ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​ចាប់ផ្ដើម​សមយុទ្ធ​យោធា​រួម​ធំ

2 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក ៖ ប្រទេស​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​២១​សីហា សម

កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក ៖ ប្រទេស​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​២១​សីហា សមយុទ្ធ​យោធា​រួម​ដ៏​ធំ​ULCHI FREEDM SHIELD (UFS) ក្នុង​គោលបំណង​ពង្រឹង​ស្ថានភាព​រៀបចំ​រួម​ប្រឈម​មុខ​នឹង​ការ​គំរា.មកំហែង​ខាង​យោធា​របស់​កូរ៉េ​ខាងជើង​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​២១​សីហា របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP ។

បន្ទាប់​ពី​ធ្វើ​សមយុទ្ធ​គ្រប់គ្រង​វិបត្តិ​រួម កាលពី​ស​ប្ដា​ហ៍​មុន កង​យោធា​របស់​ប្រទេស​ទាំង​២ នឹង​ធ្វើ​រហូត​ដល់​ថ្ងៃ​ទី​៣១​សីហា នូវ​សមយុទ្ធ​រួម​ប្រចាំឆ្នាំ​នេះ ធ្វើ​ត្រាប់​ជា​សេណា​រី​យ៉ូ់​ដូច​សង្គ្រាម​ទាំងស្រុង​មួយ​។

ឆ្នាំ​នេះ​សេណា​រី​យ៉ូ​ហាក់ដូចជា​ផ្លាស់​ប្ដូរ​ទាំងស្រុង ដោយ​យោង​តាម​ភាព​ទំនើប​នៃ​សមត្ថភាព​នុយក្លេអ៊ែរ​និង​មី​ស៊ី​​ល​កូរ៉េ​ខាងជើង ព្រមទាំង​បណ្ដា​ចេតនា​របស់​ប្រទេស​នេះ ការ​វិវត្តន៍​នៃ​សភាពការណ៍​សន្តិសុខ បណ្ដា​មេរៀន​ទាញ​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ការ​ឆ្លើយ​តប​ចំពោះ​បណ្ដា​ព័ត៌មាន​ក្លែងក្លាយ​ដែល​ក្រុង​ព្យុ​ង​យ៉ាង​អាច​ចេញផ្សាយ​ក្នុង​ករណី​មាន​សង្គ្រាម​ឬ​ក្នុង​ករណី​បន្ទាន់​។

ពិសេស​បំផុត​សមយុទ្ធ​នៅ​លើ​ទីលាន​ដែល​ទំហំ​ត្រូវ​បាន​កាត់​បន្ថយ ចាប់តាំងពី​ឆ្នាំ​២០១៩​មក​នោះ​នឹង​ត្រូវ​ពង្រីក​ជាមួយ​សមយុទ្ធ​ហ្វឹកហ្វឺន​១៣​ប្រមូលផ្ដុំ​កងទ័ព​ច្រើន​កងពលតូច និង​សមយុទ្ធ​២៥​កម្រិត​កងពលធំ​។ សមយុទ្ធ​ការពារ​ស៊ី​ល​ULCHI ក៏​នឹង​មានការ​ចូលរួម​ផង​ដែរ​របស់​ប្រជាជន​នា​ថ្ងៃ​ទី​២៣​សីហា ជា​លើក​ដំបូង​ចាប់តាំងពី​៦​ឆ្នាំ​មក​ហើយ ក្រោម​ការ​ដឹកនាំ​របស់​ក្រសួងមហាផ្ទៃ​និង​សន្តិសុខ​ក្នុង​កម្រិត​ជាតិ​។

នា​ឆ្នាំ​នេះ​សមយុទ្ធ​UFS នឹង​ប្រព្រឹត្ត​ទៅ​ជា​២​ដំណាក់កាល ដំណាក់កាល​ទី​១​ពី​ថ្ងៃ​ទី​២១​ទៅ​២៥​សីហា​និង​ដំណាក់កាល​ទី​២​ពី​ថ្ងៃ​ទី​២៨​ទៅ​៣១​សីហា ដោយ​មានការ​ចូលរួម​មិន​ត្រឹមតែ​កងទ័ពជើងគោក​ទេ តែ​ដោយ​កងទ័ព​ជើង​អាកាស​និង​ជើង​ទឹក​របស់​ប្រទេស​ទាំង​២​និង​ដោយ​កងកម្លាំង​អវកាស​អា​មេ​រិ​ក​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ​កងទ័ព​របស់​ប្រទេស​៩​ជា​សមាជិក​ទីបញ្ជាការដ្ឋាន​យោធា​អ​.​ស​.​ប​UNC ក៏​ចូលរួម​ក្នុង​សមយុទ្ធ​នោះ​ដែរ​។ ប្រទេស​ទាំងនេះ​មាន​អូស្ត្រាលី កា​ណា​ដា បារាំង អង់គ្លេស ក្រិ​ក អ៊ី​តា​លី នូ​វែ​ល​ហ្សេ​ឡង់ ថៃ​និង​ហ្វ៊ី​លី​ពី​ន​។

សមយុទ្ធ​យោធា​រួម​អា​មេ​រិ​ក​និង​កូរ៉េ​ខាង ត្បូង​នេះ ក៏​មានការ​ដាក់​ពង្រាយ​គ្រឿង​សព្វាវុធ​យុទ្ធសាស្ត្រ​អា​មេ​រិ​ក​ដូច​ជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​B-1B​។ កងទ័ព​កូរ៉េ​ខាងត្បូង​មាន​បំណង​ពង្រឹង​ការ​រៀបចំ​របស់​ខ្លួន ប្រឆាំង​បណ្ដា​សកម្ម​ភ​ភាព​យោធា​ជាយថាហេតុ​របស់​កូរ៉េ​ខាងជើង ដូច​ជា​ការ​បាញ់​មី​សី​ុ​ល​បាលី​ស្ទិ​ក​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ