ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ភោជនីយដ្ឋាន​«​ដើម​ឫស្សី​» ក្បែរ​ស្តុ​ប​ផ្សារ​ថ្នល់ទទឹង

8 ខែ មុន

ខេត្តកណ្ដាល ៖ ព្រះ​អគ្គិ​បាន​ឆាបឆេះ​ភោជនីយដ្ឋាន​យីហោ «​ដើម​ឫស្សី​» សន្ធោសន្ធៅ និង​មាន​ផ្សែងហុយ​ឡើង​លើ​អាកាស​យ៉ាង​ឃ្មួ​ល​ខ្មាញ់ ដោយ​ពុំ​ដឹង​មូលហេតុ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ឬ​ក៏​ការ​ធ្វេសប្រហែស​ក្នុង​ចម្អិន​ម្ហូបអាហារ​នោះ​ឡើយ​។ ករណីអគ្គិ​ភ័យ​នេះ នៅ​ពុំ​ទាន់​ដឹង​ថា…

ខេត្តកណ្ដាល ៖ ព្រះ​អគ្គិ​បាន​ឆាបឆេះ​ភោជនីយដ្ឋាន​យីហោ «​ដើម​ឫស្សី​» សន្ធោសន្ធៅ និង​មាន​ផ្សែងហុយ​ឡើង​លើ​អាកាស​យ៉ាង​ឃ្មួ​ល​ខ្មាញ់ ដោយ​ពុំ​ដឹង​មូលហេតុ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ឬ​ក៏​ការ​ធ្វេសប្រហែស​ក្នុង​ចម្អិន​ម្ហូបអាហារ​នោះ​ឡើយ​។

ករណីអគ្គិ​ភ័យ​នេះ នៅ​ពុំ​ទាន់​ដឹង​ថា តើ​មាន​មនុស្ស​រង​គ្រោះ​ដែរ ឬ​អត់​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​កើតហេតុ​ភ្លាម​ៗ​នោះ បុគ្គលិក​ហាង ភាគច្រើន​ជា​ស្ត្រី បាន​នាំ​គ្នា​រត់​ចេញ​ទាំង​ស្ថានភាព​ភ័យ​ស្លន់ស្លោ ។

ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៣ នៅ​ក្នុង​ភោជនីយដ្ឋាន​«​ដើម​ឫស្សី​»​នេះ​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ខាងកើត​ភ្លើងស្តុប​ផ្សារ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ដែល​បុគ្គលិក កំពុងធ្វើការ​ងារ ស្រាប់តែ​មាន​អគ្គិភ័យ​កើតឡើង ហើយ​ពេល​នោះ ពុំ​មាន​សេចក្ដីរាយការណ៍​ណាមួយ​បញ្ជាក់​ថា មាន​ភ្ញៀវ​ចូល​ទៅ​ក្នុង​ហាង​នោះ​នៅឡើយ​ទេ​។ បន្ទាប់​ពី​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង ក្រុម​បុគ្គលិក​ហាង បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ បាញ់​អស់​ជា​ច្រើន​បំពង់ ប៉ុន្តែ​ពុំ​រលត់​ឡើយ ភ្លើង​បាន​ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ ថែម​ទៀត បង្ក​ឲ្យ​មាន​អណ្ដាតភ្លើង​សន្ធោសន្ធៅ និង​ផ្សែង​ឃ្មួ​ល​ខ្មាញ់ ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ខណៈ​អ​គ្កិ​ភ័យ​ឆាបឆេះ​នោះ អាជ្ញាធរ​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ពី​បណ្ដា​អង្គភាព​នានា ចេញ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ទើប​រលត់​ទៅ​វិញ​ទាំងស្រុង​នៅ​វេលា​យប់​ថ្ងៃ​ដដែល​នោះ​។

ដោយឡែក​ទំហំ នៃ​ការ​ខូចខាត គិត​ជា​ទឹកប្រាក់​នៅ​ពុំ​ទាន់​ដឹង​អស់​ចំនួន​ប៉ុន្មាន​នៅឡើយ ហើយ​នារី​ៗ​ដែល​បម្រើ​ការងារ​នៅ​ទីនោះ បាន​នាំ​គ្នា​រត់​ចេញ​ក្រៅ​យ៉ាង​ប្រសេចប្រសាច ទាំង​ស្ថានភាព​ភិតភ័យ​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ