ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរទស្សន៍​រដ្ឋលីប៊ី​បង្ហាញ​រូប​លោក​កាដាហ្វី​​នៅក្រុង​​​ទ្រីប៉ូលី​

14 ឆ្នាំ មុន

ទូរទស្សន៍​រដ្ឋលីប៊ីកាលពី​យប់​ថ្ងៃទី​​១១​ឧសភា បានបង្ហាញ​​ខ្លួនមេដឹកនាំ​​លីប៊ី​​ លោកមូ​អា​ម៉ា កាដាហ្វី ​ដែល​ជួប​ពិភាក្សា​​​នៅ​ក្រុង​​ទ្រីប៉ូលី ​ជា​មួយ​​​បណ្តា​ប្រមុខ​​កុលសម្ព័ន្ធ​​មកពី​ភាគខាង​កើតប្រទេស​។​
រូបភាព​ទាំង​នេះ​​​ដែលបង្ហាញ​​លោកកា​ដាហ្វី កំពុងនិយាយ​​ជាមួយ​បណ្តា​​​មេដឹកនាំ​​​កុលសម្ព័ន្ធ​​​ក្នុង​​សណ្ឋាគារ​មួយ​ នៃរដ្ឋ​ធានី​លីប៊ី ក៏ប៉ុន្តែ​​​ពុំបញ្ជាក់​​ពីកាលបរិច្ឆេទ​នៃ​ការជួប​គ្នានេះឡើយ។
កាលពីថ្ងៃទី​​​៣០ មេសា ​​កន្ល​ងមក​​នេះ ​កូន​ប្រុស​ពៅ​​របស់​លោក​កាដាហ្វី ឈ្មោះ​​សៃ​អ៊ីហ្វ ​​អាល់​​​អារ៉ាប និង​ចៅរបស់​លោក​​៣​នាក់​​បាន​ត្រូវ​​ស្លា.ប់ ​​ដោយសារ​ការវាយប្រហារ​​​តាម​អាកាស​​របស់អូតង់ ។

ទូរទស្សន៍​រដ្ឋលីប៊ីកាលពី​យប់​ថ្ងៃទី​​១១​ឧសភា បានបង្ហាញ​​ខ្លួនមេដឹកនាំ​​លីប៊ី​​ លោកមូ​អា​ម៉ា កាដាហ្វី ​ដែល​ជួប​ពិភាក្សា​​​នៅ​ក្រុង​​ទ្រីប៉ូលី ​ជា​មួយ​​​បណ្តា​ប្រមុខ​​កុលសម្ព័ន្ធ​​មកពី​ភាគខាង​កើតប្រទេស​។​
រូបភាព​ទាំង​នេះ​​​ដែលបង្ហាញ​​លោកកា​ដាហ្វី កំពុងនិយាយ​​ជាមួយ​បណ្តា​​​មេដឹកនាំ​​​កុលសម្ព័ន្ធ​​​ក្នុង​​សណ្ឋាគារ​មួយ​នៃរដ្ឋ​ធានី​លីប៊ី ក៏ប៉ុន្តែ​​​ពុំបញ្ជាក់​​ពីកាលបរិច្ឆេទ​នៃ​ការជួប​គ្នានេះឡើយ។
កាលពីថ្ងៃទី​​​៣០ មេសា ​​កន្ល​ងមក​​នេះ ​កូន​ប្រុស​ពៅ​​របស់​លោក​កាដាហ្វី ឈ្មោះ​​សៃ​អ៊ីហ្វ ​​អាល់​​​អារ៉ាប និង​ចៅរបស់​លោក​​៣​នាក់​​បាន​ត្រូវ​​ស្លាប់ ​​ដោយសារ​ការវាយប្រហារ​​​តាម​អាកាស​​របស់អូតង់ ។ ​​នា​ថ្ងៃ​ដដែល​នោះ​​មេដឹកនាំ​​​លីប៊ី​បាន​បដិសេធ​​រាល់​លទ្ធ​ភាព​នៃការបោះបង់​​​​ចោល​​​​អំណាច​ និង​ចាកចេញ​ពី​លីប៊ី​​ក្រោយពីលោក​ដឹក​នាំ​​ប្រទេស​នេះ ចាប់តាំង​ពី​​៤១​ឆ្នាំ​មក​ហើយ ។ ​​ក្នុងពេល​ជួបគ្នា​ជាមួយ​​បណ្តា​ប្រមុខ​​កុលសម្ព័ន្ធ​​​
លោក​កាដាហ្វី​ ថ្លែង​ថា យើង​​​និយាយ​​​ប្រាប់​ពិភព​លោក​​ថា នេះ​​គឺជា​​តំណាង​របស់​​បណ្តា​កុលសម្ព័ន្ធ​​លីប៊ី ដែលគាំទ្រ​​រដ្ឋាភិបាល​៕