យក​ប្រេងខ្យល់​ទៅ​ជួយ​រឹត ប៉ុន្តែ​ជា​អកុសល បុរស​រូប​នេះ​បាន​ដាច់ខ្យល់​ស្លា​.​ប់​បា​.​ត់ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ គេ​ក៏​បានឃើញ​វត្តមាន​សមត្ថកិច្ច​ចុះ​មក​ដល់ទី​តាំង​កើតហេតុ​ខាងលើ រួច​បាន​បំពេញ​ឯកសារ និង​ប្រគល់​ស​.​ព​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ