ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នាក់ងារ​ស៊ើប​ការណ៍​អា​មេ​រិ​កថា​ការ​វា.យបក​របស់​អ៊ុយ​ក្រែ​ន​បរាជ័យ

8 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បន្ទាប់​ពី​ជាង​១​ឆ្នាំ​នៃ​ការ​ធ្វើសង្គ្រាម​ប្រឆាំង​រុ​ស្ស៊ី​ តើ​សភាពការណ៍​របស់​កងទ័ព​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បន្ទាប់​ពី​ជាង​១​ឆ្នាំ​នៃ​ការ​ធ្វើសង្គ្រាម​ប្រឆាំង​រុ​ស្ស៊ី​ តើ​សភាពការណ៍​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​កំពុង​រំកិល​ទៅ​រក​ភាព​យ៉ាប់យ៉ឺ​ន​មែន​ទេ? តាម​អត្ថបទ​មួយ​របស់​កាសែត​វ៉ា​ស៊ី​​ន​តោន​ប៉ុ​ស្តិ៍​ថា ផ្នែក​ស៊ើប​ការណ៍​អា​មេ​រិ​ក បង្ហាញ​ពី​ភាព​មិន​ច្បាស់លាស់​កាន់តែ​ខ្លាំង​ឡើង លើ​ភ័ព​វាសនា​នៃ​ជោគជ័យ​ការ​វាយបក​របស់​អ៊ុយ​ក្រែ​ន ដែល​បើក​ធ្វើ​ពី​ខែមិថុនា​មក​សំដៅ​ដណ្ដើម​យក​វិញ​បណ្ដា​ដែនដី ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​រុ​ស្ស៊ី​​នៅ​ភាគ​ខាងកើត​និង​ភាគ​ខាងត្បូង​ប្រទេស​។

អត្ថបទ​នោះ​ដែល​ផ្អែក​ទៅ​លើ​ប្រភព​ក្នុង​ផ្ទៃ​ភ្នាក់់ងារ​ស៊ី​ប​ការណ៍​អា​មេ​រិ​ក​បន្ត​ថា កងទ័ព​អ៊ុយ​ក្រែ​ន​នឹង​ទទួល​បរាជ័យ​ក្នុង​ការ​វាយ​ដណ្ដើម​យក​មក​វិញ​ទីក្រុង​មេ​លី​តូ​ប៉ូ​ល ហើយ​អាច​រហូត​ដល់​ត្រូវ​កងទ័ព​រុ​ស្ស៊ី​​បញ្ឈប់ ត្រឹម​ច្រើន​គីឡូម៉ែត្រ​ពី​ទីក្រុង​នោះ​។ មែនហើយ​ការ​វាយ​ដណ្ដើម​យក​ក្រុង​មេ​លី​តូ​ប៉ូ​ល ជា​ដំណាក់កាល​សំខាន់ សម្រាប់​ជោគជ័យ​នៃ​ការ​វាយបក​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​។ ការ​វាយ​យក​បាន​ទីក្រុង​នោះ​ជា​ការ​កាត់​ផ្ដាច់​ជា​២​ដែនដី​ដែល​រុ​ស្ស៊ី​កាន់កាប់ ដោយ​បែប​នោះ​នាំ​ឲ្យ​ការ​ផ្គត់ផ្គង់​របស់​កងទ័ព​រុ​ស្ស៊ី​ជួប​ការ​លំបាក​ខ្លាំង​។

តាម​កាសែត​ញូ​វ​យ៉​ក​ថែម​ថា អ៊ុយ​ក្រែ​ន​បាត់បង់​គ្រឿង​សព្វាវុធ​និង​យានយន្ត​យោធា​ដល់​២០% ចាប់តាំងពី​ការ​វាយបក​មក​។ ការ​បាត់បង់​ទាហាន​ក៏​មាន​យ៉ាង​ខ្ពស់​បំផុត​ដែរ​។ កងទ័ព​រុ​ស្ស៊ី​អះអាង​នា​ថ្ងៃ​ទី​១៩​សីហា​ថា បាន​សម្លា.ប់​ទាហាន​អ៊ុយ​ក្រែ​ន​ដល់​១៥០​នាក់ ដែល​ប៉ុនប៉ង​ឆ្លងកាត់​ទន្លេ​ឌី​នី​ប្រូ​ភាគ​ខាងត្បូង​ប្រទេស​។ តាម​ឧត្ដមសេនីយ​អា​មេ​រិ​ក​MARK MILLEY​ថា ការ​វាយបក​របស់​អ៊ុយ​ក្រែ​ន​ចំណាយពេល​យូរ ជួប​ប្រទះ​ការ​បង្ហូរឈា.ម​ខ្លាំង​បំផុត​ហើយ​ជា​ពិសេស​យឺត​បំផុត​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​ផ្ទាល់​ក៏​ទទួលស្គាល់​ដែរ​ថា កងទ័ព​របស់​លោក​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​លំបាក​មួយ​។

អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​អ៊ុយ​ក្រែ​ន​ម្នាក់​ប្រកាស​នា​ថ្ងៃ​ទី​១៩ ​សីហា​ថា ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​ លើ​ភាគ​កណ្ដាល​ទីក្រុង​TCHERNIGUIV​ស្ថិត​នៅ​ភាគ​ខាងជើង​អ៊ុយ​ក្រែ​ន បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៧​នាក់​និង​របួស​១១០​នាក់​។ ការ​វាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​នោះ​របស់​រុ​ស្ស៊ី​​ត្រូវ​ចំ​សាកលវិទ្យាល័យ​មួយ​និង​រោង​មហោស្រព​មួយ​នៃ​ទីក្រុង​នោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ