ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាន​រុ​ស្ស៊ី ​LUNA-25​ ហោះ​ចូល​តារាវិថី​ភព​ព្រះ​ចន្ទ​ហើយ

2 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ តាម​ទីភ្នាក់ងារ​អវកាស​រុ​ស្ស៊ី ROSCOSMOS ថា យាន​ភព​ព្រះ​ចន្ទ​រុ​ស្ស៊ី LUNA-25​ត្រូវ​បាន​

ប្រទេស​រុ​ស្ស៊ី ៖ តាម​ទីភ្នាក់ងារ​អវកាស​រុ​ស្ស៊ី ROSCOSMOS ថា យាន​ភព​ព្រះ​ចន្ទ​រុ​ស្ស៊ី LUNA-25​ត្រូវ​បាន​ដាក់​ដោយ​ជោគជ័យ ក្នុង​តារាវិថី​ភព​ព្រះ​ចន្ទ កាលពី​ថ្ងៃ​ទី​១៦​សីហា​។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​យាន​រុ​ស្ស៊ី​មួយ​ត្រូវ​បាន​បង្ហោះ​ទៅ​ស្រាវជ្រាវ​ភព​ព្រះ​ចន្ទ​ចាប់តាំងពី​ជិត​៥០​ឆ្នាំ​មក​ហើយ​។ ផ្នែក​សារព័ត៌មាន​របស់​ROSCOSMOS គូសបញ្ជាក់​ប្រាប់​AFP​ថា ជា​លើក​ដំបូង​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​រុ​ស្ស៊ី​ ដែល​យាន​ស្វ័យប្រវត្តិ​មួយ ត្រូវ​បាន​បញ្ជូន​ដល់​តារាវិថី​ភព​ព្រះ​ចន្ទ​នា​វេលា​ម៉ោង​១២​និង​៣​នាទី​ម៉ោង​នៅ​ក្រុង​មូ​ស្គូ​ ។ រាល់​ប្រព័ន្ធ​ទាំងអស់​របស់​LUNA-25​ដំណើរការ​ធម្មតា ហើយ​ការ​ទាក់ទង​ជាមួយ​យាន​នេះ​ក៏​មាន​ជា​ប្រក្រតី​។

យាន​នោះ​នឹង​ហោះហើរ​ជុំវិញ​ភព​ព្រះ​ចន្ទ​ក្នុង​ចម្ងាយ​ត្រឹម​១០០​គីឡូម៉ែត្រ​ពី​ផ្ទៃ​ភព​នេះ​មុន​ពេល​ចុះ​ចត​គ្រោង​នា​ថ្ងៃ​ទី​២១​សីហា នៅ​ប៉ូ​ល​ខាងត្បូង​នៃ​ភព​ព្រះ​ចន្ទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ