ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ធ្វើ​សមយុទ្ធ​យោធា​ធំ​ថ្មី​ជុំវិញ​តៃវ៉ាន់​ និង​ព្រមាន​យ៉ាង​ម៉ឺង​ម៉ាត់បំផុត​

8 ខែ មុន

ប្រទេស​ចិន ៖ ចិន​បាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​១៩ ​សីហា ម្សិលមិញនេះ ​សមយុទ្ធ​យោធា​ធំ​ថ្មី​ជុំវិញ​កោះ​

ប្រទេស​ចិន ៖ ចិន​បាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​១៩ ​សីហា ម្សិលមិញនេះ ​សមយុទ្ធ​យោធា​ធំ​ថ្មី​ជុំវិញ​កោះ​តៃវ៉ាន់ ដែល​សមយុទ្ធ​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ឈប់​សំចត​នៅ​អា​មេ​រិ​ក របស់​អនុ​ប្រធានាធិបតី​តៃវ៉ាន់ ដែល​នាំឲ្យ​ក្រុង​ប៉េ​កាំ​ង​មាន​ប្រតិកម្ម​និង​ខឹង​ខ្លាំង​។ ជាមួយនឹង​សមយុទ្ធ​នោះ​ចិន​បាន​ធ្វើការ​ព្រមាន​ម៉ឺង​ង​ម៉ាត់​បំផុត​។

ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ខាងកើត​របស់​កងទ័ព​ចិន នា​ថ្ងៃ​ទី​១៩​សីហា​រៀបចំ​ធ្វើ​សមយុទ្ធ​រៀបចំ​ការ​ប្រយុទ្ធ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​។ តាម​បណ្ដា​សារព័ត៌មាន​ផ្លូវការ​ចិន​ថា នោះ​ជា​ការ​ព្រមាន​យ៉ាង​ម៉ឺង​ម៉ាត់​មួយ ប្រឆាំង​ការ​ឃុបឃិត​និង​ការ​បង្កហេតុ​របស់​កងកម្លាំង​បំបែក​ខ្លួន​និយម និង​របស់​ពួក​មហាអំណាច​ខាងក្រៅ​។ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​បញ្ជាក់​ថា សមយុទ្ធ​នោះ​សំដៅ​សាកល្បង​ការ​សម្របសម្រួល​គ្នា រវាង​កង​នាវា​និង​កង​យន្តហោះ​ចម្បាំង ដើម្បី​ត្រួតពិនិត្យ​ដែនអាកាស​និង​ដែនទឹក​។ សមយុទ្ធ​បាញ់​គ្រាប់​ពិត​នោះ​ធ្វើ​ឡើង​ខណៈ​ចិន​និង​តៃវ៉ាន់​ជា​ចំណុច​សំខាន់​នៃ​ការ​ជួប​ពិភាក្សា​គ្នា​កំពូល​ត្រីភាគី​អា​មេ​រិ​ក ជប៉ុន​និង​កូរ៉េ​ខាងត្បូង​នៅ​CAMPS DAVID​។ បែប​នេះ​ជា​រូបភាព​មួយ​នៃ​អូតង់​អា​ស៊ី​​។

សមយុទ្ធ​នោះ​ក៏​ធ្វើ​ឡើង​ដែរ​បន្ទាប់​ពី​ការ​ឈប់​សំចត​រយៈពេល​២​ថ្ងៃ​នៅ​សហរដ្ឋអាមេរិក របស់​អនុ​ប្រធានាធិបតី​តៃវ៉ាន់​លោក​LAI CHING ជា​កាយវិការ​មួយ​ដែល​ក្រុង​ប៉េ​កាំ​ង​ថ្កោលទោស​យ៉ាង​មឺ​ុ​ង​ម៉ាត់ ព្រោះ​ចិន​ប្រឆាំង​រាល់​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា រវាង​អាជ្ញាធរ​តៃវ៉ាន​និង​បណ្ដា​រដ្ឋាភិបាល​បរទេស​។

តាម​ស៊ី​ន​ហួ​ថា​ កងទ័ព​ចិន​បាន​ធ្វើការ​ល្បាត​តាម​អាកាស​និង​តាម​សមុទ្រ​រួម​គ្នា និង​ធ្វើ​សមយុទ្ធ​របស់​កង​ម៉ា​រី​ន​និង​កងទ័ពអាកាស​នៅ​ជុំវិញ​តៃវ៉ាន់​។ តៃវ៉ាន់​និយាយ​ថា​ចាប់​ឃើញ​ការ​លុកលុយ​របស់​កង​យន្តហោះ​ចិន ៤២​លើក​ចូល​ក្នុង​តំបន់​ការពារ​អាកាស​តៃវ៉ាន់ និង​ថា​នាវាចម្បាំង​ចិន​៨​គ្រឿង​ក៏​ចូលរួម​ក្នុង​សមយុទ្ធ​នោះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ