វា.យប្រហាររថយន្តដឹកកម្មករនៅប៉ាគីស្ថានស្លា.ប់ច្រើននាក់
ប្រទេសប៉ាគីស្ថាន ៖ អាជ្ញាធរមូលដ្ឋានរាយការណ៍នាថ្ងៃទី២០ សីហាថា ការវា.យប្រហារដោយគ្រឿងផ្ទុះ
ប្រទេសប៉ាគីស្ថាន ៖ អាជ្ញាធរមូលដ្ឋានរាយការណ៍នាថ្ងៃទី២០ សីហាថា ការវា.យប្រហារដោយគ្រឿងផ្ទុះ
ប្រទេសប៉ាគីស្ថាន ៖ អាជ្ញាធរមូលដ្ឋានរាយការណ៍នាថ្ងៃទី២០ សីហាថា ការវា.យប្រហារដោយគ្រឿងផ្ទុះមួយ ប្រឆាំងរថយន្ត១គ្រឿងដឹកកម្មករដែលកសាងប៉ុស្តិ៍យោធាមួយ នៅភាគឦសានប៉ាគីស្ថានជាប់ព្រំដែនជាមួយអាហ្វហ្គានីស្ថាន បណ្ដាលឲ្យមនុស្សស្លា.ប់ដល់យ៉ាងតិច១១នាក់។
ជិះក្នុងរថយន្តបឺស១គ្រឿង បណ្ដាកម្មករដែលកសាងប៉ុស្តិ៍ថ្មីមួយសម្រាប់កងទ័ព បានត្រូវស្លា.ប់កាលពីល្ងាចថ្ងៃទី១៩សីហា ដោយសារការផ្ទុះគ្រាប់បែកច្នៃ១គ្រាប់ ដាក់ជាប់នឹងរថយន្តដែលពួកគេជិះ។

នេះជាការអះអាងរបស់លោករីម៉ាន់ហ្គុលខាតតាក់ មន្ត្រីជាន់ខ្ពស់មួយរូបនៃខេត្តវ៉ាហ្ស៊ីរីស្ថានខាងជើង តាមរយៈសេចក្ដីប្រកាសមួយ។ ចំណែកលោកអាមៀរមូហាម៉ាដខាន់ អ្នកទទួលខុសត្រូវជាន់ខ្ពស់មួយរូបនៃប៉ូលិសតំបន់អះអាងប្រាប់AFP ថា ការផ្ទុះគ្រាប់បែកបណ្ដាលឲ្យមនុស្សច្រើននាក់ស្លា.ប់។
នាយករដ្ឋមន្ត្រីស្ដីទីប៉ាគីស្ថានលោកអានវ៉ាអាអ៊ុលហាក់កាបាថ្លែងតាមបណ្ដាញសង្គមX កាលពីមុនគឹ TWITTERថា ការវាយប្រហារភេរវកម្មនោះនៅវ៉ាហ្ស៊ីរីស្ថានខាងជើង បណ្ដាលឲ្យស្លា.ប់ជនស្លូតត្រង់ដល់១១នាក់។ យើងថ្កោលទោសម៉ឺងម៉ាត់ចំពោះអំពើហិ.ង្សាដែលគ្មានន័យនេះ ហើយយើងសូមសម្ដែងសាមគ្គី្គភាពរបស់យើងជាមួយគ្រួសារជនរងគ្រោះ៕
ចែករំលែកព័តមាននេះ