លោកគីម ជុងអ៊ុន ពិនិត្យការបា.ញ់សាកមីស៊ីលបណ្ដែតយុទ្ធសាស្ត្រ
ប្រទេសកូរ៉េខាងជើង ៖ បណ្ដាសារព័ត៌មានរដ្ឋកូរ៉េខាងជើងរាយការណ៍នាថ្ងៃទី២១ សីហា នេះថា លោក
ប្រទេសកូរ៉េខាងជើង ៖ បណ្ដាសារព័ត៌មានរដ្ឋកូរ៉េខាងជើងរាយការណ៍នាថ្ងៃទី២១ សីហា នេះថា លោក
ប្រទេសកូរ៉េខាងជើង ៖ បណ្ដាសារព័ត៌មានរដ្ឋកូរ៉េខាងជើងរាយការណ៍នាថ្ងៃទី២១ សីហា នេះថា លោកគីមជុងអ៊ុនបានមកពិនិត្យកងឯកភាពកងម៉ារីនមួយ និងទស្សនាដោយផ្ទាល់ការបា.ញ់សាកមីស៊ីលបណ្ដែតយុទ្ធសាស្ត្រមួយមុនកងទ័ពកូរ៉េខាងត្បូងនិងអាមេរិកចាប់ផ្ដើមសមយុទ្ធរួមធំមួយ។

ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងKCNA គូសបញ្ជាក់ថា លោកគីមជុងអ៊ុនចុះទៅត្រួតពិនិត្យកងនាវាចរណ៍សមុទ្រខាងកើតហៅសមុទ្រជប៉ុនផងដែរ និងពិនិត្យមើលកងនាវិកដែលរៀបចំសមយុទ្ធបាញ់មីស៊ីលបណ្ដែតយុទ្ធសាស្ត្រ។ KCNA មិនបានបញ្ជាក់ថាតើទស្សនកិច្ចនោះធ្វើនៅពេលណានិងក៏មិនផ្ដល់ភាពលម្អិត លើប្រភេទមីស៊ីលដែលបាញ់សាកនោះដែរ តែដោយបញ្ជាក់ថា មីស៊ីលនោះអាចវាយប្រហារបណ្ដាគោលដៅដោយលឿនបំផុតនិងគ្មានការបាញ់ខុសណាមួយឡើយ។
ការបាញ់មីស៊ីលនេះធ្វើឡើងមុនការចាប់ផ្ដើមសមយុទ្ធយោធារួមកូរ៉េខាងត្បូង-អាមេរិកULCHI FREEDOM SHIELD៕


ចែករំលែកព័តមាននេះ