ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាន​ LUNA -25 ​រុ​ស្ស៊ី​​ផ្ទុះ ​ពេល​ប៉ង​ចុះ​លើ​ភព​ព្រះ​ចន្ទ

2 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​ ៖ ទីភ្នាក់ងារ​អវកាស​រុ​ស្ស៊ី ROSCOMOS​ប្រកាស​ថា យាន​LUNA -25 ដែល​ជា​យាន​ទៅ​កាន់​

ប្រទេស​រុ​ស្ស៊ី​ ៖ ទីភ្នាក់ងារ​អវកាស​រុ​ស្ស៊ី ROSCOMOS​ប្រកាស​ថា យាន​LUNA -25 ដែល​ជា​យាន​ទៅ​កាន់​ភព​ព្រះ​ចន្ទ​បាញ់​បង្ហោះ​ដោយ​រុ​ស្ស៊ី​​លើក​ដំបូង ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​១៩៧៦​មក បាន​ផ្ទុះ​បែក​លើ​ផ្ទៃ​ភព​នេះ​កាលពី​ថ្ងៃ​ទី​១៩ ​សីហា ដែល​នោះ​ជា​បរាជ័យ​មួយ​សម្រាប់​ក្រុង​មូ​ស្គូ​។ គួររំលឹកថា យាន​រុ​ស្ស៊ី LUNA-25 ហោះ​ចូល​តារាវិថី​ភព​ព្រះ​ចន្ទ​ហើយ

យាន​LUNA -25 ត្រូវ​បាន​បា.ញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី​១០​សីហា ចេញពី​ទីតាំង​បាញ់​បង្ហោះ​VOSTOTCHNY​នៅ​ចុង​បូព៌ា​រុ​ស្ស៊ី​​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ROSCOMOS​ពន្យល់​ថា ពេល​រៀបចំ​ការ​ចុះ​ចត​យាន​នេះ​ក៏​ដាច់់​ការ​ទាក់ទង​។ បណ្ដា​វិធានការ​ត្រូវ​បាន​ចាត់​នា​ថ្ងៃ​ទី​១៩​ និង​២០​ សីហា​ ដើម្បី​តាម​រក​យាន​នោះ តែ​ការ​ទាក់ទង​ពុំ​បាន​ផល​ណាមួយ​ឡើយ​។ ទីភ្នាក់ងារ​នោះ​ដែល​សម្ដែង​ការ​សោកស្ដាយ​បន្ត​ថា តាម​លទ្ធផល​ដំបូង​ៗ​នៃ​ការ​សើ​ុ​ប​អង្កេត យាន​នេះ​បាន​រង​ការ​ផ្ទុះ​បែក​ខ្ទេច​ពេល​ប៉ះ​ជាមួយ​ផ្ទៃដី​ភព​ព្រះ​ចន្ទ​។

បរាជ័យ​នេះ​កើត​មាន​ក្នុង​ពេល​ដែល​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន សន្យា​បន្ត​កម្មវិធី​អវកាស​រុ​ស្ស៊ី​ ក៏​ទោះបី​មាន​បញ្ហា​ហិរញ្ញវត្ថុ រឿងអាស្រូវ​ពុក​រលួយ​នានា និង​បញ្ហា​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ផលិត​ក្ដី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ