អូស្ត្រាលីស្នើទិញមីស៊ីល TOMAHOWK អាមេរិកជាង២០០គ្រាប់
ប្រទេសអូស្ត្រាលី ៖ នាថ្ងៃទី២១សីហា អូស្ត្រាលីប្រកាសពីការស្នើទិញគ្រឿងសពា្វវុធដ៏សំខាន់ពីសហរដ្ឋ
ប្រទេសអូស្ត្រាលី ៖ នាថ្ងៃទី២១សីហា អូស្ត្រាលីប្រកាសពីការស្នើទិញគ្រឿងសពា្វវុធដ៏សំខាន់ពីសហរដ្ឋ
ប្រទេសអូស្ត្រាលី ៖ នាថ្ងៃទី២១សីហា អូស្ត្រាលីប្រកាសពីការស្នើទិញគ្រឿងសពា្វវុធដ៏សំខាន់ពីសហរដ្ឋអាមេរិក ជាមួយការទិញមីស៊ីលបណ្ដែតបាញ់បានឆ្ងាយTOMAHOWKចំនួនជាង២០០គ្រាប់។ នេះបើតាមសេចក្ដីរាយការណ៍នាថ្ងៃទី២១សីហារបស់ទីភ្នាក់ងារព័ត៌មានAFP។
រដ្ឋាភិបាលអូស្ត្រាលីចាប់ផ្ដើមកែទម្រង់យោធាចម្បង ដោយផ្ដោតលើសមត្ថភាពបាញ់បានឆ្ងាយក្នុងទិសដៅប្រឆាំងកម្លាំងយោធាកាន់តែខ្លាំងឡើងរបស់ចិន។ ការទិញគ្រាប់មីស៊ីលនេះគឺក្នុងតម្លៃ៨៣០លានដុល្លារ។ មីស៊ីល TOMAHOWKអាចបាញ់បានចម្ងាយជាង១០០០គីឡូម៉ែត្រ នឹងផ្ទុកលើនាវាពិឃាតធុនHOBART នៃកងម៉ារីនអូស្ត្រាលី។

មីស៊ីលនោះអាចផ្ទុកក្នុងនាវាមុជទឹកនុយក្លេអ៊ែរ ដែលអូស្ត្រាលីនឹងទទួលបានក្នុងក្របខណ្ឌនៃសន្ធិសញ្ញាយោធាAUKUS ដែលចុះហត្ថលេខាដោយអូស្ត្រាលី អាមេរិកនិងអង់គ្លេស។ អូស្ត្រាលីក៏ធ្លាប់ប្រកាសរួចហើយដែរពីការលក់ប្រព័ន្ធបាញ់រ៉ុក្កែតធុនHIMARS ដែលពេលនេះកំពុងប្រើដោយកងទ័ពអ៊ុយក្រែនប្រឆាំងកងទ័ពរុស្ស៊ី ៕

ចែករំលែកព័តមាននេះ