ជិត២០នាក់ស្លា.ប់ក្នុងភ្លើ.ង ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយ
ប្រទេសប៉ាគីស្ថាន ៖ ប្រភពប៉ូលិសមួយគូសបញ្ជាក់ថា មនុស្សយ៉ាងតិច១៨នាក់ស្លា.ប់ក្នុងភ្លើង
ប្រទេសប៉ាគីស្ថាន ៖ ប្រភពប៉ូលិសមួយគូសបញ្ជាក់ថា មនុស្សយ៉ាងតិច១៨នាក់ស្លា.ប់ក្នុងភ្លើង
ប្រទេសប៉ាគីស្ថាន ៖ ប្រភពប៉ូលិសមួយគូសបញ្ជាក់ថា មនុស្សយ៉ាងតិច១៨នាក់ស្លា.ប់ក្នុងភ្លើង ដោយសាររថយន្តបឺសដែលពួកគេជិះ ត្រូវឆេះកាលពីថ្ងៃទី២០ សីហា នៅភាគខាងកើតប៉ាគីស្ថាន បន្ទាប់ពីបុ.កជាមួយរថយន្តដឹកជញ្ជូនធុនតូច១គ្រឿងដែលដឹកធុងសាំង។ នេះបើតាមសេចក្ដីរាយការណ៍កាលពីថ្ងៃទី២១ សីហារបស់AFP។

គ្រោះថ្នាក់នោះកើតមានតាមផ្លូវថ្នល់មួយវេលាម៉ោង៤និង៣០នាទីម៉ោងក្នុងស្រុក នៅជិតទីក្រុងPINDI BHATTIAN ខេត្តភាគខាងកើតប្រទេសPENDJAB។ លោកហ្វាហាដអាមេដអ្នកទទួលខុសត្រូវម្នាក់នៃប៉ូលិសប៉ាគីស្ថាននិយាយថា រយៈពេលត្រឹម៥នាទីរថយន្តបឺសទាំងមូលត្រូវភ្លើងឆេះទាំងស្រុង។

មនុស្ស១៨នាក់ស្លា.ប់ទាំងរស់ក្នុងអណ្ដាតភ្លើង ហើយ១៦នាក់ទៀតរងរបួសក្នុងនោះ៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ វាហាក់ដូចជាអ្នកបើករថយន្តបឺសងងុយងោក ទើបបណ្ដាលឲ្យរថយន្តនោះបុ.កជាមួយរថយន្តដឹកជញ្ជូនធុនតូចដែលដឹកធុងប្រេងសាំង។ បណ្ដារូបភាពដ៏រន្ធ.ត់នានា ត្រូវបានផ្សាយដោយកាសែតអង់គ្លេសSKY NEWS៕


ចែករំលែកព័តមាននេះ